ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក កឹ​ម សុខា នឹង​ត្រូវ​នាំ​ខ្លួន​មក​សវនាការ​នៅ​សាលាឧទ្ធរណ៍​ឬទេ ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​គ្រោង​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់​លោក​កឹ​ម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​ការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ឃុំខ្លួន​លោក នៅ​ពន្ធនាការ នា​ថ្ងៃ​ទី​២៧ ខែមីនា…

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​គ្រោង​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់​លោក​កឹ​ម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​ការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ឃុំខ្លួន​លោក នៅ​ពន្ធនាការ នា​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

លោក​សំ សុ​គង់​មេធាវី ការពារ​ក្តី​លោក​កឹ​ម សុខា​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ២០១៨​បាន​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​ថា សាលាឧទ្ធរណ៍​គ្រោង​លើកយក​សំណុំរឿង​បណ្តឹង​សាលាឧទ្ធរណ៍​ប្រឆាំង​ការ​បន្ត​ឃុំខ្លួន​៦​ខែ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ តែ​លោក​មេធាវី​មិនដឹង​ថា ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ឬ​ហៅ​កាត់​ថា «​ម​៣» នឹង​នាំ​ខ្លួន​កូនក្តី​របស់​លោក​មក​កាន់​សវនាកា​នៅឡើយ​ទេ ។ លោក​មេធាវី​សំ សុ​គង់ បាន​បញ្ជាក់​ថា សវនាការ​នេះ​កូនក្តី​របស់​លោក គឺ​លោក​កឹ​ម សុខា បាន​ប្តឹងឧទ្ធរណ៍​ប្រឆាំង​ការ​ដែល​ចៅក្រម​ស៊ើបសួរ គី​ឫ​ទ្ធី និង​ព្រះរាជអាជ្ញា​រង​លោក​សៀង សុខ បាន​សម្រេច​បន្ត​ឃុំខ្លួន​៦​ខែ​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ២០១៨ បាន​សរសេរ​លិខិត​ទៅ​កាន់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ស្នើ​ឱ្យ​ខាង ម​៣ សម្រាប់​ការ​នាំ​ខ្លួន​ជនជាប់ចោទ លោក កឹ​ម សុខា មក​កាន់​សវនាការ​នៅ​ថ្ងៃ​ទី​២៧ ខែមីនា​ខាង​មុខ​នេះ ។ លោក​អ៊ឹម សុ​ភាន ព្រះរាជអាជ្ញា​នៃ​សាលាឧទ្ធរណ៍​បាន​បញ្ជាក់​ក្នុង​លិខិត​ថា «​សំណើសុំ​ចាត់​ឲ្យ​នាំ​ជន​ត្រូវ​ចោទ​មក​សវនាការ​ក្នុង​សំណុំរឿង​ស៊ើបសួរ​» លេខ​៧៨ ចុះ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ជាប់ចោទ​ពី​បទ​ស​ន្ទិ​ដិ្ឋ​ភាព​ជាមួយ​បរទេស ។ ជនជាប់ចោទ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣ កញ្ញា ២០១៧ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ៕

កែសម្រួលដោយ