ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ស្រែ​កថា «​អា​មាន​ៗ ចៅ​ឮ​តា​ហៅ​ទេ​» សំឡេង​ម្ខាង​តប​វិញ តា​​រន្ធត់ក្រៃលែង

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​លង់ទឹក​បឹង​ស្លាប់ ខណៈ​ឪពុក​ម្តាយ​រវល់​រកស៊ី ហេតុការណ៍​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ មីនា ស្ថិត​នៅ​ចំណុច​បឹង​ធំ ភូមិ​ចំបក់​ជ្រុំ ឃុំ​ប្រាសាទ…

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​លង់ទឹក​បឹង​ស្លាប់ ខណៈ​ឪពុក​ម្តាយ​រវល់​រកស៊ី ហេតុការណ៍​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ មីនា ស្ថិត​នៅ​ចំណុច​បឹង​ធំ ភូមិ​ចំបក់​ជ្រុំ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ឈ្មោះ រី ចាន់​មាន អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើត​ហេតុ​​ខាងលើ មាន​ឪពុក​ឈ្មោះ អឿ ម៉ៅ និង​ម្តាយ​ឈ្មោះ ចេ​ង អ៊ួ​ង មានមុខ​របរ​រត់​តាក់ស៊ី។

សមត្ថកិច្ច​បន្ត​ទៀត​ថា មុន​កើតហេតុ ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​បាន​យក​កូន​ទៅ​ផ្ញើ​នឹង​តា​យាយ​របស់​ក្មេង​រង​គ្រោះ​ឱ្យ​លោក​ជួយ​មើល​ចៅ​ផង ពីព្រោះ​ពួក​គាត់​ត្រូវ​ទៅ​រត់​តាក់ស៊ី លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ជីដូន​បាន​បាត់​ចៅ ក៏​ប្រាប់​ឲ្យ​ប្អូនស្រី និង​ប្តី ព្រមទាំង​កូនប្រុស​របស់​ប្អូនស្រី​ឱ្យ​ជួយ​ដើរ​រក​នៅ​ផ្លូវ​ខាងក្រោយ​ផ្ទះ លុះ​ដើរ​បាន​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ក៏​ឃើញ​ដានជើង​កូន​ក្មេង ពួក​គាត់​ក៏​នាំ​គ្នា​ដើរ​តាមដាន​នេះ​រហូត​ដល់​ទួល​កប់​ខ្មោច ហៅ​ថា​ទួល​ល្ពី​ង នៅ​ទីនោះ​មាន​បឹង​មួយ​ខាងជើង​ទួល​ដែល​គេ​ហៅ​ថា បឹង​ធំ ក៏​បាត់ដាន​តែ​ម្តង រួច​នាំ​ស្រែ​កថា «​អា​មាន​ៗ ចៅ​ឮ​តា​ហៅ​ទេ​» ស្ងាត់ឈឹង ស្រាប់តែ​សំឡេង​​ប្រុស​ម្នាក់​កំពុង​ដាក់​មង​ស្រែក​ពី​ម្ខាង​បឹង​ថា «​ចៅ​តា​ឯង​លង់ទឹក​ស្លាប់​បាត់​ហើយ» ជីតា​ក៏​ដើរទៅ​រក ក៏​ឃើញ​ហើយ​លើក​ចៅ​ដាក់​លើគោក​ស្ទាប​ដង្ហើម​ចៅ​ឃើញ​បាត់​ដង្ហើម​ក៏​បី​យក​មក​ផ្ទះ ទើប​បង្ក​ឱ្យ​ភ្ញាក់ផ្អើល ហើយ​អ្នក​ជិតខាង​មក​មើល​ក៏​នាំ​សព​ក្មេង​ទៅ​កាន់​មណ្ឌល​សុខភាព ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយ​ធ្វើ​ចលនា​សង្គ្រោះ តែ​កុមា​រា​បាន​ស្លាប់​បាត់​ទៅ​ហើយ​ៗ​ក៏​យក​សព​ត្រលប់​ទៅ​ផ្ទះ​វិញ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ធ្វើការ​ពិនិត្យ​លើ​ដងខ្លួន​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​កត់សម្គាល់​ទេ នៅ​កន្លែង​កើតហេតុ និង​ជុំវិញ​កន្លែង​កើតហេតុ​សន្និដ្ឋាន​ថា ក្មេង​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ