ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ការ​ផាក​ពិន័​យលើ​ការ​​បោះ​សំរាម​ពាស​វាល​ពាស​កាល

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ នៅ​ក្នុង​បរិវេណ​រង្វង់​មូល​ក្រុង​កំពត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១​ មីនា ដំណាច់​ខែ​កន្លង​មក​នេះ​ យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ការ​ផាក​ពិន័យ​លើ​ការ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល​​ និង​ដង្ហែ​​ក្បួន​សំអាត​អនា​ម័យ​រួម​គ្នា​នៅ​ទូ​ទាំង​​ក្រុង​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​​លោកខូយ ឃុន​ហ៊ួរ​ អភិ​បាលខេត្ត​ និង​ជា​ទី​ប្រឹក្សា​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

ខេត្ត​កំពត​ ៖ នៅ​ក្នុង​បរិវេណ​រង្វង់​មូល​ក្រុង​កំពត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១​ មីនា ដំណាច់​ខែ​កន្លង​មក​នេះ​ យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ការ​ផាក​ពិន័យ​លើ​ការ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល​​ និង​ដង្ហែ​​ក្បួន​សំអាត​អនា​ម័យ​រួម​គ្នា​នៅ​ទូ​ទាំង​​ក្រុង​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​​លោកខូយ ឃុន​ហ៊ួរ​ អភិ​បាលខេត្ត​ និង​ជា​ទី​ប្រឹក្សា​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​

ក្នុង​ការ​ប្រារព្ធ​​កម្ម​វិធី​ផ្សព្វ​ផ្សាយ​រយៈ​ពេល​មួយ​ព្រឹក​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​មន្ទីរ​ ស្ថាប័ន​នានា​ជុំ​វិញ​ខេត្ត​ មន្ត្រី​រាជ​ការ​ និង​កំលាំង​ប្រដាប់​អាវុធ​ ប្រជា​ពល​រដ្ឋ​ សិស្ស​ និស្សិត​ ព្រះ​សង្ឃ​ និង​ក្រុម​ការ​ងារ​ផង​ដែរ​សរុប​ចំនួន​​ទាំង​អស់​១.៧៤៥​នាក់​។

លោក​ខូយ ឃុន​ហ៊ួរ បាន​ថ្លែងថា រាជ​រដ្ឋា​ភិ​បាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​​នីតិ​កាល​​ទី​៤​នៃ​រដ្ឋ​សភា​ ក្រោម​កិច្ច​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន បាន​ដាក់​ចេញ​​យុទ្ធ​សាស្ត្រ​ចតុ​កោណ​​ដំណាក់​កាល​ទី​២ ដែល​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​វិស័យ​៤​​រួម​មាន​ ទឹក​ ផ្លូវ ភ្លើង និង​មនុស្ស​។ ជាមួយ​នឹង​​ការ​យក​ចិត្ត​ទុក​ដាក់​វិស័យ​ទាំង​៤​​របស់​រាជ​រដ្ឋា​ភិ​បាល​នេះ ​ខេត្ត​កំពត​ក៏​មាន​ភ័ព្វ​សំណាង​​បាន​ទទួល​សមិទ្ធ​ផល​ធំៗ​ដែល​ទាក់​ទង​នឹង​វិស័យ​ទាំង​៤​នេះ​ផង​ដែរ​។ លទ្ធ​ផល​ធ្វើ​បាន​នា​ពេល​ថ្មីៗ​នេះ ដូច​ជា​ស្តូប​អនុ​ស្សាវ​រីយ៍​មិត្ត​ភាព​កម្ពុជា​-វៀត​ណាម​ត្រូវ​បាន​ជួស​ជុល​ និង​កែលំអ​​ឡើង​វិញ​យ៉ាង​ស្អាត​ កសាង​ផ្លូវ​ចាក់​បេតុង​ទៅ​សង្កាត់​ត្រើយ​កោះ​ ព្រម​ទាំង​ស្ពាន​សាង​សង់​មន្ទីរ​ពេទ្យ​​បង្អែក​​ សាង​សង់​ផ្លូវ​ក្រាល​កៅ​ស៊ូ​មាត់​ព្រែក​ត្រើយ​ខាង​លិច​ «ផ្លូវ​៩ មករា​» សាង​សង់​សាលា​ខេត្តថ្មី​។

លោក​បន្ត​ថា ទន្ទឹម​ នឹង​​ការ​​កសាង​គ្រប់​ហេដ្ឋា​រចនា​​សម្ព័ន្ធ​​នៅ​ក្នុង​ខេត្ត​​ទទួល​បាន​លទ្ធ​ផល​យ៉ាង​ធំ​ធេង​​នេះសូម​ប្រជា​ពល​រដ្ឋ​ និង​មន្ត្រី​រាជ​ការ​ដែល​មាន​លំនៅ​ឋានក្នុង​ក្រុង​កំពត​កុំ​យក​បាវ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត​បិទ​ផ្លូវ​ទឹក​ ពីព្រោះ​កន្លង​​​បង​ប្អូន​មួយ​ចំនួន​​​យក​​វត្ថុ​ទាំង​នោះ​ទៅ​បិទរន្ធ​ទឹក​បណ្តាល​ឱ្យ​ទឹក​ស្ទះ​ហៀរ​ហូរ​ពេញ​ផ្លូវ​សាធារណៈ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​។ ក្នុង​ការ​កែ​ប្រែ​​សោភ័ណ​ភាព​​អនា​ម័យ​​សំអាត​ទី​ក្រុង​​នេះ លោក​អភិ​បាល​ខេត្ត​​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​អស់​នៅ​ក្នុង​ក្រុង​ជួយ​បង់​ថវិកា​ថ្លៃ​សំរាម​ផង​ដើម្បី​ទី​ក្រុងស្អាត​មាន​អនា​ម័យ​ល្អ​ លើក​កម្ពស់​គុណ​ភាព​ជីវិត​សំរាប់ទាំង​អស់​គ្នា ៕