ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវភាព​រស់នៅ​របស់​អតីតតារា​ខ្មែរ​មួយ​ចំនួន​នៅ​បរទេស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់​នា​អំឡុង​ទស​វត្ស​៩០​មួយ​ចំនួន​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រកប​អាជីព​ដដែល ប៉ុន្តែ​មួយ​ចំនួន​បាន​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ​ទៅ​សាង​ជីវភាព​ថ្មី​នៅ​បរទេស ។ អតីត​តារាភាពយន្ត​ខ្មែរ​រស់នៅ​បរទេស​ភាគច្រើន​កំពុង​តែ​កសាង​ជីវភាព​ថ្មី​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ ក្នុង​នោះ​មួយ​ចំនួន​ហាក់​មិនសូវ​ជា​បាន​អើពើ​វិល​មក​កាន់​អាជីព​សម្តែង​ជា​ថ្មី​ដូច​ជា​អ្នក​នាង​អម្ពរ ទេវី ទេ ។…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ជើង​ចាស់​នា​អំឡុង​ទស​វត្ស​៩០​មួយ​ចំនួន​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រកប​អាជីព​ដដែល ប៉ុន្តែ​មួយ​ចំនួន​បាន​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ​ទៅ​សាង​ជីវភាព​ថ្មី​នៅ​បរទេស ។

អតីត​តារាភាពយន្ត​ខ្មែរ​រស់នៅ​បរទេស​ភាគច្រើន​កំពុង​តែ​កសាង​ជីវភាព​ថ្មី​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ ក្នុង​នោះ​មួយ​ចំនួន​ហាក់​មិនសូវ​ជា​បាន​អើពើ​វិល​មក​កាន់​អាជីព​សម្តែង​ជា​ថ្មី​ដូច​ជា​អ្នក​នាង​អម្ពរ ទេវី ទេ ។

តើ​តារា​ទាំង​អស់នោះ​កំពុង​តែ​ប្រកបការងារ​អ្វី​នៅ​បរទេស ?
អតីត​តារា​សម្តែង​ថ្ពាល់ខួច​អ្នក​នាង​សុខ ស្រី​មុំ បាន​រសាត់​ឆ្ងាយ​ពី​ខ្សែ​ចក្ខុ​ទស្សនិកជន​នៅ​​ក្នុង​ប្រទេស​អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​នាង​បាន​ទៅ​រស់នៅ​ឯ​ទឹកដី​សហរដ្ឋអាមេរិក​កាលពី​ខែកញ្ញា ឆ្នាំ​១៩៩៤ ។ តារា​ល្បី​លំដាប់​ជួរ​មុខ​កាលពី​ជាង​ម្ភៃ​ឆ្នាំ​មុន​រូប​នេះ​ធ្លាប់​មក​លេង​ស្រុក​កំណើត​ម្តង​ដែរ​កាលពី​ឆ្នាំ ២០០៧ ជាមួយ​ស្វាមី​ក្រោយ​របស់​អ្នក​នាង ។

ទោះបីជា​រសាត់​ឆ្ងាយ​ពី​វិស័យ​ភាពយន្ត​អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​ហើយ​ក្តី ក៏​គេ​សង្កេត​ឃើញ រូប​សម្រស់​របស់​អ្នក​នាង​សុខ ស្រី​មុំ នៅ​តែ​ស្រស់​ផូរផង់ ហើយ​នៅ​តែ​មាន​ដងខ្លួន​ស្រ​ឡូ​ន​សិច​ស៊ី​មិន​ចាញ់​កាលពី​នៅ​ទឹកដី​កំណើត​ប៉ុន្មាន​ឡើយ ។

បច្ចុប្បន្ន​អ្នក​នាង​សុខ ស្រី​មុំ កំពុង​រស់នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ជាមួយ​ស្វាមី ក្រោយ​ដែល​ជា​ផលិតករ​ភាពយន្ដ ហើយ​នាង​នៅ​តែ​មាន​អាជីព​សម្តែង​ផង​ដែរ​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្វាមី ។

លោក​ខៃ ប្រ​សិ​ដ្ឋ ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តែ​ប្រកបការងារ​នៅ​កសិដ្ឋាន​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ការងារ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​ជីវភាព​សមរម្យ​នៅ​ក្នុង​ទឹកដី​ដ៏​ទាន់​សម័យមួយ​នោះ ។

លោក​ខៃ ប្រ​សិ​ដ្ឋ ឧស្សាហ៍​ចេញចូល​ប្រទេស​កម្ពុជា​ជា​ញឹកញាប់​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​គោលបំណង​សុខទុក្ខ​ក្រុម​គ្រួសារ ។ ជាង​នេះ​ទៅ​ទៀត​លោក​ក៏​បាន​ចូលរួម​សម្តែង​ជា​ថ្មី​ក្នុង​បទ​ចម្រៀង «​ឪពុក​អ្នកក្រ​»​តាម​ការ​ស្នើ​សុំ​ពី​មិត្តភក្តិ​របស់​គឺ​លោក​សា​វី​ន ហ្វ៊ី​លី​ព ក្នុង​ពេល​ដែល​លោក​ក៏​មានឈ្មោះ​ក្នុង​អង្គការ​មនុស្សធម៌​មួយ​ដែល​ជួយ​ជីក​អណ្តូង​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

អតីត​តារា​ស្រី​តា​ដំបូង​គេ​បង្អស់​ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​រស់រាន​មានជីវិត​ឡើង​​វិញ បន្ទាប់​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​តាម​រយៈ​រឿង​«​នរក​៩​ជាន់​» អ្នក​នាង​អ៊ុំ សុវណ្ណ​នី បច្ចុប្បន្ន​តារា​រូប​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ឡង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហ​រដ្ឋ​អាមេរិក ។ បើ​ទោះបីជា​មិន​មាន​ប្រភព​ណាមួយ​អាច​អះអាង​ច្បាស់លាស់​ពី​ជីវភាព​រស់​នៅ​របស់​តារា​រូប​នេះ​ក៏​ដោយ ប៉ុន្តែ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ករប​ស់លោក យស បូ​វណ្ណៈ ដែល​ជាតា​រា​រួម​ជំនាន់​នោះ​គេ​តែងតែ​ឃើញ​នាង​បង្ហាញខ្លួន​ជា​ញឹកញាប់​ក្នុង​កម្មវិធី​នានា ។ ការ​បង្ហាញខ្លួន​របស់​នាង​គឺ​គេ​សង្កេត​ឃើញ​ថា នាង​ហាក់​មិន​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​សម្តែង​​នោះ​ឡើយ ស្រប​ពេល​ដែល​រូប​សម្រស់​របស់​នាង​ក៏​នៅ​តែ​មិន​ស្រកស្រុត​ច្រើន​ទេ​។

អតីត​តារា​សម្តែង​ខាង​បង្ហូ​ទឹកភ្នែក​អ្នក​នាង​នារី រ័​ត្ន​គ​ន្ធា បាន​ចាកចេញ​ទៅ​រស់នៅ​សហ​រដ្ឋ​អាមេរិក​តាំងពី​ឆ្នាំ ២០០១ បន្ទាប់​ពី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ឈ្មោះ​ផ​ល្លី ជា​ទាហាន​ធ្វើការ​លើ​កប៉ាល់ ។ បច្ចុប្បន្ន​អ្នក​នាង និង​ស្វាមី​រួម​ទាំង​កូន​ៗ​ទាំង​ពីរ កំពុង​រស់នៅ​ក្នុង​រដ្ឋ​អាយ​លែ​ន និង​មាន​មុខរបរ​បើកហាង​មួយ​យីហោ «​នារី រ័​ត្ន​គ​ន្ធា New Collection »​មាន​លក់​សម្លៀក​បំពាក់​ខ្មែរ និង​វត្ថុ​បុរាណ​ខ្មែរ ។

ចំណែក​តារា​ឯក​ស្រី​ក្នុង​រឿង «​នាង​រំសាយសក់​» អ្នក​នាង​ប៊ុ​ន​ឈឿ​ន សូ​រី​យ៉ា​ន ដែល​ជា​កូនស្រី​បង្កើត​របស់​កវីនិពន្ធ​គ​ង្គ ប៊ុ​ន​ឈឿ​ន បច្ចុប្បន្ន​កំពុង​សាង​ជីវភាព​ថ្មី​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ហ្វាំ​ង​ឡុ​ង ។ អ្នក​នាង​ប៊ុ​ន​ឈឿ​ន សូ​រី​យ៉ា​ន ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​រស់នៅ​ជា​មួយ​​កូនប្រុស​ទាំង​២​នាក់ ហើយ​នាង​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ជរា។

លោក​សុវណ្ណ មុន្នី ដែល​មានឈ្មោះ​ល្បីល្បាញ​អំឡុង​ទសវត្សរ៍ ៨០-៩០ ហើយ​បាន​លា​ឈប់​ពី​សិល្បៈ​តាំងពី​ឆ្នាំ​១៩៩៧ បន្ទាប់​មក​បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​រស់នៅ សហរដ្ឋអាមេរិក រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

បច្ចុប្បន្ន​តារា​លោក​សុវណ្ណ មុន្នី កំពុង​តែ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយនឹង​ភរិយា និង​កូនប្រុស​២​នាក់ កូនប្រុស​ច្បង​អាយុ​១០​ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​៦​ឆ្នាំ ។

កន្លង​មក​បើ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​សុវណ្ណ មុន្នី បាន​បង្ហាញ​ពី​សកម្មភាព​នានា​ក្នុង​ជីវិត​ឯកជន​របស់​លោក​ជា​បន្តបន្ទាប់ ដោយនៅ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា លោក​កំពុង​តែ​ប្រកប​របរ​ដំឡើង​អង់​តែ​ន​ទូរទស្សន៍​ខ្សែកាប​មួយ តែ​រហូត​មក​ដល់​ពេល​នេះ​មិនដឹង​ថា​លោក​នៅ​តែ​បន្ត ឬ​យ៉ាងណា​ឡើយ ។ ប៉ុន្តែ​ជា​ញឹកញាប់​លោក​មុន្នី តែងតែ​បង្ហាញ​វត្តមាន​ចូលរួម​សម្តែង​តាម​ភោជនីយដ្ឋាន​សម្រាប់​ការ​កម្សាន្ត​របស់​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ​ជាមួយនឹង​លោក​យស បូ​វណ្ណៈ ។

តារា​សម្តែង​លោក​យស បូ​វណ្ណៈ ជា​តារាភាពយន្ត​មួយ​ដួង​ដែល​ធ្លាប់​សាង​ភាព​ល្បី​ល្បាញ​​ក្នុង​អំឡុង​ទស​វត្ស​៩០​ដែរ ហើយ​បច្ចុប្បន្ន​កំពុង​សាង​ជីវិត​ថ្មី​លើ​ទឹកដី​អា​មេ​រិ​ក​ជាមួយ​ភរិយា​ព្រម និង​កូនស្រី​៣​នាក់​។

អតីត​តារាភាពយន្ត​រូប​នេះ​ហាក់​មិន​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​សិល្បៈ​ឡើយ បើ​ទោះបីជា​ពេល​នេះ​លោក​បាន​ចាក​ឆ្ងាយ​ពី​ទឹកដី​កំណើត​អស់​ជា​ច្រើន​ឆ្នាំ​ក្តី ។ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​លោក​យស បូ​វណ្ណៈ បាន​បង្ហាញ​ពី​សកម្មភាព​សម្តែង រាំច្រៀង ជាមួយ​សិល្បករ​នានា​ដែល​ចេញពី​ប្រទេស​កម្ពុជា ក្នុង​នោះ​ក៏​មាន​វត្តមាន​ភរិយា​របស់​លោក​ផង​ដែរ ។

លោក​យស បូ​វណ្ណៈ ក៏​បាន​បង្ហាញ​ពី​ចេតនា​ចង់​មក​សម្តែង​ភាព​ជា​ថ្មី​នៅ​ប្រទេស​កម្ពុជា​ដូច​អ្នក​នាង​អម្ពរ ទេវី ដែរ​ប្រសិនបើ​មានឱកាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ