ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បន្ដ​វិនិយោគ​យ៉ាងច្រើន​លើ​វិស័យ​អចលនទ្រព្យ​នៅ​វៀតណាម

6 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​វៀតណាម​បាន​មើលឃើញ​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​វិនិយោគិន​ជប៉ុន តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​នា​ពេល​ថ្មី​ៗ​នេះ ។ យោង​តាម​ក្រុមហ៊ុន​អចលនទ្រព្យ Savills Vietnam បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ…

ទីក្រុង​ហូ​ជី​មិ​ញ ៖ វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​វៀតណាម​បាន​មើលឃើញ​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​វិនិយោគិន​ជប៉ុន តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​នា​ពេល​ថ្មី​ៗ​នេះ ។

យោង​តាម​ក្រុមហ៊ុន​អចលនទ្រព្យ Savills Vietnam បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​វៀតណាម មានការ​ចូលរួម​ពី​យ៉ាងច្រើន​ពី​វិនិយោគិន​ជប៉ុន​ក្នុង​គម្រោង ដូច​ជា អគារ​ពាណិជ្ជកម្ម អា​ផាត​ម៉ិ​ន និង​ការិយាល័យ​ជាដើម ។

ជាមួយ​គ្នា​នេះ ពេល​ច​ប្ចុប្បន្ន វិនិយោគិន​ទាំងនោះ​កំពុង​តែ​បង្កើន​សកម្មភាព​ក្នុង​វិស័យ​លំនៅ​ឋាន​ផង​ដែរ ព្រោះតែ​កំណើន​នៃ​ចំនួន​ប្រជាជន​វ័យក្មេង និង​ប្រជាជន​ថ្នាក់​កណ្តាល​ក្នុង​ប្រទេស​នេះ​កើនឡើង​ខ្ពស់ ។
លោក Shinichi Sakaki អនុប្រធាន​ការិយាល័យ​ទីក្រុង​នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍ របស់​ជប៉ុន​បាន​និយាយ​ថា រដ្ឋាភិបាល​ជប៉ុន​ពេល​នេះ​មាន​គោលនយោបាយ​គាំទ្រ​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​បង្កើន​ការ​វិនិយោគ​នៅ​បរទេស ។

លើស​ពី​នេះ​ទៀត ជប៉ុន​មានបទពិសោធន៍​ច្រើន​ក្នុង​ការ​ស្ថាបនា​ទីក្រុង​ផ្កាយ​រណប ។ ដូច្នេះ​ពួក​គេ​កំពុង​តែ​ចង់​នាំ​ចេញ​បច្ចេកវិទ្យា​ទាំងនេះ​ទៅ​បរទេស ។
គម្រោង​មួយ​ដែល​ទាក់ទាញ​ដល់​វិនិយោគិន​និង​រដ្ឋាភិបាល​វៀតណាម និង​ជប៉ុន​នោះ គឺ​ការ​សហការ​ក្នុង​ការ​ស្ថាបនា​ទីក្រុង​បៃតង​នៅ​ប៉ែក​ខាងជើង​នៃ​ទន្លេ​ក្រហម ។

លោក Hoang Chau ប្រធាន​សមាគម​អចលនទ្រព្យ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​បាន​និយាយ​ថា កិច្ច​សហប្រតិបត្តិការ​រវាង​វៀតណាម​និង​ជប៉ុន នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ភាគី​ទាំង​សងខាង ជា​ពិសេស​ក្នុង​ការ​បង្កើន​ឱកាស​សម្រាប់​អតិថិជន​វៀតណាម​ក្នុង​ការ​ទទួល​បាន​ផ្ទះ​ជប៉ុន​ដែល​មានគុណ​ភាព​ខ្ពស់ ។
លោក​បាន​បន្ត​ថា មានឱកាស​សហការ​ជា​ច្រើន​រវាង​ទីក្រុង​ហូ​ជី​មិ​ញ និង​ក្រុមហ៊ុន​អចលនទ្រព្យ និង​ក្រុមហ៊ុន​សាងសង់​ជប៉ុន ព្រោះ​ទីក្រុង​នេះ​មាន​គម្រោង​ប្រមាណ​១.២០០​គម្រោង​ឯណោះ​ដែល​រួម​មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ។ លោក​បាន​និយាយ​ថា គម្រោង​ទាំងនេះ​កំពុង​ស្ថិត​ក្រោម​ការ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ចង់​សហការ​ជាមួយនឹង​ដៃគូ​បរទេស ។

ជាមួយ​គ្នា​នេះ​ដែរ លោក Keiji Kimura អគ្គនាយក​របស់​J-CODE បាន​និយាយ​ថា វៀតណាម​អាច​នឹង​ធ្វើ​ទំនើប​កម្ម​យ៉ាង​លឿន​ដូច​អ្វី​ដែល​ជប៉ុន​សម្រេច​បាន​ក្នុង​រយៈពេល​៥០​ឆ្នាំ​មុន ។
លោក​បាន​បន្ត​ថា ដូច្នេះ​ក្រុមហ៊ុន​ជប៉ុន​ចង់​ចែករំលែក​បទ​ពិសោធន៍​ជាមួយនឹង​ដៃគូ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដូច​ជា​ការ​ស្ទះចរាចរណ៍ និង​ការ​បំពុលបរិស្ថាន​ជាដើម​។ លោក​បាន​បន្ថែម​ថា ពួក​គេ​ប្តេជ្ញា​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ៗ​ដើម្បី​អ​ភ​វិ​ឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ទីក្រុង​ហូ​ជី​មិ​ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ