ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភារុស្ស៊ី​​​ស្នើ​ពួកលោកខាងលិច​បញ្ឈប់​ប្រតិបត្តិការ​​យោធា​​នៅលីប៊ី

15 ឆ្នាំ មុន

សភារុស្ស៊ី​​បានអនុម័ត​​​កាលពីថ្ងៃទី​​​២៥ មីនា ​នូវ​សេចក្តី​​ថ្លែង​ការណ៍​មួយ​​ដែល​អំពាវ​នាវ​ដល់​បណ្តា​​​ប្រទេស​​លោកខាង​លិច​ឱ្យ​បញ្ឈប់ប្រតិ​បត្តិ​ការ​​យោធា​​នៅលីប៊ី​​ដើម្បី​​ចៀសវាង​​ការ​ស្លាប់​​​ជាយថា​ហេតុ ក្នុងចំណោម​​ជនស៊ីវិល ។​ ជាមួយ​​​សំឡេង​គាំទ្រ​​​៣៥០​សំឡេង និង​​​៣៥​សំឡេង​ប្រឆាំង​​ ព្រមទាំង​​គ្មាន​អនុប្បវាទ សភា​រុស្ស៊ី​​បានអនុម័ត​​សេចក្តី​​​​ថ្លែង​ការណ៍​នោះ​ដោយ​ស​ម្តែង​​​ការព្រួយបារម្ភ​​របស់រុស្ស៊ី​​ ដោយ​​​សារ​ទំហំ និង​​រូប​​ភាពនៃការប្រើ​​​កម្លាំង​​ប្រឆាំងលីប៊ី ។​

​សេចក្តី​​ថ្លែង​ការណ៍​​នេះ​ស្នើ​​​យ៉ាង​​ទទូច​​ដល់​សភា​នៃ​​បណ្តា​ប្រទេស​​ដែល​ចូលរួមក្នុង​​សកម្ម​ភាព​​យោធា​​នៅលីប៊ី ​​ជួយ​​​ឱ្យមាន​​បទ​ឈប់​បាញ់​​គ្នា​ជា​បន្ទាន់​ដើម្បី​​ចៀសវាង​​ការស្លាប់ និង​​ការ​ឈឺ​​ចាប់របស់​​​បណ្តា​​ជនស៊ីវិល ។ ​សេចក្តី​ថ្លែង​ការណ៍​​នេះ​បន្តថា ការប្រើប្រាស់​ដោយ​ងងឹត​ងងុល​​នូវ​កម្លាំង​​ប្រឆាំង​លីប៊ី​​​នឹងអាច​​ធ្វើ​​ឱ្យយឺត​​​យ៉ាវ​ដល់​ការ​​​ធ្វើ​ឱ្យមានប្រក្រតី​ភាព​ឡើងវិញ​​នៃ​សភាព​ការណ៍​ក្នុងប្រទេស​​នេះ បង្ក​​ឱ្យ​​មានជន​រង​គ្រោះ​
ថ្មីៗ​ក្នុងចំណោម​​ជនស៊ីវិល និង​ជំរុញ​​រដ្ឋ​មួយ​ចំនួន​​ឱ្យ​​​ពង្រីក​​អាវុធ​​​សម្លាប់​រង្គាល ។ រដ្ឋ​មន្ត្រី​​​ការ​បរទេស​​បារាំង លោក ALAIN JUPPE ប្រកាស​​​កាលពី​ថ្ងៃទី​​​២២ មីនា កន្លង​មក​​​នេះថា ​ប្រតិបត្តិ​ការ​​យោធា​​​របស់​ក្រុម​ចម្រុះ​​អន្ត​រ​ជាតិ​​​អាច​បញ្ឈប់​គ្រប់ពេល​នៅលីប៊ី​​ប្រសិនបើ​​​លោក​កាដាហ្វី​​ព្រម​​ធ្វើ​តាម​ដំណោះស្រាយ​ទាំង​ឡាយ​របស់ក្រុម​​ប្រឹក្សា​​សន្តិសុខ អ.ស.ប ​ហើយ​​ព្រម​ទទួល​​​យកបទ​ឈប់បាញ់​​គ្នា ៕​