ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​ឃុំ​អត់​សុវត្ថិភាព ប្រជាពលរដ្ឋ​ដេក​កើតទុក្ខ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង នៅ​ខាងក្រោយ​ផ្សារ​សាលា​ក្រៅ ត្រូវ​បាន​ក្រុម​ចោរ​ធ្វើ​សកម្មភាព លួច​គាស់ ខណៈ​ម្ចាស់​ចាក់សោ​ចោល​ចេញ​ទៅ​ក្រៅ លុះ​ត្រលប់​មក​វិញ​ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​របើក បន្ទាប់​ពី​ចូល​ទៅ​មើល​ពិនិត្យ​ឃើញ​របស់របរ​រាយ​ប៉ាយ​ពាសពេញ ទើប​ដឹង​ថា​ចោរ​គាស់​ចូល​លួច…

ខេត្ត​ប៉ៃលិន ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង នៅ​ខាងក្រោយ​ផ្សារ​សាលា​ក្រៅ ត្រូវ​បាន​ក្រុម​ចោរ​ធ្វើ​សកម្មភាព លួច​គាស់ ខណៈ​ម្ចាស់​ចាក់សោ​ចោល​ចេញ​ទៅ​ក្រៅ លុះ​ត្រលប់​មក​វិញ​ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​របើក បន្ទាប់​ពី​ចូល​ទៅ​មើល​ពិនិត្យ​ឃើញ​របស់របរ​រាយ​ប៉ាយ​ពាសពេញ ទើប​ដឹង​ថា​ចោរ​គាស់​ចូល​លួច បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​សៅរ៍​០១​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​សាលា​ក្រៅ ស្ថិត​ក្នុងភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ លុះដល់​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមីនា ទើប​ម្ចាស់ផ្ទះ​រាយការណ៍​តាម​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​ត្រួតពិនិត្យ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អ៊ុំ សុភាព ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ជួល​ខាងលើ ហើយ​ត្រូវ​បាន​ចោរលួច​យក​អស់ទ្រព្យ​សម្បត្តិ​រួម​មាន ប្រាក់​បាត​ចំនួន​២.០០០​បាត ទូរស័ព្ទ​ដៃ​ម៉ាក Nokia ចុច​ពិល​មួយ​គ្រឿង និង​បណ្ដាល​ឱ្យ​បែក​អាវ​ម៉ូតូ​១​គ្រឿង ប្រហែល​ក្នុង​គោលបំណង​ផ្ដាច់​ខ្សែភ្លើង​លួច​ម៉ូតូ តែ​មិន​បាន​សម្រេច​។ ប្រភព​បន្ត​ទៀត​ថា បើ​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ ឆេ​ង មិ​នា ត្រូវជា​កូនប្រសា​របស់​ស្ត្រី​រង​គ្រោះ​ខាងលើ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា រូប​គាត់​ពិតជា​បាន​ជិះ​ម៉ូតូ​ខាងលើ យក​ទៅ​ទុក​នៅ​ខាង​មុខ​បន្ទប់ ក្នុង​គោលដៅ​បើកឡាន​ចេញ​ទៅ​ក្រៅ ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍​ថា មាន​ចោរលួច​គាស់​ទ្វារ​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន​នោះ​ទេ​។

សមត្ថកិច្ច​បញ្ជាក់​បន្ថែម​ថា នៅ​ថ្ងៃ​កើតហេតុ ម្ចាស់ផ្ទះ​ពុំ​បាន​ស្នាក់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ទេ តាំងពី​ព្រឹក​រហូត​ដល់​វេលា​ម៉ោង​១០​យប់ ទើប​គាត់​ត្រលប់​មក​ពី​មើល​កូន​សម្រាក​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​មក​ដល់​ផ្ទះ​វិញ ដោយ​ឃើញ​សោ​ជ្រុះ​រាយ​នៅ​មុខ​បន្ទប់ និង​ឃើញ​មាន​សម្ភារ​នៅ​រាយ​ប៉ាយ​ពេញ​ក្នុង​បន្ទប់ ពេល​នោះ​គាត់​ក៏​មិន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នោះ​ទេ​។ លុះ​ព្រឹក​ឡើង​ទើប​គាត់​រាយការណ៍ អំពី​ហេតុការណ៍​ខាងលើ ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ពិតប្រាកដ​មែន បច្ចុប្បន្ន​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បន្ត​ទៀត​។ រហូត​មក​ដល់​ខែ​ប្រមូល​ផល​ពោត និង​ដំឡូង​មីនេះ ប្រជាពលរដ្ឋ​ជា​ច្រើន រស់នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ភូមិ ឃុំ សុវត្ថិភាព ដោយសារ​មាន​ករណី​បាត់​ម៉ូតូ មាន​ចោរលួច​គាស់​ផ្ទះ​មួយ​ចំនួន​ទៀត ក៏​សង្កេត​ឃើញ​មាន​មនុស្ស​ប្លែក​មុខ​ចូល​មក​ក្នុង​ខេត្ត​ប៉ៃលិន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ