ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ចម្លើយ​បឋម​របស់​ឃាតក ដែល​សម្លា.ប់​នារី​ម្នាក់​ដាក់​ធុង​ទឹកកក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេច​ក្ត​រាយការណ៍​បឋម​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ករណី​ឃាតកម្ម ទុកជា​មុន កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ដែល​ឃាតក​បាន​ដឹក​សាកសព​ជន​រង​គ្រោះ​យក​ទៅ​ទម្លាក់​ចោល នៅ​ចំណុច​គល់​ស្ពាន​ព្រះ​គន្លង​ស្ថិត​ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់…

រាជធានី​ភ្នំពេញ ៖ សេច​ក្ត​រាយការណ៍​បឋម​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ករណី​ឃាតកម្ម ទុកជា​មុន កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ដែល​ឃាតក​បាន​ដឹក​សាកសព​ជន​រង​គ្រោះ​យក​ទៅ​ទម្លាក់​ចោល នៅ​ចំណុច​គល់​ស្ពាន​ព្រះ​គន្លង​ស្ថិត​ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ក្រោយ​ពី​មាន​ហេតុ​ការ​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដាក់​ក្នុង​ធុង​ទឹកកក​ហើយ​យក​ទៅ​ទម្លាក់​ចោល​នៅ​ចំណុច​កើតហេតុ​ខាងលើ លោក​វរៈសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ និង​ដំបូង​បាន​រក​ឃើញ​អត្តសញ្ញាណ​នៃ​ជន​រង​គ្រោះ​។

លុះ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​ន​របាល​ព្រហ្មទណ្ឌ បាន​កំណត់​មុខសញ្ញា និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សឿ សុខ​ផេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ជុស​ជុល​ទូរស័ព្ទ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ជា​ជន​ដៃដល់​សម្លាប់​ជន​រង​គ្រោះ​។ និងបន្ទាប់​មក​ទៀត​សមត្ថកិច្ច​បាន​ឈាន​ទៅ ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យុទ្ធ ស្រី​ឌី អាយុ​២៧​ឆ្នាំ ដែល​ជា​ប្រពន្ធ​ឃាតក ( ជា​អ្នករក្សា​ទុក​ទូរស័ព្ទ​ដៃ​ជន​រង​គ្រោះ​) ព្រមទាំង​ឃាត់ខ្លួន​ឈ្មោះ ហ៊ា​ម សុខ​ហេង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ (​អ្នក​ទទួល​ទិញ​ម៉ូតូ​ជន​រង​គ្រោះ​)​។ វ​ត្តុ​តាង​ចាប់​យក​រួម​មាន​ម៉ូតូ​ជន​រង​គ្រោះ​មួយ​គ្រឿង ម៉ាក Zommer ពណ៌​ខ្មៅ​ស ស្លាក​លេខ ភ្នំពេញ 1DF-5330 ទូរស័ព្ទ ម៉ាក IPhone6 plus មួយ​គ្រឿង​របស់​ជន​រង​គ្រោះ ។

ឆ្លង​តាម​ចម្លើយ​សារភាព​បឋម​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន និង​ជន​រង​គ្រោះ យឿ​ន ធានី បាន​ស្គាល់គ្នា​រយៈពេល​៣​ឆ្នាំ​មក​ហើយ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ខ្លួន​បាន​រៀបចំ​គម្រោង​សម្លាប់​ជន​រង​គ្រោះ ដើម្បី​យក​ម៉ូតូ និង​គ្រឿងអលង្កា ដោយ​បាន​រៀបចំ​បង្កប់​ខ្សែភ្លើង នៅ​ក្នុង​បន្ទប់ទឹក ពេល​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុង​កន្ទប់​ទឹក ផ្លាស់​សំលៀក​បំពាក់​រួចខ្លួន​បាន​ដោត​ភ្លើង បណ្តាល​ឲ្យ​ឆក់​សន្លប់​ក្នុង​បន្ទប់​។ រួចខ្លួន​បាន​យក​អង្រែ​បុក​គ្រឿង​ទៅ​វាយ​លើ​ផ្ទៃមុខ និង​យក​កាំបិត​បុ័ងតោ កូនកាំបិត​ចិតបន្លែ​ចំនួន​ពីរ​ចាក់​កាប់​ចិញ្ច្រាំ​ទៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់ បន្ទាប់​មក​ខ្លួន​ក៏​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​លក់ ហើយ​បាន​យក​លុយ​ទៅ​លោះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក C125 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1GW-9027 រួច​ទៅ​ទិញ​ធុង​ទឹកកក​ពណ៌​ក្រហម មួយ​នៅ​ម្តុំ​ផ្សារ​ទឹកថ្លា ហើយ​លើកដាក់​សាកសព​រួម​ទាំង​សម្ភារ​របស់​ជន​រង​គ្រោះ​ចូល​ក្នុង​ធុង​ទឹកកក​ក្រហម​នោះ ដឹក​តាម​ម៉ូតូ​យក​ទៅ​ទម្លាក់​ចោល​នៅ​ចំណុច​កន្លែង​កើតហេតុ ដោយ​ដឹក​ឆ្លងកាត់​ផ្លូវ​ផ្សា​ដី​ហុយ ឡើង​ស្ពាន​ព្រែក​ព្នៅ និង​បន្ត​ឆ្លងកាត់​ស្ពាន​ព្រែក​តា​ម៉ាក់​។ ជនសង្ស័យ​រួម​ទាំង​វ​ត្តុ​តាង​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ស្នងការ​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ