ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Panasonic ការ​បង្ហាញ​ផលិតផល​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ Panasonic ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រ​និក​សម្រាប់​ប្រើប្រាស់​នៅ​​តាម​ផ្ទះ​ឈានមុខ​គេ​របស់​ប្រទេស​ជប៉ុន បាន​បង្ហាញ​នូវ​ម៉ាស៊ីនត្រជាក់​ទំនើប​ឆ្លាត​វៃ SKY SERIES ឆ្នាំ​២០១៨ ម៉ូ​ដែល​ថ្មី​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់​បន្សុទ្ធ​ខ្យល់ nanoe…

រាជធានី​ភ្នំពេញ ​៖ Panasonic ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រ​និក​សម្រាប់​ប្រើប្រាស់​នៅ​​តាម​ផ្ទះ​ឈានមុខ​គេ​របស់​ប្រទេស​ជប៉ុន បាន​បង្ហាញ​នូវ​ម៉ាស៊ីនត្រជាក់​ទំនើប​ឆ្លាត​វៃ SKY SERIES ឆ្នាំ​២០១៨ ម៉ូ​ដែល​ថ្មី​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់​បន្សុទ្ធ​ខ្យល់ nanoe ក្នុង​ឱកាស​​​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០០​ឆ្នាំ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​ទូ​ទាំង​ពិភពលោក ​កាលពី​ថ្ងៃ​ទី​១៦ មីនា​នៅ​សណ្ឋាគារ The Great Duke ។​

​បច្ចេកវិទ្យា​ទំនើប​នេះ​ បង្កើត​និង​អភិវឌ្ឍន៍​ឡើង​ដើម្បី​ផ្តល់​នូវ​ខ្យល់​បរិសុទ្ធ​ដែល​អាច​បំបាត់​​ក្លិន​អាក្រក់ និង​ស្រូប​យក​កំទេចធូលី​តូច​ៗ​រួម​ទាំង​បាត់​តេ​រី ​និង​មេរោគ​ទៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ឆ្លាត​វៃ ។ ផ្អែក​លើ​គំនិត​គុណភាព​ខ្យល់​សម្រាប់​ជីវិត បច្ចេកវិទ្យា​ផ្តាច់មុខ​ពី​ក្រុមហ៊ុន Panasonic នេះ មាន​គោលបំណង​ផ្តល់​នូវ​ខ្យល់​បរិសុទ្ធ ​ដើម្បី​គុណភាព​ជីវិត​កាន់​តែ​ប្រសើរ ហើយ​ក្រុមហ៊ុន​ជឿជាក់​ថា​ លក្ខណៈ​ពិសេស​នៃ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​ត្រូវ​ចំ​តម្រូវការ​របស់​អតិថិជន​ និង​ឈាន​ក្តាប់​ទីផ្សារ​បាន​៦០% នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក Ichiro Suganuma នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Panasonic Appliances Asia Pacific មាន​ប្រសាសន៍​ថា​៖ «១០០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ចាប់ពី​ក្រុមហ៊ុន Panasonic ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩១៨ ។ តាំងពី​ដំបូង​យើង​បាន​ធ្វើការ​អភិវឌ្ឍ​ផលិតផល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ជាមួយ​និង​គុណភាព​ល្អ​ឥត​ខ្ចោះ​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិ​ជន​ទាំងអស់​ដែល​មាន​របៀប​រស់នៅ​ខុស​ៗ​គ្នា​នៅ​ក្នុង​ពិភពលោក ។ ផ្អែក​លើ​ស្តង់ដា​​គុណភាព​ជប៉ុន​យើង​បាន​ខិតខំ​ផ្តល់​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ ជា​មួយ​និង​បច្ចេកវិទ្យា​ទំនើប​បំផុត​»​។​

​លោក Maresuke Nagatoshi ប្រធាន​តំណាង​សាខា​របស់ Panasonic ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មាន​ប្រសាសន៍​ថា ៖ «​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​របស់ Panasonic​នេះ​មិន​ត្រឹម​ផ្តល់​​នូវ​ខ្យល់​ត្រជាក់​ប៉ុណ្ណោះ​ទេ គឺ​យើង​ផ្តល់​នូវ​ដំណោះស្រាយ​ខ្យល់​សរុប ។

ម៉ាស៊ីនត្រជាក់​ថ្មី​ប្រភេទ SKY SERIES របស់ Panasonic នេះ រួម​បញ្ចូល​នូវ​ការ​ច្នៃប្រឌិត​ខ្លាំង​ក្លា នៅ​ក្នុង​ផ្នែក​នីមួយ​ៗ​។ ម៉ូ​ដែល​ថ្មី​នេះ ​មាន​ប្រព័ន្ធ​បោសសម្អាត ឆ្លាត​វៃ​កម្រិត​ខ្ពស់​ដោយ​បច្ចេកវិទ្យា​ទំនើប nanoe ដែល​កែ​ច្នៃ​ទប់ស្កាត់​បាត់​តេ​រី​ និង​មេរោគ បឺត​ស្រូប​យក​ធូលី​ និង​សម្អាត​បន្ទប់​របស់​អ្នក​ឱ្យ​មាន​បរិយាកាស​ស្រស់ស្រាយ ទោះបីជា​មុខងារ​​ត្រជាក់​​ត្រូវ​បាន​បិទ​ក៏​ដោយ​»​។​

​លោក​បន្ត​ថា ក្រៅពី​ការ​ធានា​ផ្តល់​នូវ​ខ្យល់​បរិសុទ្ធ ស្រស់ស្រាយ រស់នៅ​ប្រកបដោយ​ផាសុកភាព រូបរាង​របស់​ម៉ាស៊ីនត្រជាក់​ក៏​ត្រូវ​បាន​រចនា​ឡើង​ថ្មី​ប្លែក​ជាមួយ​សន្ទះ​ខ្យល់​បក់ SKY WING នៅ​ផ្នែក​ខាងលើ​បាញ់​ខ្យល់​ត្រជាក់​ខ្លាំង​ជាង​មុន ឆ្ងាយ​ជាង​មុន​រួម​ជា​មួយ​​បច្ចេកវិទ្យា Inverter ថ្មី​ចុង​ក្រោយបង្អស់​ដែល​អាច​សន្សំ​សំចៃ​ថាមពល​ខ្ពស់​ជាង​មុន​។ ​ជាមួយ​និង​របកគំហើញ​ថ្មី​នៃ​បច្ចេកវិទ្យា​ទំនើប​ឆ្លាត​វៃ nanoe ក្រុមហ៊ុន​ជឿជាក់​ថា​ម៉ាស៊ីនត្រជាក់​របស់​ខ្លួន​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​វាយលុក​ទីផ្សារ​គ្រឿង​អេ​ឡិច​ត្រូ​និក​ប្រើប្រាស់​នៅ​តាម​ផ្ទះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ