ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​គឺជា​លើក​ទី​១​ហើយ ដែល​អូស្ត្រាលី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន – អូស្ត្រាលី​ឆ្នាំ​២០១៨​នេះ មាន​គោលបំណង​ពង្រឹង​ការ​រួមចំណែក​របស់​អាស៊ាន និង​អូស្ត្រាលី​ក្នុង​កា​ការពារ​លើកកំពស់​សន្តិសុខ និង​វិបុលភាព​តំបន់​ព្រមទាំង ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​-​អូស្ត្រាលី​ឲ្យ​កាន់តែ​ស៊ីជម្រៅ តាម​រយៈ​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​នយោបាយ​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន – អូស្ត្រាលី​ឆ្នាំ​២០១៨​នេះ មាន​គោលបំណង​ពង្រឹង​ការ​រួមចំណែក​របស់​អាស៊ាន និង​អូស្ត្រាលី​ក្នុង​កា​ការពារ​លើកកំពស់​សន្តិសុខ និង​វិបុលភាព​តំបន់​ព្រមទាំង ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​-​អូស្ត្រាលី​ឲ្យ​កាន់តែ​ស៊ីជម្រៅ តាម​រយៈ​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​នយោបាយ​សេដ្ឋកិច្ច និង​កា​រត​ភ្ជាប់​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ។

ទំនាក់ទំនង​អាស៊ាន​- អូស្ត្រាលី​បាន​ចាប់ផ្តើម​ក្នុង​ភាព​ជា​ដៃគូ​សន្ទនា​ដំបូង​បង្អស់​នៅ​ឆ្នាំ​១៩៧៤ ដោយ​មាន​សារសំខាន់​យ៉ាង​ខ្លាំង សម្រាប់​ពង្រឹង​សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់ ។ ដោយ​មើលឃើញ​ពីសារ​សំខាន់​នៃ​ភាព​ចាំបាច់​ក្នុង​ការ​ថែរក្សា​ផលប្រយោជន៍​ស្នូល​ផ្នែក​សេដ្ឋកិច្ច​សន្តិសុខ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា ទំនាក់ទំនង​ភាព​ជា​ដៃគូ​សន្ទនា​អាស៊ាន​-​អូស្ត្រាលី​បាន​ឯកភាព​ឈាន​ទៅ​ដល់​ជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ក្នុង​ឆ្នាំ​២០១៤ ។ នៅ​ឆ្នាំ​២០១៥ អាស៊ាន​- អូស្ត្រាលី​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ ឲ្យ​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​រៀង​រាល់​២​ឆ្នាំ​ម្តង ។

ក្នុង​នោះ​នៅ​ឆ្នាំ​២០១៦ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន -​អូស្ត្រាលី​ជា​រៀង​រាល់​២​ឆ្នាំ​ម្តង ។ ចាប់តាំងពី​បាន​ក្លាយជា​ដៃគូ​សន្ទនា​អស់​រយៈពេល​៤៤​ឆ្នាំ​មក នេះ​គឺជា​លើក​ទី​១​ហើយ ដែល​អូស្ត្រាលី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​- អូស្ត្រាលី​នៅ​លើ​ទឹកដី​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ