ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តីឃាតករនិង​សម្តីជនរងគ្រោះ ដែលធ្វើឱ្យ​ក្លាយជារឿងឃាត​កម្មដ៏សាហា.វបែបនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឈាម​ស្រែក​ស្បែក​ហៅឃាតករ ​ដែល​អា​រក​សម្លាប់​យុវជន​ម្នាក់​យ៉ាង​ព្រៃផ្សៃ ត្រូវ​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​ហើយ​ ក្រោយ​ពេល​កើតហេតុ​១​ថ្ងៃ ។ ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន…

រាជធានី​ភ្នំពេញ ៖ ឈាម​ស្រែក​ស្បែក​ហៅឃាតករ ​ដែល​អា​រក​សម្លាប់​យុវជន​ម្នាក់​យ៉ាង​ព្រៃផ្សៃ ត្រូវ​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​ហើយ​ ក្រោយ​ពេល​កើតហេតុ​១​ថ្ងៃ ។ ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន នគរបាល​បាន​នាំ​ជន​នេះ​ ទៅ​រក​កាំបិត​ដែល​បោះចោល​ នៅ​ក្នុង​លូ​ទឹក​ស្អុយ​មុខ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ខាងកើត​ផ្សារ​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោម​ចៅ​៣ ក្រោយ​ពេល​សម្លាប់​ជន​រង​គ្រោះ​រួច ប៉ុន្តែ​រក​មិនឃើញ​ទេ ហើយ​ក៏​មិន​ទាន់​នាំ​ទៅ​ធ្វើ​ត្រាប់​នៅ​កន្លែ​ង​កើតហេតុ​ដែរ ។ ទីបំផុត​​បាន​បង្ហាញ​ថា ការ​អា​រ.ក​សម្លាប់​នេះ​ គឺ​ផ្ដើម​ចេញពី​រឿង​ស្នេហា​ត្រីកោណ ។

ការ​ចាប់ខ្លួន​ជន​ជា​ឃាតករ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃ​ទី​១៦  មីនា នៅ​នឹង​ផ្ទះ​របស់​ជន​នេះ​​តែ​ម្ដង ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ជន​ដៃដល់​ខាងលើ ​ជា​កូន​ថៅ​កែ​កាប់​ជ្រូក ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ឈ្មោះ អាន សុភាព អាយុ​២៥​ឆ្នាំ ។ ចំណែក​យុវជន​រង​គ្រោះ​ឈ្មោះ ឯម សុ​ជាតិ ហៅ​វិ​ុ​ត អាយុ​២០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ​ខេត្តកំពង់​ស្ពឺ

ឃាតករ​ដៃ​ឆៅ​ បាន​សារភាព​ប្រាប់​នគរបាល​ថា «ខ្លួន​ពិតជា​បាន​អា​រ.ក​សម្លាប់​ជន​រង​គ្រោះ​ប្រាក​ដ​​មែន ដោយសារ​តែ​មិន​អាច​ទប់​កំហឹង​បាន ចំពោះ​ការ​ឌឺដង​ពី​សំណាក់​ជន​រង​គ្រោះ ។ មិន​តែប៉ុណ្ណោះ គឺ​ខ្លួន​ខឹង​ជន​រង​គ្រោះ​​ស្ដីដណ្ដឹង​យក​អតីតប្រពន្ធ​របស់​ខ្លួន​ និង​ជិត​ចូល​រោងការ​ថែម​ទៀត ។ ជន​នេះ​​និយាយ​ថា ជន​រង​គ្រោះ​បាន​ដាក់​កាំបិត​តាម​ខ្លួន ​សម្រាប់​កំញើញ​និង​គំរាម​ថា បើ​ខ្លួន​ហ៊ានយកប្រពន្ធ​ទៅ​វិញ​ គេ​នឹង​សម្លាប់​ចោល​ភ្លាម ហើយក៏​គំរាម​យក​ម៉ូតូ​ថែម​ទៀត ទើប​ខ្លួន​ត្រូវ​តែ​សម្លាប់​មុន​តែ​ម្ដង​ទៅ ។

ជន​​ជា​ឃាតករ​រូប​នេះ​​ឆ្លើយ​ទៀត​ថា ខ្លួន​និងជន​រង​គ្រោះ ​គឺជា​មិត្តភក្ដិ​នឹង​គ្នា ចំណែក​កាំបិត​ដែល​អា​រក​សម្លាប់​នោះ​ គឺជា​កាំបិត​របស់​ជន​រង​គ្រោះ​ ដែល​ដាក់​តាម​ក្នុង​បំណង​អាក្រក់​មក​លើ​ខ្លួន​នោះ​ឯង ។ នៅ​យប់​ថ្ងៃ​ទី​១៤ ខែមីនា ខ្លួន​បាន​ល្បួង​ជនរង​គ្រោះ​ដើរ​ផឹកស៊ី និង​ចូល​លេង​ក្លិប​មួយ​នៅ​ជិត​ផ្សារ​ជម្ពូ​វ័ន រហូត​ដល់​យប់​ជ្រៅ ​ទើប​ជិះ​ម៉ូតូឌុបគ្នា​ទៅ​កាន់​ចំណុច​ខាងលើ ​ដើម្បី​និយាយ​គ្នា​ពី​រឿងរ៉ាវ​មួយ​ចំនួន ។ លុះ​ពេល​ទៅ​ដល់ ខ្លួន​បាន​ទូរស័ព្ទ​ទៅ​អតីត​ប្រពន្ធ​ ដើម្បី​សួរនាំ​រឿង​ខ្លះ​ៗ ប៉ុន្តែទើប​និយាយ​បាន​បន្តិច ស្រាប់តែ​ជន​រង​គ្រោះ​​ដណ្ដើម​យក​ទូរស័ព្ទ​ទៅ​និយាយ ហើយ​ថែម​ទាំង​ជេរ​បញ្ចោរ​អតីត​ប្រពន្ធ​របស់​ខ្លួន​ទៀត​ផង ។

មិនតែប៉ុណ្ណោះ បាន​ធ្វើ​ជា​ជ្រុះ​កាំបិត​កំញើញ​ខ្លួន ព្រមទាំង​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​អតីត​ប្រពន្ធ​ខ្លួន​ថា​ នឹង​យក​ម៉ូតូ​របស់​ខ្លួន គឺ​បាន​ន័យ​ថា ប្រុង​ប្លន់​យក​ម៉ូតូ​ខ្លួន ហើយ​ខណៈនោះ​កូនសោ​ម៉ូតូ​ ក៏​នៅ​នឹង​ខ្លួន​ជន​រង​គ្រោះ​ដែរ ។ ដោយសារ​តែ​ខ្លាច​ជន​រង​គ្រោះ​សម្លាប់ ទើប​ខ្លួន​រើស​កាំបិត​មក​កាន់​ក្នុង​ដៃ លុះ​ពេល​ជន​រង​គ្រោះ​កំពុង​អង្គុយ​និយាយ​ទូរស័ព្ទ​ភ្លេចខ្លួន ក៏​ចាប់​ឱប​ពីក្រោយ​រួច​អា​រក​សម្លាប់​តែ​ម្តង​ទៅ ។ ជន​ឈ្មោះ អាន សុភាព ឆ្លើយ​ទៀត​ថា ខ្លួនធ្លាប់​មាន​ប្រពន្ធ​ឈ្មោះ​ធា​រី អាយុ​ជាង​២០​ឆ្នាំ និង​មានកូន​ម្នាក់​ផង​ដែរ តែ​បាន​លែងលះ​គ្នា​ហើយ​គ្រាន់តែ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ ឯ​នាង​ក៏​បាន​ភ្ជាប់ពាក្យ​ជាមួយ​ជន​រង​គ្រោះ​និង​ជិត​ដល់​ថ្ងៃ​រៀប​ការ​ទៀត​ផង ។ អ្វី​ដែល​តែង​ធ្វើ​ឱ្យ​ខ្លួន​មាន​កំហឹង​ទ្រាំ​មិន​បាន​ទៀត​នោះ គឺ​ជន​រង​គ្រោះ​តែងតែ​ទូរស័ព្ទ​និយាយ​​ឌឺដង​ថា ដេក​ជាមួយ​អតីតប្រពន្ធ​ខ្លួន​ឆាប់​​ចេញ​… ព្រមទាំង​ខឹង​វាយ​ធ្វើបាប​នាង​រាល់ថ្ងៃ ។ មិនតែ​ប៉ុណ្ណោះ ថែម​ទាំង​គំរាម​ថា បើ​ខ្លួន​ហ៊ាន​យកប្រពន្ធ​វិញ​ គេ​នឹង​សម្លាប់​រូបគេ​ចោល​ភ្លាម និង​មាន​ពាក្យ​អសុ​រោះ​​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

គួរ​រំឭក​ថា មានការ​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​៦​ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា នៅ​លើ​ដី​វាល​ត្រង់​ចំណុច​ខាងក្រោយ​រោងចក្រ​កាត់ដេរ​យីហោ​ «​បឺ​រី​» ស្ថិត​ក្នុងភូមិ​ជង្រុក សង្កាត់ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ យុវជន​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​មានស្នាម​អា​រក នៅ​ដេក​ឱប​គល់ឈើ​ក្នុង​ថ្លុកឈាម ហើយ​បន្ទាប់​មក នគរបាល​បាន​ពិនិត្យ​និង​ធ្វើ​កោស​ល្យ​វិច័យ ព្រមទាំង​ស្រាវជ្រាវ​រហូត​ចាប់​បាន​ឃាតករ ៕ ​

អត្ថបទសរសេរ ដោយ