ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​៥​ពាន់​នាក់​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ពី

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ក្នុងភូមិ​ច្រេស ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨…

ខេត្តកំពង់ឆ្នាំង ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ក្នុងភូមិ​ច្រេស ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ ដោយ​ធ្វើការ​ពិនិត្យ​ព្យា​ល​ប្រជាពលរដ្ឋ​សរុប​ចំនួន​៥,៣៣៣​នាក់ និង​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ចំនួន​៧០​នាក់ ។

សកម្មភាព​មនុស្សធម៌​នេះ​ក្រោម​ការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ អង្គការ​ឈឺ​ជី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សមាគម​សិស្ស​និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត​ក្រុមហ៊ុន Metfone ក្រុមហ៊ុន LG និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត ។

លោក​វេជ្ជបណ្ឌិត ចន្ទ សុភា​ស់ តំណាង​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា គោលបំណង​សំខាន់ របស់​សមាគម គឺ​ផ្តល់​ការ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​សាសនា​អ្វី​ទាំ​អស់ ។ ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ លោក​បន្ត​ថា បេសកកម្ម​នេះ​មានការ​ចូលរួម​ដោយ​ក្រុម​គ្រូពេទ្យ​ជា​សមាជិក​នៃ​សមាគម​ដែល​មក​ពី​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​នានា ជាង​នេះ​ទៀត មានការ​ចូលរួម​ដោយ​គ្រូពេទ្យ​មក​ពី​ប្រទេស​តៃវ៉ាន់ សាំង​ហ្គា​ពួរ ម៉ា​ឡេ​ស៊ី វៀតណាម និង​គ្រូពេទ្យ​មក​ពី​រដ្ឋ​ឡូ​ស​អេ​ន​ជឺ​ឡេ​ស​នៃ​សហរដ្ឋអាមេរិក​ផង​ដែរ ។ ដោយ​ធ្វើការ​ពិនិត្យ​លើ​ប្រភេទ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា ជំងឺ​ទូទៅ ជំងឺ​បេះដូង ជំងឺ​ត្រចៀក​ច្រមុះ​បំពង់ក ជំងឺ​ភ្នែក ជំងឺ​សន្លាក់ ជំងឺ​មាត់​ធ្មេញ ផ្នែក​អេកូ និង​រោគ​ស្ត្រី ជំងឺ​ឫសដូងបាត ផ្នែក​វះកាត់​តូច ជំងឺ​សើរ​ស្បែក និង​ពិនិត្យ​ឈាម​ផង​ដែរ ។

លោក Huong Si Cheng ប្រធាន​អង្គការ​ឈឺ​ជី បាន​ឲ្យ​ដឹង​ថា លោក​ជាមួយនឹង​ក្រុមការងារ​ពិតជា​រីករាយ​ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​បាន​សហការ​ជា​ដៃគូរ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ធ្វើការ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​នៅ​ថ្ងៃនេះ​ផង​ដែរ ហើយ​លោក​ថា​រូប​លោក​នឹង​ក្រុមការងារ នឹង​បន្ត​សហការ​ជាមួយ​(TYDA) ដើម្បី​ជួយ​ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ​សមាគម​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌ ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ សរុប​ចំនួន ២៥០,៧៥០​នាក់ និង​បញ្ជូន​បន្ត​មក​ព្យាបាល នៅ​តាម​មន្ទី​ពេទ្យ និង​អង្គការ​ជា​ដៃគូរ ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៣,១៦០​នាក់ ដែល​ការ​ចំណាយ​ផ្សេង​ៗ​ជា​បន្ទុក​របស់​សមាគម​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ