ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចាញ់​ស្លា.ប់ និង​ចូល​ពេទ្យ អ្នក​ឈ្នះ​ដេក​គុក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ មីនា បាន​បង្ក្រាប​ក្រុម​ដាវ​សា​ម៉ូ​រៃ​ដែល​កាប់​ចាក់​គ្នា បណ្តាល​ឲ្យ​ភាគី​ចាញ់​ម្នាក់​ស្លាប់ និង​ម្នាក់​ចូល​ពេទ្យ ប្រមាណ​ជាង​៣​ខែ​មុន ពេល​នេះ​អ្នក​ឈ្នះ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​បញ្ចូល​គុក​២​នាក់​វិញ​។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ មីនា បាន​បង្ក្រាប​ក្រុម​ដាវ​សា​ម៉ូ​រៃ​ដែល​កាប់​ចាក់​គ្នា បណ្តាល​ឲ្យ​ភាគី​ចាញ់​ម្នាក់​ស្លាប់ និង​ម្នាក់​ចូល​ពេទ្យ ប្រមាណ​ជាង​៣​ខែ​មុន ពេល​នេះ​អ្នក​ឈ្នះ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​បញ្ចូល​គុក​២​នាក់​វិញ​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ វ៉ា​ន់​ណូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​សន្ដិសុខ​ឯកជន ឃាត់ខ្លួន​នៅ​ចំណុច​មុខ​សាលា​អន្តរជាតិ​ផ្លេ​ន​នី​ង តាម​ផ្លូវ​លេខ​៧៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ និង​ម្នាក់​ឈ្មោះ ចាន់ វ៉ា​ន់​ណេ​ត ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ត្រូវ​បាន​ខ្លួន​នៅ​ចំណុច​ផ្លូវ​បេតុង រោងចក្រ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ គឺ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​សែន​សុខ​៤ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

មាន​ករណី​ក្រុម​ក្មេង​ទំនើង​២​ក្រុម បើក​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវឃោរឃៅ រហូត​មានការ​ស្លាប់​រស់ ដែល​ភាគី​ទាំង​សងខាង​ប្រដាប់​ដោយ ដាវ​សា​ម៉ូ​រៃ ដំបង និង​ដុំ​ថ្ម​។ ឆាកប្រយុទ្ធ​នោះ​បាន​បណ្តាល​ឲ្យ​ភាគី​ម្ខាង​ស្លាប់​ម្នាក់​នៅ​កន្លែង និង​ម្នាក់​រង​របួល​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ក្រោយ​ពេល​បើក​ករ​ប្រយុទ្ធ​គ្នា ភាគី​ខាង​ឈ្នះ​បាន​រត់ គេចខ្លួន​បាត់​ស្រមោល អស់​រយៈពេល​ជាង​៣​ខែ បើ​គិត​មក​ដល់​ថ្ងៃ​ចាប់ខ្លួន​នេះ​។ ពេល​នោះ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ហេង ចិ​ត្តា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​លេខ​៣១៩ ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួ​ញ​(​ស្លាប់​) និង​ម្នាក់​ឈ្មោះ ប្រាក់ សុ​ខុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បម្រើ​ការងារ​នៅ​រដ្ឋាករទឹក​ស្នាក់​នៅ​កន្លែង​កើតហេតុ (​របួស​មាត់​ដេរ​១០​ថ្នេរ​, ម្រាមដៃ​ឆ្វេង​ដេរ​១០​ថ្នេ និង​ម្រាមដៃ​ស្តាំ​ដេរ​០៥​ថ្នេរ​)​។

តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ប្រាប់ សមត្ថកិច្ច​ថា ឆាកប្រយុទ្ធ​ស៊ីសាច់ហុតឈាម ដែល​មាន​ស្លាប់មាន​របួស​នោះ គឺជា​រឿង​ក្រុម​បង​តូច​បងធំ ប្រចាំ​ភូមិ​ប៉ះទង្គិច​គ្នា មិន​មានរឿង​អី​ធំដុំ​ទេ ប៉ុន្តែ​ដោយសារ​ពួក​គេ​ទាំង​សងខាង​សុទ្ធ​ខ្លាំង​រៀងខ្លួន បានជា​កើតការ​បងហូរឈាម​។ ជនសង្ស័យ​២​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ