ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ជន​ដៃដល់ និង​បក្ខពួក​ដែល​កា.ប់សម្លា.ប់​ទៅ​លើ​យុវជន​ម្នាក់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក​វរសេនីយ៍ទោ ស៊ឹ​ម ឃាង អធិការ​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ចាប់​បាន​ហើយ​ជន​ដៃដល់ និង​ក្រុម​ជន​ដៃដល់​កាប់សម្លាប់​ទៅ​លើ​យុវជន​ទៅ​លេង​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ស្លាប់​នៅ​ក្នុង​ថ្លុកឈាម កាលពី​ថ្ងៃ​ទី​១៦…

ខេត្តកណ្តាល ៖ លោក​វរសេនីយ៍ទោ ស៊ឹ​ម ឃាង អធិការ​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ចាប់​បាន​ហើយ​ជន​ដៃដល់ និង​ក្រុម​ជន​ដៃដល់​កាប់សម្លាប់​ទៅ​លើ​យុវជន​ទៅ​លេង​បុណ្យ​បញ្ចុះ​ខណ្ឌសីមា ស្លាប់​នៅ​ក្នុង​ថ្លុកឈាម កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩ និង​៥០​នាទី នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១ ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។ លោក​អធិការ​បញ្ជាក់​ថា ជនសង្ស័យ​ចំនួន​០៩​នាក់​រួម​មាន​ទី​១-​ឈ្មោះ គាត សំណាង ហៅ​ឡេ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​រត់​តុ​ការ ជា​ជន​ដៃដល់​(​ឃាត់ខ្លួន​), ទី​២-​ឈ្មោះ ហោ សោ​ភ័​ណ្ឌ​(​ហៅ​ឡុ​ង​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ រត់​តុ​ការ ជា​អ្នកចូលរួម​(​ឃាត់ខ្លួន​),។

ទី​៣-​ឈ្មោះ ឌី ឌឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រា​ម្មា ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​), ទី​៤-​ឈ្មោះ បេង តាំង​អេ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កាប់​ជ្រូក​លក់​(​ឃាត់ខ្លួន​), ទី​៥-​ឈ្មោះ វ៉ា​ន់ សំណាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ (​ឃាត់ខ្លួន​), ទី​៦-​ឈ្មោះ សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល (​គេចខ្លួន​), ទី​៧-​ឈ្មោះ យឹ​ម ឌី​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្ដី ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ (​ឃាត់ខ្លួន​), ទី​៨-​ឈ្មោះ ជ្រុ​យ វុ​ទ្ធា​(​ហៅ​ធា​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ​(​គេចខ្លួន​) និង​ទី​៩-​ឈ្មោះ មាន លាង​ហ៊ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ​(​គេចខ្លួន​)​។

វត្ថុ​តាង​ចាប់​យកៈ ម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក Honda SL ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ​០១​គ្រឿង និង​ម៉ាក​Suzuki Nex ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ 1U-5738 ០១​គ្រឿង​, ដាវ​ចំនួន​០២​ដើម កាំបិត​ចំនួន​០២​ដើម​, ទូរស័ព្ទ​ចល័ត​ចំនួន​០៦​គ្រឿង​។ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ចេក ភាព ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​ទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ​បើក​ម៉ូតូ​លក់​ទឹកកក​។ រីឯ​ជនសង្ស័យ ពុំ​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​។ លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​ប្រមាណ​ជា​៦​ល្ងាច ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​SUZUKI NEX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH-2039 តែ​ម្នាក់ឯង​ចេញពីផ្ទះ​ទៅ​លេង​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​វត្ត​កោះទៀវ ស្ថិត​នៅ​ភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។

លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ ចេក ភាព ជិះ​ម៉ូតូ​ចេញពី​វត្ត​ត្រលប់​មក​ផ្ទះ​វិញ​ដល់​ចំណុច​ខាងត្បូង​ស្ពាន ព្រែក​គង់ ចម្ងាយ​ប្រមាណ​៥៥​ម៉ែត្រ ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​២១​ចំហៀង​ខាងកើត ស្រាប់តែ​មាន​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក​ខាងឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន ដឹកនាំ​ដោយ​លោក​អធិការ សហការ​ជាមួយ​ការិយាល័យ នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខេត្ត ប៉ុស្ដិ៍​រដ្ឋបាល​សំពៅ​ពូន លោកគ្រូ​ពេទ្យ និង​ក្រុម​គ្រួសារ​សព ដើម្បី​ធ្វើការ​ពិនិត្យ កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​មាន​ស្លាកស្នាម នៅ​លើក​ខាងឆ្វេង​ប៉ះទង្គិច​នឹង​វត្ថុ​រឹង​មុខ​មុត មាន​ទំហំ​0៦​ស​.​ម គុណ​នឹង​០៨​ស​.​ម ជម្រៅ​ដល់​ឆ្អឹង ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ទៀត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ