ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​គ្រាប់ត្នោត​ចំនួន​៥២៥២​ដើម ដើម្បី​រំលឹក​នៃ​សោកនាដកម្ម​លើ​ពលរដ្ឋ​ខ្មែរ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មន្ត្រី​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​អះអាង​ថា ដើម​ត្នោត គឺជា​រុក្ខជាតិ​ម្យ៉ាង​ដែល​ជា​ផ្នែក​មួយ​សម្រាប់​សម្គាល់​អត្តសញ្ញាណ​ជាតិ​ផង​ដែរ ។ ក្នុង​គោលដៅ​អភិរក្ស​ដើម​ត្នោត​នេះ ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស និង​ការ​អភិវឌ្ឍ​ន៏​នៅ​តំបន់​បឹង​វា​ម ដែល​ជា​បឹង​ប្រវត្តិសាស្ត្រ…

ខេត្តកំពង់ចាម ៖ មន្ត្រី​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​អះអាង​ថា ដើម​ត្នោត គឺជា​រុក្ខជាតិ​ម្យ៉ាង​ដែល​ជា​ផ្នែក​មួយ​សម្រាប់​សម្គាល់​អត្តសញ្ញាណ​ជាតិ​ផង​ដែរ ។ ក្នុង​គោលដៅ​អភិរក្ស​ដើម​ត្នោត​នេះ ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស និង​ការ​អភិវឌ្ឍ​ន៏​នៅ​តំបន់​បឹង​វា​ម ដែល​ជា​បឹង​ប្រវត្តិសាស្ត្រ (​ទាក់ទង​ប្រវត្តិ​ហ្លួង ព្រះ ស្តេច កន​) ឲ្យ​ប្រែ​ក្លាយជា​តំបន់​ទេសចរណ៍ ធម្មជាតិ ប្រវត្តិសាស្ត្រ​ផង​នោះ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ គណៈ​អភិបាល មន្ត្រីរាជការ​ក្រោម​ឱវាទ​ខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស និង​ប្រជា​ពល រដ្ឋ​យ៉ាងច្រើន​កុះករ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​បាន​ធ្វើ​ពិធី​ដាំ​គ្រាប់ត្នោត​ចំនួន ៥២៥២​ដើម នៅ​តំបន់​បឹង​រាម ស្ថិត​ក្នុង​ឃុំ បារាយណ៍ ស្រុក​ស្រី​សន្ធរ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ថា នា​ថ្ងៃ​ទី​១៨ ខែ​មិ​នា កាលពី​៤៨​ឆ្នាំ​មុន មាន​អ្នកនយោបាយ​មួយ​ក្រុម ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស និង​ផ្តើមគំនិត​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​របប​សង្គមរាស្ត្រនិយម ហើយ​នោះ គឺជា​ដំណើរការ​ផ្លាស់​ប្តូរ​លើក​ដំបូង​ក្នុង​កម្ពុជា ដែល​ខ្មែរ​គ្នា ឯង បាន​ទទួល​ការ​គាំទ្រ​ពី​បរទេស ហើយ​ជា​ពេលវេលា​ដែល​នាំ​ភ្នក់ភ្លើងសង្គ្រាម​ចូល​មក​កម្ពុជា ។

លោក​បន្ត​ថា ដោយឡែក​គ្រាប់បែក​បេ​៥២ របស់​កងទ័ព​សហរដ្ឋ អា​មេ​រិ​ក​ត្រូវ​បាន ទម្លាក់​មក​លើ​ទឹកដី កម្ពុជា ដើម្បី​សម្លាប់​ប្រជាជន​កម្ពុជា នេះ​ជា​ហេតុផល​ដែល​យើង​ដាក់​ដាំ​គ្រាប់ត្នោត​ចំនួន​៥២៥២ នៃ​រំលឹក​ឡើង វិញ​នៃ​សោកនាដកម្ម​មក​លើ​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ