ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​វេទនាណាស់ ​មនុស្សជា​ច្រើន​ពាន់​នាក់​ភៀសខ្លួន​ចេញពី​រណសិរ្ស​បង្ហូរឈាម​

6 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ជន​ស៊ី​វិល​ជា​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៧ មីនា បាន​រត់​ភៀសខ្លួន​នៅ​ស៊ី​រី​ដែល​នៅ​ទីនោះ​សង្គ្រាម​កំពុង​តែ​ពុះកញ្ជ្រោល​លើ​រណសិរ្ស​២ គឺ​រណសិរ្ស​ក្រុង AFRINE តំបន់​ឃើ​ត​ភាគ​ពាយ័ព្យ​ប្រទេស និង​តំបន់ GHOUTA…

ប្រទេស​ស៊ី​រី ៖ ជន​ស៊ី​វិល​ជា​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៧ មីនា បាន​រត់​ភៀសខ្លួន​នៅ​ស៊ី​រី​ដែល​នៅ​ទីនោះ​សង្គ្រាម​កំពុង​តែ​ពុះកញ្ជ្រោល​លើ​រណសិរ្ស​២ គឺ​រណសិរ្ស​ក្រុង AFRINE តំបន់​ឃើ​ត​ភាគ​ពាយ័ព្យ​ប្រទេស និង​តំបន់ GHOUTA ខាងកើត​ជាទី​តាំង​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​ក្បែរ​ក្រុង​ដា​ម៉ាស់ ។

របប​លោក​បា​ចា អាល់​អាសា​ដ គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​បាន​បាញ់​ផ្លោង​ពុំ​ឈប់​ឈរ​លើ​តំបន់​ពួក​បះបោរ​ទាំងឡាយ​នៅ GHOUTA ក្រោយ​ដណ្តើម​យក​បាន​ជាង​៨០%​នៃ​ទីតាំង​ពួក​ឧទ្ទាម​នោះ​ដោយសារ​ការ​វាយលុក​យ៉ាង​សាហាវ​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ មក ដែល​ជំរុញ​ឱ្យ​ជន​ស៊ី​វិល​រត់​ភៀសខ្លួន​ចេញ​ក្នុង​សភាព​លំបាក​វេទនា​បំផុត​យក​តាម​ខ្លួន​បាន តែ​ថង់​មួយ​ចំនួន និង​ភួយ​ដណ្តប់​ប៉ុណ្ណោះ ។ ជន​ស៊ី​វិល​យ៉ាងតិច​៣៧​នាក់ ក្នុង​នោះ​មាន​កុមារ​៤​នាក់ ស្លាប់​នា​ថ្ងៃ​ទី​១៧ មីនា ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​លើ​តំបន់​ទាំងឡាយ​នៅ GHOUTA ខាងកើត​ស្ថិត​ក្នុង​ដៃ​ពួក​ឧទ្ទាម ។

ដើម្បី​គេច​ចេញពី​គ្រាប់បែក និង​ការ​ស្លាប់​មនុស្ស​ជាង​២០.០០០​នាក់ រត់​ភៀសខ្លួន​ចេញ​ពី​តំបន់​ទាំងនេះ​នា​ថ្ងៃ​ទី​១៧ មីនា ។ ចាប់ពី​ថ្ងៃ​ទី​១៥ មីនា មក មនុស្ស​ប្រមាណ​ជា​៥០.០០០​នាក់ បង្ខំចិត្ត​ភៀសខ្លួន​ចេញ ។

លើ​រណសិរ្ស​មួយទៀត​នៃ​សង្គ្រាម​ជន​ស៊ី​វិល​យ៉ាងច្រើន​ក៏​កំពុង​រត់​ភៀសខ្លួន​ចេញពី​តំបន់​ក្រុង AFRINE កំពុង​រង​ការ​វាយលុក​របស់​កងទ័ព​តួ​ក​គី ដើម្បី​កម្ចាត់​ពួក​យុទ្ធ​ជន​ឃើ​ត​ចេញ​ពី​ទីនោះ​ដែរ ។ មនុស្ស​ជាង​២០០.០០០​នាក់ ចាប់ពី​យប់​ថ្ងៃ​ទី​១៤ មីនា មក លើក​គ្នា​ចាកចេញ​ពី​ក្រុង AFRINE ដែល​ឡោម​ព័ទ្ធ​ជិត​ដោយ​កង​ទ័ព​តួ​ក​គី និង​ពួក​ឧទ្ទាម​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត ។

តាម​ព័ត៌មាន​ចុង​ក្រោយ​ថា កងទ័ព​តួ​ក​គី និងសម្ព័ន្ធមិត្ត​លើក​ចូល​ក្នុង​ទីក្រុង AFRINE ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ