ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាស្ត្រ​ងាយ​ៗ​10ចំ​ណុច​​ដែល​អាច​​ជួយ​រក្សា​​សុខ​ភាព​​បេះ​ដូង​​​របស់​​​លោក​​អ្នក​

11 ឆ្នាំ មុន

ការ​​ថែ​រក្សា​បេះ​ដូង​​ឱ្យ​មាន​សុខ​ភាព​​ល្អ​គឺ​ជា​កិច្ច​ការ​​​ដែល​យើង​​ត្រូវ​ធ្វើ​ និង​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​ការ​ហាត់​ប្រាណ​ជា​ប្រ​ចាំ​ទៅ​​ទៀត ។ អ្នក​ចាំ​បាច់​ត្រូវ​​​​យក​ចិត្ត​ទុក​ដាក់​លើ​របប​អា​ហារ​ និង​បែបបទ​នៃ​ការរស់​នៅ​ដែល​ប្រ​កប​ដោយ​សុខ​ភាព ។

ការ​​ថែ​រក្សា​បេះ​ដូង​​ឱ្យ​មាន​សុខ​ភាព​​ល្អ​គឺ​ជា​កិច្ច​ការ​​​ដែល​យើង​​ត្រូវ​ធ្វើ​ និង​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​ការ​ហាត់​ប្រាណ​ជា​ប្រ​ចាំ​ទៅ​​ទៀត ។ អ្នក​ចាំ​បាច់​ត្រូវ​​​​យក​ចិត្ត​ទុក​ដាក់​លើ​របប​អា​ហារ​ និង​បែបបទ​នៃ​ការរស់​នៅ​ដែល​ប្រ​កប​ដោយ​សុខ​ភាព ។

ខាង​​ក្រោម​នេះ​ជា​បែបបទ​ងាយៗ​១០​ចំណុច​ដែល​លោក​អ្នក​អាច​សាក​ល្បង​ដើម្បី​ជំ​រុញ​បេះ​​ដូង​ឱ្យ​មាន​សុខ​ភាព​ល្អ ៖
១- ចូរ​ទទួល​ទាន​អា​ហារ​ដែល​មាន​សារ​ធាតុ​សរ​សៃ​យ៉ាង​ហោច​ណាស់​២៥​ក្រាម​ក្នុង​១​ថ្ងៃ ។ ការ​សិក្សា​ជា​ច្រើន​សុទ្ធ​តែ​បាន​ភ្ជាប់​របប​អា​ហារ​ទទួល​ទាន​ដែល​សំ​បូរ​ដោយ​សារ​ធាតុ​សរ​សៃ​ទៅ​នឹង​លទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ពី​​ជំ​ងឺ​បេះ​ដូង ។ ពពួក​អា​ហារ​ដែល​សំ​បូរ​ដោយ​សារ​ធាតុ​សរ​សៃ​មាន​នៅ​ក្នុង​​ស្រូវ​អូត(oats)​ ពពួក​សណ្តែក​ និង​ពពួក​ផ្លែ​ក្រូច​​ដូចជា​ក្រូច​ពោធិ៍សាត់​ជា​ដើម ។
២- ទទួល​ទាន​ផ្លែ​ឈើ​ និង​បន្លែ​គ្រប់​ពណ៌ឱ្យ​បាន​ច្រើន​ ។​ បន្លែ​ និង​ផ្លែ​ឈើ​ផ្ទុក​ទៅ​ដោយ​សមាស​ធាតុ​ផ្តល់​តម្លៃ​សុខ​ភាពមួយ​ឈ្មោះ​​ថា Flavonoids ។ សមាស​ធាតុ​នេះ​ដើរ​តួ​ជា​អ្នក​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ ជា​អ្នក​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ការរលាក​ និង​ព្រម​ទាំង​ជួយ​ទប់​ស្កាត់​ជំ​ងឺ​បេះ​ដូង ។​
៣- កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​សូ​ដ្យូម​នៅ​ក្នុង​អា​ហារ​ប្រ​ចាំ​ថ្ងៃ ។ ការ​ប្រើ​អំ​បិល​ច្រើន​ពេក​ក្នុង​អា​ហារ​មិន​ផ្តល់​ផល​ល្អ​ដល់​បេះ​ដូង​ឡើយ ។ យោង​តាម​អ្នក​ឯក​ទេស ជា​ទូ​ទៅ​យើង​គួរ​កម្រិត​បរិ​មាណ​អំ​បិល​ដែលប្រើ​ប្រាស់​រាល់​ថ្ងៃ​គឺ​មិន​ឱ្យ​ច្រើន​ជាង​១ស្លាប​ព្រា​កា​ហ្វេ​​ទេ(សម្រាប់​មនុស្ស​ម្នាក់​)​ ។
៤- ព្យា​យាម​ទទួល​ទាន​សូកូ​ឡា​ខ្មៅ​ឱ្យ​បាន​ខ្លះៗ ។ សូកូ​ឡា​សុទ្ធ​ពណ៌​ខ្មៅ​(មិន​លាយ​ទឹក​ដោះគោ​)​ផ្ទុក​ដោយ​សារ​ធាតុ​​គី​មី​កើត​ពី​ធម្ម​ជាតិ​ (Catechins)យ៉ាង​ច្រើន​លើស​លប់​​។ ​Catechins គឺ​ជា​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដែល​ជួយ​ឱ្យ​បេះ​ដូង​មាន​សុខ​ភាព​ល្អ ។ ដូច្នេះ​អ្នក​អាច​ទទួល​ទាន​វា​ត្រឹម​២៨,៣៥​ក្រាម​ក្នុង​១​ថ្ងៃ ។​
៥- ឧស្សា​ហ៍​វាស់​មើល​ទំ​ហំ​ចង្កេះ ។​ខ្លាញ់​នៅ​បរិ​វេណ​ក្បាល​ពោះ​គឺ​ជា​សញ្ញា​នៃ​កំណើនអត្រា​រង​គ្រោះ​ដោយ​ជំ​ងឺ​បេះ​ដូង ។ ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា រាល់​ការ​លើស​ទំហំ​ចង្កេះ​ប្រ​ហែល​ ៥,០៨​សង្ទី​ម៉ែត្រ​បណ្តាល​មក​ពី​ខ្លាញ់​ បង្កើនអត្រា​កើត​ជំ​ងឺ​បេះ​ដូង​ដល់​២០​ភាគ​រយ ។
៦- ត្រូវ​តែ​ស្វែង​យល់​ពី​រោគ​សញ្ញា​ជំ​ងឺ​គាំង​បេះ​ដូង ។ បណ្តា​ស្ត្រី​ពិត​ជា​ធ្លាប់​ជួប​ប្រទះ​នូវ​ការ​ឈឺ​ចាប់​ពី​ដើម​ទ្រូង​រហូត​ដល់​ដៃ ស្មា​  ខ្នងនិង​ធ្មេញ​ ដក​ដង្ហើមផុតៗ ស្បែក​ត្រ​ជាក់​មាន​បែក​ញើសស្អិតៗ​…ទាំង​អស់​នេះ​សុទ្ធ​តែ​ទាក់​ទងនឹង​បេះ​ដូង ។​ សូម​ប្រញាប់​ពិ​គ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត​ជា​បន្ទាន់ប្រ​សិន​ជា​ជួប​អា​ការ​ទាំង​អស់​នេះ ។
៧- ចូរ​ទទួល​ទាន​ខ្លាញ់​ល្អ ឬ​អា​ហារ​មាន​ខ្លាញ់​តិច ។​ ខ្លាញ់​អា​ក្រក់ កូ​ឡេស្តេរ៉ូល​អា​ក្រក់​រួម​និង​ខ្លាញ់​កក ឬ​ប៊័រសុទ្ធ​តែ​ជា​ភ្នាក់​ងារ​ជួយ​ជំ​រុញ​ឱ្យ​កើត​ជំ​ងឺ​បេះ​ដូង​ ។​ កាត់​បន្ថយ​ការ​ទទួល​ទាន​ខ្លាញ់​ទាំង​អស់​នេះ​ ហើយ​បង្កើន​ការ​ទទួល​ទាន​អា​ហារ​ដូចជា​ បន្លែ ផ្លែ​ឈើ ពពួក​​សណ្តែក ​និង​គ្រាប់​ធញ្ញជាតិ ។
៨- ថែរក្សា​មាត់​ធ្មេញ​ឱ្យ​បាន​ស្អាត​ជា​និច្ច​ដោយ​ការ​ទៅ​ជួប​ជា​មួយ​ទន្ត​ពេទ្យ​ឱ្យ​បាន​ទៀង​ទាត់ ។ សុខ​ភាព​មាត់​ធ្មេញ​គឺ​អាច​បញ្ជាក់​បាន​ពី​សុខ​ភាព​របស់​បេះ​ដូង ។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​របស់​តៃ​វ៉ាន់​លើ​មនុស្ស​ជាង​១០​ម៉ឺននាក់​បាន​បង្ហាញ​ថា អ្នក​ដែល​ដុស​សំ​អាត​ធ្មេញ​បាន​ស្អាតល្អ​អាច​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​​ដោយ​​ជំងឺ​គាំ​ង​បេះ​ដូង​បាន​២៤​ភាគ​រយ​ ខណៈ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​បាន​១៣​ភាគ​រយ​ធៀប​ទៅ​នឹង​អ្នក​មិន​ដែល​សំ​អាត​ធ្មេញ​ឱ្យ​បាន​ស្អាតត្រឹម​ត្រូវ ។​
៩- ចូរ​បង្កើន​ការ​ទទួល​ទាន​ត្រី​ ។ ការ​ទទួល​ទាន​ត្រី​សំ​បូរ​ដោយ​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​៣ដង​ឬ​២​ដង​ក្នុង​មួយ​សប្តា​ហ៍​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំ​ងឺ​បេះ​ដូង​បាន ។​
១០- ត្រូវ​រក្សា​រាង​កាយ​ឱ្យ​មាន​សកម្ម​ភាព​យ៉ាង​ហោច​ណាស់​ក្នុង​១ថ្ងៃ​​១៥​នា​ទី​ឡើង​ទៅ​ដោយ​ការ​ហាត់​ប្រាណ ។ ការ​ហាត់​ប្រាណ​មាន​ដូចជា ដើរ​ រត់​ ហែល​ទឹក ជិះ​កង់​…​សុទ្ធ​តែ​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​បេះ​ដូង​ ។ ប្រ​សិន​ជា​អស់​លោក​អ្នក​គ្មាន​ពេល​គ្រប់​គ្រាន់​ហាត់​ឱ្យ​គ្រប់​ចំ​នួនកំណត់​មួយ​ថ្ងៃ ៣០​នា​ទី​នោះ ហាត់​ប្រាណ​ដោយ​ប្រើ​ពេល​ត្រឹម​១០​នា​ទី​ដាច់​ៗពី​គ្នា​៣លើក​ក្នុង​មួយ​ថ្ងៃ​ក៏​បាន៕