ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំ​ហាត់ប្រាណ​5​ប្រ​ភេទ​ជួយ​​ឱ្យ​សុខ​ភាព​បេះ​ដូង​​​​ដើរ​បាន​ល្អ​ប្រសើរ​

11 ឆ្នាំ មុន

គ្រាន់​តែ​ចង់​ធ្វើ​ឱ្យ​សុខ​ភាព​បេះ​ដូង​បាន​ល្អ​ប្រ​សើរ អស់​លោក​អ្នក​មិន​ចាំ​បាច់​ក្លាយ​ខ្លួន​ជា​អត្ត​ពលិក​ម្នាក់​​ទេ​ ។ ការ​ហាត់​ប្រាណ​ត្រឹម​កម្រិត​មធ្យម​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំ​ងឺ​បេះ​ដូង​ និង​ជំ​ងឺ​ផ្សេង​ៗ​ទៀត​បាន​យ៉ាង​ច្រើន​ ។​ ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ប្រ​ភេទ​ណា​មួយ​ និង​កម្រិត​ណា​មួយ​គឺ​សុទ្ធ​តែ​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​ជា​ទូ​ទៅ ។ ខាង​ក្រោម​នេះ​ជា​លំ​ហាត់​ប្រាណ​៥​ប្រ​

គ្រាន់​តែ​ចង់​ធ្វើ​ឱ្យ​សុខ​ភាព​បេះ​ដូង​បាន​ល្អ​ប្រ​សើរ អស់​លោក​អ្នក​មិន​ចាំ​បាច់​ក្លាយ​ខ្លួន​ជា​អត្ត​ពលិក​ម្នាក់​​ទេ​ ។ ការ​ហាត់​ប្រាណ​ត្រឹម​កម្រិត​មធ្យម​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំ​ងឺ​បេះ​ដូង​ និង​ជំ​ងឺ​ផ្សេង​ៗ​ទៀត​បាន​យ៉ាង​ច្រើន​ ។​ ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ប្រ​ភេទ​ណា​មួយ​ និង​កម្រិត​ណា​មួយ​គឺ​សុទ្ធ​តែ​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​ជា​ទូ​ទៅ ។ ខាង​ក្រោម​នេះ​ជា​លំ​ហាត់​ប្រាណ​៥​ប្រ​ភេទ​ដែល​អ្នក​ជំ​នាញ​អះ​អាង​ថា ផ្តល់​អត្ថ​ប្រ​យោជន៍​ច្រើន​​ដល់​បេះ​ដូង ៖

១- ដើរ​ញាប់យ៉ាង​តិច​២២​នា​ទី​ក្នុង​មួយ​ថ្ងៃ៖
ពិត​ណាស់​ មនុស្ស​លោក​កើត​មក​ត្រូវ​តែ​ចេះ​ដើរ ។ មិន​ថា​ជា​អ្នក​ធ្វើ​ដំណើរ​នៅ​លើផ្លូវ​ ឬ​នៅ​កន្លែង​ណា​មួយ​ទេ ការ​ដើរ​ញាប់​ក្នុង​ដំណើរ​ប្រ​ញាប់​ប្រ​ញាល់​គឺ​ជា​មធ្យោ​បាន​ពី​ធម្ម​ជាតិ​មួយ​ធ្វើឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​រាង​កាយ ។
ចូរ​ជ្រើស​យក​ស្បែក​ជើង​ស​ម​រម្យ​ដែលផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រ​អប់​ជើង​របស់​អ្នក ។ បើ​ទោះ​ណា​មាន​មតិ​ខ្លះ​យល់​ថា ការ​ដើរ​របៀប​លំ​ហែ​ប្រ​សើរ​ជាង​ការ​អង្គុយ​មួយ​កន្លែង​ក្តី ប៉ុន្តែ​ដើម្បី​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ ជា​ពិ​សេស​ធ្វើ​ឱ្យ​រាង​កាយ​មាន​សកម្ម​ភាព​មធ្យម​ អ្នក​គួរ​ដើរ​ឱ្យ​បាន​លឿន ។​

២- រត់​យ៉ាង​តិច​១៥​នា​ទី ចំនួន​៥ថ្ងៃ​ក្នុង​១សប្តាហ៍ ៖
បើ​ទោះ​ណា​វា​ពិ​បាក​ជាង​ការ​ដើរ ប៉ុន្តែ​ការរត់​គឺ​ជាសកម្ម​ភាព​រាង​កាយ​ផ្តល់​អត្ថ​ប្រយោជន៍​​ដល់​បេះ​ដូង​មួយ​ផ្សេង​ទៀត​ដែល​គ្រប់​រាង​កាយ​មនុស្ស​ទទួល​យក​បាន ។​ បន្ថែម​ពី​លើ​នេះ​ទៀត វា​ជា​មធ្យោ​បាយ​ល្អ​មួយ​ជួយ​ដុត​បំផ្លាញ​កាឡូរី​( បើ​អ្នក​មាន​ជាង​៧០​គី​ឡូ​ក្រាម​រត់​ចម្ងាយ​១គីឡូ​ម៉ែត្រ​កន្លះ​អាច​ដុត​បំ​ផ្លាញ​កាឡូ​រី​បាន​១០០) ។​ 
ចូរ​ដើរ​ញាប់​សិន​ ហើយ​បន្ទាប់​មក​រត់​១ទៅ​២​នា​ទី​រៀង​រាល់​ការ​ដើរ​ញាប់​៥​នា​ទី (សម្រាប់​​​​អ្នក​ទើប​ចាប់​ផ្តើម​រត់​ដំ​បូង) ។​ នៅ​ពេល​ស៊ាំ​​នឹង​ការ​ហត់​ហើយ អ្នក​អាច​បង្កើន​នា​ទី​រត់​រហូត​មិន​ចាំ​បាច់​ឈប់​ដើរ ។

៣- ហែល​ទឹក ៖
​អាង​ហែល​ទឹក​អាច​ជា​ទី​កន្លែ​ង​ដ៏​ល្អ​មួយ​ជួយ​ដល់​សុខ​ភាព​អ្នក​ ។ វា​មិន​ត្រឹម​តែ​ជួយ​ឱ្យ​សុខ​ភាព​បេះ​ដូង​បាន​ល្អ​ទេ តែ​ថែម​ទាំង​ជួយ​ឱ្យ​ចង្វាក់​បេះ​ដូង​ដើរ​ទៀង​ទាត់​ទៀត​ផង ។ បន្ថែម​ពី​នេះ​ទៀត ជួយ​កែ​លំ​អ​កម្លាំង​សាច់​ដុំ ហើយ​វា​រឹតតែ​ល្អ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​សន្លាក់​មិន​អាច​ហាត់​ប្រាណ​រត់​ ឬ​ដើរ​បាន ។

៤- ជិះ​កង់ ៖
វា​ជា​ប្រ​ភេទ​លំ​ហាត់​ប្រាណ​ដែល​អ្នក​អាច​ធ្វើ​លើ​ផ្លូវ​ថ្នល់ ឬ​នៅ​ក្នុង​ក្លឹប​ ។ ក្រៅ​ពី​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​បេះ​ដូង ជិះ​កង់​មិន​បាន​ផ្តល់​ផល​អា​ក្រក់​ដល់​សន្លាក់​នោះ​ទេ ។​ វា​ជា​លំ​ហាត់​ប្រាណ​សម​រម្យ​សម្រាប់​អ្នក​មិន​សូវ​មាន​ពេល​ទំនេរ​ដ្បិត​ការ​ជិះ​កង់​ចេញ​ពី​កន្លែង​ធ្វើ​ការ​ទៅ​​ផ្ទះ​អាច​ចាត់​ទុក​ជា​ការ​ហាត់​ប្រាណ​បាន ។​

៥- ធ្វើ​លំ​ហាត់​ប្រាណអ៊ែរ៉ូ​ប៊ិក ៖
​លំ​ហាត់​ប្រាណ​នេះ​(​ភាគ​ច្រើន​សម្រាប់​មនុស្ស​ស្រី​)​ក្រៅ​ពី​ជួយ​ធ្វើ​ឱ្យ​សុខ​ភាព​បេះ​ដូង​របស់​អ្នក​​បាន​ល្អ​ប្រ​សើរ​ វា​ក៏​អាច​ជួយ​ឱ្យ​សាច់​ដុំ​មាន​កម្លាំង​មាំ​មួន​ផង​ដែរ ។ ប៉ុន្តែ​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជា​មុន​សិន​ដើម្បី​ធ្វើឱ្យ​ប្រា​កដ​ថា លំ​ហាត់​មួយ​ណា​សម​រម្យ​នឹង​អា​យុ​ លក្ខខណ្ឌ​សុខ​ភាព​រាង​កាយ​របស់​អ្នក ៕