ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ឧប​ត្ថ​ម្ភ​ការ​ប្រគំតន្ត្រី​នៅ​កំពង់ធំ​បង្ហាញ​ការ​ពង្រឹង​អប់រំ​វប្បធម៌​ប្រពៃណី​ពលរដ្ឋ​កម្ពុជា​-​អា​មេ​រិ​ក

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក​វី​ល្លៀម​ហែ​ត ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក និង​ភរិយា​ព្រមទាំង​កូនប្រុស នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគុំ​តន្ត្រី និង​ប្រកាស​អាល់​ប៊ុ​ម​របស់​ក្រុម​លោក…

ខេត្តកំពង់ធំ ៖ លោក​វី​ល្លៀម​ហែ​ត ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក និង​ភរិយា​ព្រមទាំង​កូនប្រុស នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគុំ​តន្ត្រី និង​ប្រកាស​អាល់​ប៊ុ​ម​របស់​ក្រុម​លោក ឃឹ​ង ឃ​ន នៅ​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដែល​មាន​អ្នក​ចូល​ទស្សន​ប្រមាណ​៣០០​នាក់ នៅ​បរិវេណ​ស្តា​ត​ចាស់​ក្នុង​ក្រុង​ស្ទឹង​សែន ។

លោក​ឯកអគ្គរដ្ឋទូត​បាន​ថ្លែង​ក្នុង​ពេល​អញ្ជើញ​ចូលរួម​ពិធី​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​សង្ឃឹមថា តាម​រយៈ​ការ​ប្រគុំ​ដ​ន្ត្រី​នេះ ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​អា​មេ​រិ​ក និង​កម្ពុជា​កាន់តែ​មាន​ទំនាក់​ទង​គ្នា​ល្អ បន្ថែម​ទៀត​តាម​រយៈ​បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​លោក​ឃឹ​ង ឃ​ន ដោយ​មានការ​ឧ​ត្ថ​ម្ភ ថវិកា​ដោយ​ស្ថាន ទូត អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ។ លោក​ឯកអគ្គរដ្ឋទូត​ថ្លែង​ថា​«​ពលរដ្ឋ​អា​មេ​រិ​ក​ចូល​ចិត្ត​ចម្រៀង ហើយ​ពលរដ្ឋ​កម្ពុជា​ក៏​ដូច​គ្នា​ដែរ​» ។ លោក​ថា បទ​ចម្រៀង​ទាំងនោះ​បាន​និយាយ​ពី​ទិ​ដ្ខ​ភាព​នៃ​ប្រទេស​អា​មេ​រិ​ក​ដ៏​ស្រស់​ស្អាត​ដូច​ជា រដ្ឋ ផ្ល​រី​ដា ជាដើម ។ ការ​ប្រគុំ​តន្ត្រី​នៅ​ខេត្តកំពង់ធំ​ជាង​លើក​ទី​១​របស់​លោក​ឃឹ​ង ឃ​ន ហើយ ដែល​ក្រុម​នេះ ធ្លាប់​សំដែង​នៅ​ភ្នំពេញ​ម្តង​ដែរ ។ លោក​បាន​លើក​ឡើង​ថា លោក​មានការ​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ការ​ប្រជុំ​តន្ត្រី​សម្ពោធ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​របស់​លោក​យឹ​ង យ​ន មានឈ្មោះ​ថា​«​ជាប់​ស្នេហ៍​នៅ​អា​មេ​រិ​ក​» ។ នេះ​ជា​លើក​ទី​២ ហើយ​លើក​ទី​១​បាន​ធ្វើ​ឡើង​នៅ​ភ្នំពេញ កាលពី​ខែធ្នូ​២០១៧ មាន​មនុស្ស​ចូលរួម​ទស្សនា​ជា​ច្រើន ។ លោក​ថា​« ខ្ញុំ​ដឹង​ថា មាន​សិស្ស​ដែល​រៀន​ក្នុង​កម្មវិធី​អាហារូបករណ៍​ខ្នាត​តូច ផ្នែក​ភាសា​អង់គ្លេស​របស់​យើង មាន​វត្តមាន​ក្នុង​ចំណោម​ទស្សន​ជន​យប់​នេះ​» ។

លោក​បាន​លើក​ឡើង​ថា លោក​យឹ​ង យ​ន មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ ។ គាត់​ជា​ជន​គំរូ​ម្នាក់​នៅ​ខេត្តកំពង់ធំ ហើយ​ជា​មនុស្ស​ដែល​អ្នក​ទាំងអស់​គ្នា​គួរ​មាន​មោទនភាព​ចំពោះ​គាត់ ។ អាល់​ប៊ុ​ម​ចម្រៀង​នេះ បាន​ផលិត​យូរ​មក​ហើយ លោក យឹ​ង យ​ន​បាន​ទៅ​សហរដ្ឋអាមេរិក​តាម​កម្មវិធី​ខាងលើ កាលពី​ឆ្នាំ​២០១៣ ។ តាំងពី​ពេល​នោះ​មក​គាត់​បាន​និពន្ធ​ចម្រៀង​ស្តី​ពី​ដំណើរ​របស់​គាត់​នៅ​ទីនោះ ។ លោក​បាន​លើក​ឡើង​ថា អាស់​ប៊ុ​ម​ចម្រៀង​ថ្មី​របស់​គាត់ មាន​ចម្រៀង​ដើម​ចំនួន​១១​បទ ស្តី​ពី​រដ្ឋ​នានា​នា​ក្នុង​សហរដ្ឋអាមេរិក និង​ស្តី​ពី​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​នៃ​រដ្ឋ​នីមួយ​ៗ ។ លោក​ថា​៖« អ្នក​មិនដឹង​ទេ​ថា តែ​ការ​ប្រគុំ​តន្ត្រី​យប់​នេះ​ក៏​មាន​លក្ខណៈ​ជា​ការ​អប់រំ​ផង​ដែរ វា​បាន​ផ្តល់​ការ​យល់​ដឹង​ខ្លះ ដល់​អ្នក​ស្តី​ពី​សហរដ្ឋអាមេរិក ។ ខ្ញុំ​ក៏​នឹង​ដឹងផង​ដែរ ពី​វប្បធម៌​ដ៏​ល្អ​របស់​អ្នក តាម​រយៈ​របាំ និង​ចម្រៀង​ចាប៉ី​តាម​ប្រពៃណី​របស់​ខ្មែរ​» ។ ចំណែក​លោក ឃឹ​ង ឃ​ន​វិញ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​ថា លោក​បាន​ចំណាយពេល​ប្រមាណ​៤​ឆ្នាំ សិក្សា​ស្រាវជ្រាវ​នៅ​អា​មេ​រិ​ក និពន្ធ​បទ​ចម្រៀង និង​ច្រៀង​ចំរៀង​ដោយ​ខ្លួន​លោក បន្ទាប់​ពី​លោក​បាន​សិក្សា​នៅ​អា​មេ​រិ​ក ក្រោម​ការ​ឧត្ត​ម្ភ​ពី​ក្រសួងការបរទេស​អា​មេ​រិ​ក ដោយ​លោក​បាន​ទទួល​ជ័យ​លា​ភី (Onebeat) ។

លោក​បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​មាន​ផ្នែក​ចម្រៀង​ស័​យ ចាប៉ី​ដង​វែង កំប្លែង​បាន​រួម​គ្នា​សំដែង​នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​ក្រុង​ស្ទឹង​សែន​ខេត្តកំពង់ធំ មាន​សរុប​ប្រមាណ​៣០​នាក់ ។ ការ​សំដែង​របស់​ក្រុម​តន្ត្រី​លោក មាន​ក្រុម​អ្នកចម្រៀង​សម័យ របាំ​(​សំដែង​ជា​ក្រុម ចាប៉ី​ដង​វែង និង​ក្រុម​កំប្លែង​សំដែង​ជូន​ទស្សន​ជន ។ លោក​បាន​លើក​ឡើង​ថា​ការ​ប្រគុំ​តន្ត្រី​នេះ គម្រោង​ចំណាយ​ប្រមាណ​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ការ​ថត​ជា​ស៊ី​ឌី​ចំណាយ​ប្រមាណ​១​ម៉ឺន​ផ្សេង​ទៀត ។ ក្នុង​ការ​ប្រគុំ​តន្ត្រី​នៅ​លើ​ទឹកដី​កំណើត​នោះ អ្នកចូលរួម​ទស្សនា​ត្រូវ​បាន​ផ្តល់​ជា​អាល់​ប៊ុ​ម​CD​ម្នាក់​មួយ ដែល​មាន​បទ​ច្រៀង​ចំនួន​១១​បទ ទើប​ចេញ​ថ្មី​ដោយ​មិន​គិតថ្លៃ​ផង ។
លោក​យឹ​ង យ​ន​បាន​លើក​ឡើង​ថា ក្រោម​អំណោយ​ថវិកា​នេះ លោក​ធ្វើការ​ប្រគុំ​តន្ត្រី ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​សិស្ស និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍​ខ្នាត​ខូ​ត​ផ្នែក​ភាសា​អង់គ្លេស​ពី​ស្ថានទូត​អា​មេ​រិ​ក​នៅ​កំពង់ធំ ដើម្បី​ប្រាប់​ពី​បទ​ពិសោធន៍​របស់​លោក ក្នុង​ការ​ចូលរួម​ក្នុង​កម្មវិធី​Onebeat ក្នុង​សហរដ្ឋអាមេរិក ។ លោក​បាន​លើក​ឡើង​ថា រូប​លោក និង​ក្រុម​តន្ត្រី សំដែង​បទ​ចំនួន​១១ នៅ​ក្នុង​អាល់​ប៊ុ​ម​ថ្មី​របស់​លោក នៅ​ស្តា​ត​ចាស់​ក្រុង​ស្ទឹង​សែន ចាប់ពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ ខែ​មិ​នា ។

លោក​ថា​៖ ការ​តន្ត្រី​នេះ​បើកឱកាស​ឲ្យ​សាធារណជន​ចូលរួម​ទស្សនា​ដោយ​មិន​គិតថ្លៃ ដែល​មានការ​សំដែង​របាំ​ប្រពៃណី​ខ្មែរ ការ​ច្រៀង​ចំ​រើ​ង​ចាប៉ី​ដង​វែង ការ​សំដែង​ឆា​កក​ប្លែង ។ គួរ​បញ្ជាក់​ថា យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ភ្នំពេញ​បាន​បញ្ជាក់​ថា លោក​ឃឹ​ង ឃ​ន គឺជា​សិល្បករ​អ្នក​សរសេរ​បទ​ចម្រៀង អ្នក​ច្រៀង និង​ជា​តន្ត្រីករ​ខ្មែរ ម្នាក់ ដែល​មាន​ទេព​កោសល្យ ។ លោក​បាន​ធ្វើ​ការងារ​ផ្នែក​តន្ត្រី និង​សិល្ប​អស់​រយៈពេល​១៩​ឆ្នាំ​មក​ហើយ ។ ស្ថានទូត​បាន​អះអាង​ថា លោក​ត្រូវ​បាន​ជ្រើស​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​(Onebeat) ដែល​កម្មវិធី​ផ្លាស់​ប្តូរ​មួយ​ផ្នែក​ដូរ​តន្ត្រី​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ។ ការ​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​ជំរុញ​ឲ្យ​លោក​ពិ​ពន្ធ​បទ​ប​ម្រៀ​ង​នៅ​ក្នុង​អាល់​ប៊ុ​ម​ថ្មី​របស់​លោក ៕

កែសម្រួលដោយ