ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​អាកាសធាតុ​ធ្វើ​ឱ្យ​តម្លៃ​កា​កាវ​ក្នុង​ប្រទេស​ហ្គា​ណា​កើនឡើង​ខ្ពស់

6 ឆ្នាំ មុន

ប្រទេស​ហ្គា​ណា​ជា​ប្រទេស​ដែល​ផ្គត់ផ្គង់​កា​កាវ​ច្រើន​ជាងគេ​លើ​ពិភពលោក ខណៈ​ពេល​ដែល​ឧស្សាហកម្ម​ប្រេង​របស់​ហ្គា​ណា​នេះ​ក៏​កំពុង​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ទៀត​នោះ ។ យោង​តាម​លោក Vincent Manu នាយក​មូលនិធិ​ពិភពលោក​កា​កាវ​ប្រចាំ​ប្រទេស​ហ្គា​ណា​បានឱ្យ​ដឹង​ថា ដំណាំ​នេះ​អាច​រក​ចំណូល​ចូល​រដ្ឋ​ចន្លោះ​ពី​ 25 ទៅ​30​ភាគរយ…

ប្រទេស​ហ្គា​ណា​ជា​ប្រទេស​ដែល​ផ្គត់ផ្គង់​កា​កាវ​ច្រើន​ជាងគេ​លើ​ពិភពលោក ខណៈ​ពេល​ដែល​ឧស្សាហកម្ម​ប្រេង​របស់​ហ្គា​ណា​នេះ​ក៏​កំពុង​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ទៀត​នោះ ។

យោង​តាម​លោក Vincent Manu នាយក​មូលនិធិ​ពិភពលោក​កា​កាវ​ប្រចាំ​ប្រទេស​ហ្គា​ណា​បានឱ្យ​ដឹង​ថា ដំណាំ​នេះ​អាច​រក​ចំណូល​ចូល​រដ្ឋ​ចន្លោះ​ពី​ 25 ទៅ​30​ភាគរយ ​នៃ​ផលិតផល​កសិកម្ម​ក្នុងស្រុក និង​ 28​ទៅ​30 ភាគរយ​នៃ​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

ប៉ុន្តែ​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​រង​ការ​គំរាមកំហែង​ដោយសារ​តែ​នគរ​រូប​នី​យ​កម្ម​នៅ​ក្នុង​ប្រទេស ។ លោក​បាន​បន្ថែម​ថា « មនុស្ស​វ័យក្មេង​មិន​ចាប់អារម្មណ៍​ដោយសារ តែ​ប្រាក់​ចំណេញ​ទេ​»​។
ការ​ប្រែប្រួល​អាកាសធាតុ​ក៏​កំពុង​ដើរតួ​នាទី​មួយ​ផង​ដែរ ។

ប្រធាន​ក្រុមប្រឹក្សា​កា​កាវ​ហ្គា​ណា​បាន​ប្រាប់​រ៉​យ​ទ័​រ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា ផលិតកម្ម​កា​កាវ​របស់​ប្រទេស​ហ្កា​ណា​នៅ​រដូវ​កាល​នេះ​អាច​នឹង​មាន​ចំនួន 700.000 តោន​ដែល​ធ្លាក់​ចុះ​ពី​ការ​ព្យាករណ៍​ទុក 850.000 តោន ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ។ បន្ទាប់​ពី​ការ​ផ្តល់​យោបល់​ពី​ការ​ថយ​ចុះ​ទិន្នផល​ពី​ហ្គា​ណា និង​កូត​ឌី​វ័​រ តម្លៃ​កា​កាវ​បាន​កើនឡើង​ខ្ពស់​ជាង​មួយ​ឆ្នាំ​ក្នុង​ស​ប្តា​ហ៍​នេះ ៕