ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ម្នាក់​ឈឺខ្លួន​ឯង​ស្ទើរ​មិន​រស់​ចូល​ដល់​ឪពុក​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​រក្សា ដែល​គេ​ស្គាល់​ថា​ ជា​តួ​សម្តែង​យូរ​មក​ហើយ​នោះ​បាន​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​មួយ​រយៈ​មុន គឺ​ជំងឺរលាកស្រោមខួរ រហូត​ចុះ​ស្គម និង​ជ្រុះ​សក់​ពិបាក​មើល។ ដោយ​ការ​យកចិត្តទុកដាក់​ព្យាបាល​ក៏​បាន​ធូរ​បន្តិច តែ​បែរជា​ឳ​ពុក​ធ្លាក់ខ្លួន​ឈឺ​ចូល​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ទៀត…

រាជធានី​ភ្នំពេញ ៖ លោក​រក្សា ដែល​គេ​ស្គាល់​ថា​ ជា​តួ​សម្តែង​យូរ​មក​ហើយ​នោះ​បាន​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​មួយ​រយៈ​មុន គឺ​ជំងឺរលាកស្រោមខួរ រហូត​ចុះ​ស្គម និង​ជ្រុះ​សក់​ពិបាក​មើល។ ដោយ​ការ​យកចិត្តទុកដាក់​ព្យាបាល​ក៏​បាន​ធូរ​បន្តិច តែ​បែរជា​ឳ​ពុក​ធ្លាក់ខ្លួន​ឈឺ​ចូល​ព្យា​បាល​នៅ​មន្ទីរពេទ្យ​ទៀត ។

លោក​រក្សា បើ​ទោះជា​មិន​ទាន់​ជា​ពី​ជំងឺ មិន​ទាន់​រឹង​មាំ​ខ្លួនឯង តែងតែ​ឆ្លៀត​ចេញ​ទៅ​សម្តែង ដើម្បី​យក​ប្រាក់​ព្យាបាល​ខ្លួន​ផង លោកឪពុក​ផង ដោយ​មិនដឹង​ទៅ​ពឹង​អ្នក​ណា បើ​ស្ថានភាព​មក​ដល់​សភាព​តឹងតែង​បំផុត​បែប​នេះ ។

លោក​រក្សា និយាយ​ទាំង​ដកដង្ហើម​ធំ​ថា «​ពិបាក​ណាស់​ក្នុង​ខ្លួន​ណាស់​រាល់​ថ្ងៃនេះ ខ្លួន​ឯង​ក៏​ឈឺ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។ លុះ​ពេល​គ្រាន់​បាន​ស្បើយ​ខ្លះ បែរ​ធ្លាក់​ដល់​វគ្គ​លោក​ឪពុក​​ឈឺ​ទៀត មិនដឹង​ជា​និយាយ​បែប​ណា​នោះ​ទេ ។ ចេញពី​ថត​មក​មើល​លោកប៉ា កំដរ​គាត់​នៅ​ពេទ្យ ទោះជា​ហត់នឿយ​មាន​តែ​ទ្រាំ ហើយ​មិនដឹង​ជា​កម្ម​ពៀរ​អ្វី​បានជា​ខ្ញុំ​ជួប​តែ​ភាព​ស្មុគស្មាញ​បែបនេះ ។

ពី​មុន​ខ្ញុំ​មិន​មាន​សាច់ឈាម​បែប​ហ្នឹង​ឡើយ គឺ​ធាត់ ប៉ុន្តែ​ឈឺ​ជំងឺរលាកស្រោមខួរ ប្តូរ​លឿន​​ណាស់ ស្គមស្គាំង​ជ្រុះ​សក់ ប៉ុន្តែ​បាន​ព្យាបាល​ធូរស្បើយ​ខ្លះ ។ យ៉ាងណា​ក្តី​ខ្ញុំ​នៅ​បន្ត​ព្យាបាល​ខ្លួន​ទៀត មិន​ទាន់​ជា​ទាំងស្រុង​ឡើយ ហើយ​ត្រូវ​រត់​ធ្វើការ​ផង ដើម្បី​យក​ប្រាក់​ជួយ​គ្រួសារ ។ មាន​តែ​ខំ បើ​មិន​ដូចនេះ​ទេ គឺ​ខ្វះ​លទ្ធភាព ស្រប​ពេល​ការ​ចំណាយ​ឲ្យ​ពេទ្យ​ក៏​ច្រើន​»៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ