ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ពិតជា​សប្បាយ​ហើយ(មានវីដេអូ)

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​សាធារណៈ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ដោយ​ក្រុម​យុវ​ទូត​ប្រមាណ​២០​នាក់ ដឹកនាំ​ដោយ​លោក សោម រតនា អ្នកនាំពាក្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹត្តិការ​អង្គរ​សង្ក្រាន្ត​នា​ថ្ងៃ​ទី​១៧ ខែ​មិ​នា…

ខេត្តសៀមរាប ៖ ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​សាធារណៈ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ដោយ​ក្រុម​យុវ​ទូត​ប្រមាណ​២០​នាក់ ដឹកនាំ​ដោយ​លោក សោម រតនា អ្នកនាំពាក្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹត្តិការ​អង្គរ​សង្ក្រាន្ត​នា​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០១៨ ។

ដែល​នៅ​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត​ប៉ែក​ខាងលិច ដោយ​មាន​អ្នកចូលរួម​មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ មន្ត្រី​របស់​អាជ្ញាធរ​អប្សរា មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​ចូល​យ៉ាងច្រើន​កុះករ​ផង​ដែរ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ពិភពលោក​បាន​យល់​ដឹង ខណៈ​ដែល​ព្រឹត្ដិការណ៍​នេះ​នឹង​ឈាន​ចូល​ជិត​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ នេះ ។

លោក សោម រតនា អ្នកនាំពាក្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹត្តិការ​អង្គរ​សង្ក្រាន្ត​មាន​ប្រសាសន៍​ប្រាប់​ថា ចំពោះ​ការ​បើក​ប្រកាស​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ​នេះ មិនមែន​សំដៅ​តែ​ក្រុម​យុវ​ទូត​២០​នាក់​ប៉ុណ្ណោះ​ទេ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​អាច​ជួយ​ផ្សព្វផ្សាយ​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យ​បានដឹង​ពី​មរតក​ដូនតា និង​វប្បធម៌​របស់​ខ្មែរ​ដែល​បាន​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹងផង​ដែរ ។ ប៉ុន្ដែ​សំខាន់ គឺ​ផ្សព្វផ្សាយ​ឱ្យ​មានការ​ពិត​ដោយ​ភាព​ជឿជាក់ និង​ត្រឹមត្រូវ​នូវ​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​ល្អ នៅ​ថ្ងៃ​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ​មួយ​នេះ ។

លោក​បាន​បន្ដ​ថា ចំពោះ​ប្អូន​ៗ​ដែល​បាន​ប្រឡង​ជាប់​ជា​យុវ​ទូត​អង្គ​រស​ង្គ្រា​ន្ត​នេះ គឺ​ត្រូវ​បាន​ចម្រាញ់​ជ្រើសរើស យ៉ាង​តឹងតែង ដោយ​មានការ​ធ្វើតេស្ត​ពី​ចំណេះដឹង​ទូទៅ និង​ភាសា​អង់គ្លេស​ច្បាស់លាស់​ផង​ដែរ ហើយ​ជា​កម្លាំង​ស្ម័គ្រចិត្ដ​មួយ​ដ៏​សំខាន់​ដែល​ព្រឹត្ដិការណ៍​ដូច​គ្នា​មិន​ធ្លាប់​មាន ហើយ​ពួក​គេ​ជា​អ្នកមាន​ជំនាញ​ច្បាស់លាស់ ដែល ក្រុមការងារ​អង្គរ​សង្ក្រាន្ដ​បាន​បណ្ដុះបណ្ដាល និង​វាយតម្លៃ​ដោយ​អ្នកមាន​ជំនាញ​នឹង​ចំណេះដឹង និង​បទ​ពិសោធន៍​ដែល​ធ្លាប់​បាន​ទទួល​ជោគជ័យ​កាលពី​អំឡុង​ឆ្នាំ​២០១៣ រហូត​មក​ឆ្នាំ​២០១៨ ។ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្ដរជាតិ​សូម​មេត្តា​ចូលរួម​សហការ​ជាមួយ​មហា​គ្រួសារ​ខែ្ម​រ​យើង ដើម្បី​ជួយ​ឱ្យ​មហា​ព្រឹត្ដិការណ៍​នេះ​ទទួល​បាន​ជោគជ័យ​លើស​ឆ្នាំ​មុន​ៗ​ជា​រៀង​រហូត ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ព្រឹត្តិការណ៍​នា​ឆ្នាំ​នេះ​មាន​រៀបចំ​កម្ម​ពិធី​ប្លែក​ៗ ជាង​ឆ្នាំ​មុន ពិសេស​មាន​ក្រ​ម៉ា​យក្ស និង​ឆ្នុក​យក្ស ហៅ​(​មុខយក្ស​) ជាដើម ។

ក្រុម​យុវ​ទូត​ប្រមាណ​២០​នាក់ ក្នុង​នោះ​មាន​អ្នក​មក​ពី​ភ្នំពេញ និង​អ្នក​នៅ​សៀមរាប​បាន​និយាយ​ស្រ​ដៀង​គ្នា​ថា ពួក​គេ​មានការ​សប្បាយ​ចិត្តខ្លាំង​ណាស់ ដោយ​បាន​មក​ចូលរួម​ផ្សព្វផ្សាយ​ពី​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ​ឆ្នាំ​២០១៨ ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យ​បានដឹង​ពី​មរតក​វប្បធម៌ អរិយធម៌ និង​ទំ​លៀម​ទម្លាប់ ប្រណី​របស់​ខ្មែរ ឱ្យ​ពិភពលោក​បានដឹង​ថា នៅ​ថ្ងៃ​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ​នា​ឆ្នាំ​២០១៨​នេះ និង​មាន​អ្នកចូលរួម​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ​ផង​ដែរ ។ ក្រុម​យុវ​ទូត​បាន​អំពាវនាវ​ឱ្យ​យុវជន​ដ៏​ទៃ​ទៀត ចូលរួម​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​អរិយធម៌ ទំនាមទម្លាប់​របស់​ខ្មែរ​យើង ឱ្យ​បានដឹង​ដល់​គ្រប់​ជាតិ​សាសន៍​នៅ​លើ​ពិ​ភ​លោក បាន​ស្គាល់​គ្រប់​ៗ​គ្នា​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ​ឆ្នាំ​២០១៧ កន្លង​ទៅ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ចូលរួម​ទស្សនា​ចំនួន​១​លាន​៦​សែន​នាក់ ហើយ​ក្នុងឆ្នាំនេះ​គេ​នឹង​សង្ឃឹមថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ នឹង​មានការ​កើនឡើង​បន្ថែម​ទៀត ដោយ​ថ្នាក់​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ​មាន​គម្រោង​នូវ​ការ​ដាក់​តាំង​ពិ​ព័​ណ​មរតក​ដូនតា ដែល​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ