ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​យ៉ាងម៉េច រេ​ចង្កូត​បុក​ប​ង្កោ​ល​ទៅ​មុន​លែង​រួច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​មាន​ប្តី​ប្រពន្ធ និង​កូន​ទើបតែ​វិល ត្រឡប់​មក​ពី​ចូលរួម​កម្មវិធី អ្នកបើកបរ​ស្រវឹង​ស្រឿង​ៗ​ព្រិល​ភ្នែក​រេ​ចង្កូត​ឡើង​ខឿន​ទ្រូ​វ​ផ្លូវ បណ្តាល​ឲ្យ​បុក​បាក់​បង្គោល​ស្លាក​បង្ហាញ​ចរាចរណ៍ និង​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​ដែក​បំភ្លឺ​ផ្លូវ​កោង​វៀច​មួយ​ដើម​ទៀត ទើប​រថយន្ត​ទៅ​មុខ​លែង​រួច ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​មាន​ប្តី​ប្រពន្ធ និង​កូន​ទើបតែ​វិល
ត្រឡប់​មក​ពី​ចូលរួម​កម្មវិធី អ្នកបើកបរ​ស្រវឹង​ស្រឿង​ៗ​ព្រិល​ភ្នែក​រេ​ចង្កូត​ឡើង​ខឿន​ទ្រូ​វ​ផ្លូវ បណ្តាល​ឲ្យ​បុក​បាក់​បង្គោល​ស្លាក​បង្ហាញ​ចរាចរណ៍ និង​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​ដែក​បំភ្លឺ​ផ្លូវ​កោង​វៀច​មួយ​ដើម​ទៀត ទើប​រថយន្ត​ទៅ​មុខ​លែង​រួច ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១  ខណ្ឌ​ពោធិ៍​សែនជ័យ ។

រថយន្ត​បង្ក​ពណ៌​ប្រផេះ ពាក់​ស្លាក​ភ្នំពេញ​2G-3171 ជិះ​ជា​លក្ខណៈ​គ្រួសារ តែ​មិន​ប្រាប់​ឲ្យ​ស្គាល់​ពី​អត្តសញ្ញាណ​ឡើយ ។
តាម​ប្រភព​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ​មាន​ប្រពន្ធ និង​កូន​ទើប​វិល​មក​ពី​ចូលរួម​កម្មវិធី​ផឹកស៊ី​ស្រវឹង​ស្រឿង ហើយ​ព្យាយាម​បើកបរ​រថយន្ត គោលបំណង​ឆ្ពោះទៅ​ផ្ទះ ធ្វើ​ដំណើរ​តាម​ផ្លូវ​២០០៤ ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​សង្ស័យ​ព្រិល​ភ្នែក ទើប​រេ​ចង្កូត​ឡើង​ខឿន​ទ្រូ​វ​ផ្លូវ ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​បាក់​រាប​មួយ​ដើម ហើយ​រថយន្ត​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូច​មុខ​ផ្នែក​ខាងឆ្វេង និង​បាក់​យ៉ា​ន់​ខ្ទេច ។

ក្រោយ​កើតហេតុ​រថយន្ត​បង្ក​រួម​ជាមួយ​អ្នកបើកបរ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ