ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៥​នាក់ ត្រូវ​បញ្ជូន​ទៅ​តុលាការខេត្ត

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​លំនៅ​ដ្ឋា​ន​ក្រុម​ទី​០៧ ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​លំនៅ​ដ្ឋា​ន​ក្រុម​ទី​០៧ ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០១៨ ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ស្នងការ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា ជនសង្ស័យ​ចំនួន​០៥​នាក់​ទី​១-​ឈ្មោះ យក់ ហូល​ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី ០២- ឈ្មោះ អៀង ចំរើន ហៅ​ជ្រឹង ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​- ខេត្ត​សៀម រាប (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​០៣- ឈ្មោះ ឌិ​ត ដា​នេ ហៅ​អូន ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្ត​សៀម រាប (​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​០៤- ឈ្មោះ ខឹ​ម ពៅ ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប (​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​០៥-​ឈ្មោះ យ៉េន ធា ហៅ​សិលា ភេទ​ប្រុស ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្ត​សៀម រាប (​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​នោះ ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០៩​កញ្ចប់ ស្មើនឹង​ទម្ងន់​០,៧​ក្រាម (​ទំងន់​សុទ្ធ​) ទូរស័ព្ទ​ដៃ​ចំនួន​០៥​គ្រឿង ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ដាវ​ចំនួន​២​ដើម ។

ប​ច្ចប្ប​ន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ