ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ជាប់​សោរ​ក្នុង​ឡាន​នាំ​គ្នា​ដាស់​គាត់​ជា​ច្រើន​ដង​តែ​មិន​ក្រោក​សោះ​តាម​ពិតគាត់​…

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​រថយន្ត​ម្នាក់ឯង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​នឹង​៤០ ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំការ​កៅស៊ូ​ក្រុមហ៊ុន សុខ…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​រថយន្ត​ម្នាក់ឯង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​នឹង​៤០ ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំការ​កៅស៊ូ​ក្រុមហ៊ុន សុខ ហ្វី​ន នៅ​ក្នុងភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ។

ជន​រង​គ្រោះ​ឈ្មោះ ឃឿ​ន សិលា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ផ្នែក​បច្ចេក​ទេស​ចម្ការ​កៅស៊ូ មាន​ប្រពន្ធ​ល្មោះ ងិ​ន វាន់​នី អាយុ​៣៧​ឆ្នាំ មានកូន​ចំនួន​២​នាក់ រស់នៅ​ភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

លោក តាត់ យ៉េន អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា​បាន​ឲ្យ​ដឹង​ថា មាន​ករណី​មនុស្ស​ស្លាប់​នៅ​ក្នុង​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ក្នុង​ចម្ការ​កៅស៊ូ​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រាយ​ការ​ណ៏​ដល់​សមត្ថ​កិច្ច​ដើម្បី​ពិនិត្យ ។ លោក​អធិការ​បន្ត​ថា ក្រុម​អ្នក​ភូមិ​បាន​ព្យាយាម​ដាស់​បុរស​រង​គ្រោះ​ខាងលើ​ជា​ច្រើន​ដង ប៉ុន្តែ​ដាស់​មិន​ក្រោក​ទាល់តែ​សោះ ថែម​ទាំង​ជាប់​សោរ​រថយន្ត មិន​អាច​បើកទ្វារ​បាន​ក៏​សម្រេចចិត្ត​វាយ​កញ្ចក់​ដើម្បី​ជួយ​សង្គ្រោះ​គាត់ ។ ប៉ុន្តែ​គាត់​បាន​ផុតដង្ហើម​ទៅ​ហើយ ។

បើ​តាម​សាច់ញាតិ​បុរស​ខាងលើ​បាន​និយាយ​ថា គាត់​តែង​មាន​បញ្ហា​សុខភាព​ជា​ញឹកញាប់ ដេក​មិន​លក់​ហើយ​បាន​ប្រើ​ថ្នាំ​ជំនួយ​ស្ទើរ​គ្រប់ពេល​ដើម្បី​ជួយ​ឲ្យ​បាន​ដេក​លក់​ម្តង​ៗ ។ ចំណែក​មុន​ពេល​កើតហេតុ គាត់​មាន​អារ​ម្ម​ណ៏​មិនល្អ​ក៏​បាន​ទៅ​ដេក​ក្នុង​រថយន្ត​ហើយ​ក៏​ជួប​ហេតុ​ការ​ណ៏​នឹក​ស្មាន​មិន​ដល់​នេះ​តែ​ម្តង ។

តាម​ការ​ពិនិត្យ​របស់​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ​នគរបាល​ស្រុក​ពេ​ជ្រា​ដា​ដែល​បាន​ចូលរួម​ជា​មួយ​​គ្រូពេទ្យ​មណ្ឌល និង​ពេទ្យ​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​មូលហេតុ​​ខ្យល់​.​គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ