ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ៖ ខ្ញុំ​មិន​ច​រចា​ជាមួយ​អ្នក​ដុត​រូប​ខ្ញុំ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​​បញ្ជាក់​នៅ​ចំពោះ​​មុខ​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ថា សម្តេច​គ្មាន​បរទេស​ណាមួយ​ហ៊ាន​មក​​លូន​​ដៃ​ស្នើ​ឲ្យ​សម្តេច​ចរចា​​ជាមួយ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ទេ ជា​ពិសេស​គឺ​សម្តេច​មិន​ចរចា​ជាមួយ​អ្នក​ដែល​បាន​ដុត​រូប​សម្តេច​កន្លង​មក​នោះ​ទេ​។​ ​មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូន​ខ្មែរ​មក​ពី​ប្រទេស​ញ៉ូ​វ​ហ្សេ​ឡែ​ន និង​ប្រទេស​អូស្ត្រាលី…

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​​បញ្ជាក់​នៅ​ចំពោះ​​មុខ​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ថា សម្តេច​គ្មាន​បរទេស​ណាមួយ​ហ៊ាន​មក​​លូន​​ដៃ​ស្នើ​ឲ្យ​សម្តេច​ចរចា​​ជាមួយ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ទេ ជា​ពិសេស​គឺ​សម្តេច​មិន​ចរចា​ជាមួយ​អ្នក​ដែល​បាន​ដុត​រូប​សម្តេច​កន្លង​មក​នោះ​ទេ​។​

​មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូន​ខ្មែរ​មក​ពី​ប្រទេស​ញ៉ូ​វ​ហ្សេ​ឡែ​ន និង​ប្រទេស​អូស្ត្រាលី ជាង ៦០០ នាក់​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ​ទីកន្លែង​ដែល​សម្តេច​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​នៃ​ថ្នាក់ដឹកនាំ​អាស៊ាន​-​អូស្ត្រាលី នា​ថ្ងៃ​ទី ១៧ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា លោក សម រ​ង្ស៊ី ​នៅ​តែ​ជាប់​ពាក់ព័ន្ធ​ផ្លូវ​តុលាការ ទើប​គ្មាន​សិទ្ធិ​មក​ច​រចា ​ដើម្បី​រួបរួម​ជាមួយ​សម្តេច​នោះ​ទេ ។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖ «​គេ​ចង់​ចរចា​​ជាមួយ​ខ្ញុំ ប៉ុន្តែ​បែរជា​គេ​ដុត​រូប​ខ្ញុំ​។ ឥឡូវ​តើ​ប្រទេស​ណា​ហ៊ាន​មក​និយាយ​ជាមួយ​ខ្ញុំ​ថា​​ គួរតែ​ចរ​ចា​គ្នា​ទៅ ។ ខ្ញុំ​គ្រាន់​តែ​ប្រើ​តែ​មួយ​ម៉ាត់​ទេ «​ខ្ញុំ​ថា ​ចរចា​អី បើ​កំពុង​តែ​ដុត​រូប​ខ្ញុំ​» ។ ​ប៉ុណ្ណឹង​ចប់​ហើយ ព្រោះ​លោក​​ឯង​កំពុង​តែ​វ៉ៃ​ខ្ញុំ សង្គ្រាម​បើ​គេ​កំពុង​វ៉ៃ​គ្នា​ហើយ គេ​អត់​ច​រចា​ទេ ។ ហើយ​ម្យ៉ាង​ទៀត​អ្នកឯង មិន​សាក​សម​នឹង​ការ​ចរ​ចា​ជាមួយ​ខ្ញុំ​ម្តង​។ ដោយសារ​ម្យ៉ាង​អ្នកឯង អ្នក​ទោស​តើ​» ។​

​យ៉ាងណាមិញ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ស​ម្តេច​គឺ​ចូល​ចិត្តការ​ច​រចា​នយោ​បាយ​ជា​និច្ច ជាមួយ​បណ្តា​គណបក្ស​នានា​ដែល​នឹង​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​សភា​សម្រាប់​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ​ជា​និច្ច ហើយ​ធ្វើ​កិច្ចសន្យា​ខាង​នយោបាយ​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ និង​ការ​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ។​

​សម្តេច​តេ​ជោ មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «​ក៏​ប៉ុន្តែ​អ្នក​ដែល​ទាក់ទង​នឹង​ផ្លូវច្បាប់​ ខ្ញុំ​មិន​អាច​ច​រចា​ជាមួយ​ទេ ហើយ​កាន់តែ​មិន​ចរ​ចា​ជាមួយ​អ្នក​ដែល​ដុត​រូប​ខ្ញុំ​ និង​ក្រុម​អ្នក​ដែល​ដុត​រូប​ខ្ញុំ​» ។ អ្នក​ដែល​បញ្ឆេះ​ឲ្យ​ដុត​រូប​ខ្ញុំ គឺជា​អ្នក​វ៉ៃ​ក្តារ​មឈ្ឈូ​​ខ្លួនឯង​ទេ ធ្វើ​អត្តឃាត​ខ្លួន​ឯង​ទេ​»​។ សម្តេច​បន្ថែម​ថា អ្នក​ទាំងនោះ​ដឹង​ច្បាស់​ហើយ​ថា ​ហ៊ុន សែន កាន់​កូនសោ​គន្លឹះ ហេតុ​អី​បានជា​មក​ញុះ​ញ៉​ង់​ឲ្យ​ដុត​រូប​របស់​សម្តេច​ទៅ​វិញ បាន​ន័យ​ថា ស​ម្តេច​ចង់​បញ្ជួ​ន​សារ​ត្រឡប់​ទៅ​វិញ​ថា ​អ្នកឯង​ធ្វើ​ខុស​ហើយ បើ​ចង់​ចរ​ចា​អ្នក​ត្រូវ​តែ​ថ្នាក់ថ្នម​។​

​សម្តេច​បាន​អះអាង​ថា ស​ម្តេច​បាន​ប្រាប់​ទៅ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ឲ្យ​បានដឹង​ការ​ពិត​ថា​ នៅ​ស្រុក​ខ្មែរ​គ្មាន​ទេ «​អ្នកទោស​នយោបាយ​» គឺ​មាន​តែ​អ្នកនយោបាយ​ប្រព្រឹត្ត​បទ​ល្មើស​​ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ​។ សូម​បញ្ជាក់​ថា ស​ម្តេច​តេ​ជោ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចាក​ចេញពី​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី ១៥ ខែមីនា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​-​អូស្ត្រាលី ទីកន្លែង​ដែល​សម្តេច​បាន​ចំអក​ឲ្យ​ទៅ​អ្នក​ដែល​ធ្វើ​បាតុ​កម្ម​ប្រឆាំង​វត្តមាន​របស់​សម្តេច​លើ​ទឹកដី​អូស្ត្រាលី​ថា​ មាន​ចំនួន​ភាគរយ​តិច​បំផុត បើ​ធៀប​ជាមួយនឹង​អ្នក​រស់នៅ​ក្រៅប្រទេស​ដែល​បាន​ទៅ​ទទួល​ស្វាគមន៍​ និង​គាំទ្រ​វត្ត​មាន​​សម្តេច​នៅ​លើ​ទឹកដី​អូស្ត្រាលី​នោះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​បន្ត​ថា «​ខ្ញុំ​ជិះឡាន​ដាក់​ទង់ជាតិ​ខ្មែរ ។ ខ្ញុំ​មកនេះ​ មិនមែន​គេ​មក​ទទួល ហ៊ុន សែន​ ជា​ឯកជន​ទេ ក៏​ប៉ុន្តែ …​ដឹង​ច្បាស់​ហើយ​ថា ​ហ៊ុន សែន ជិះឡាន​ដាក់​​ទង់ជាតិ [​ខ្មែរ​] យ៉ាង​ច្បាស់ ដូច្នេះ​ទទួល ​ហ៊ុន សែន គឺ​ទទួល​ជាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។​

​សម្តេច​បន្ថែម​ថា​៖ «​ឯ​អ្នក​ដែល​ធ្វើ​បាតុកម្ម ប្រឆាំង​ ហ៊ុន សែន ក៏​ជា​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ជាតិ​​ដែរ ព្រោះ ​ហ៊ុន សែន​ ជិះឡាន​ដាក់​ទង់ជាតិ​ខ្មែរ » ។ ប៉ុន្តែសម្តេច​បន្ថែម​ថា អ្វី​ដែល​គួរ​តែ​ពិចារណា និង​គួរតែ​និយាយ​គ្នា​ឱ្យ​ច្បាស់​មើល​ថា ​តើ​ប៉ុន្មាន​ភាគរយ ប៉ុន្មាន​នាក់​ធ្វើ​បាតុ​កម្ម​​ប្រឆាំង ​ហ៊ុន សែន គឺថា ​អ្នក​ធ្វើ​បាតុកម្ម​ប្រមាណ​១០% នៃ​អ្នក​ទទួល​ជួប​សម្តេច​។ តវ៉ា​​ប្រមាណ​១០០ នាក់ កាលពី​ថ្ងៃ​ទី ១៧ ហើយ​ក៏​មាន​ប្រមាណ ១៥០ នាក់​កាលពី​ថ្ងៃ​ទី ១៦ ខែមីនា ខណៈ​ការ​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​សម្តេច​មួយ​លើក​ៗ ​គឺ​ជាង ៦០០ ឬ ៨០០​នាក់​​ឯណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ