ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឈើ​ជាង​២០០​សន្លឹក​ដឹក​ចេញពី​ដែនជម្រកសត្វព្រៃ​កែវ​សីមា

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឈើ​គ្រឿងផ្ទះ​ជាង​២០០​សន្លឹក ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប នា​វេលា​ម៉ោង​ប្រមាណ​០៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ចំណុច​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ…

ខេត្តមណ្ឌលគិរី ៖ ឈើ​គ្រឿងផ្ទះ​ជាង​២០០​សន្លឹក ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប នា​វេលា​ម៉ោង​ប្រមាណ​០៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ ចំណុច​ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​លើក​ឡើង​ថា បច្ចុប្បន្ន​ឈើប្រណិត​ក្នុង​ខេត្តមណ្ឌលគិរី​ដូច​ជា បេង នាងនួន ធ្នង់ ។ ល ។ ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​អស់​ស្ទើរ​គ្មាន​សេសសល់ ដោយ​គេ​កំពុង​សម្រុក​កាប់​កម្ទេច​ឈើ​ប្រភេទ​សុ​ក្រំ គគីរ ឈ្លិច វិញ​ម្តង ។

លោក សាក់ សា​គុណ ប្រធាន​ស្នាក់​ការ​សន្តិសុខ​៧៦១ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៧ ខែមីនា នេះ​ថា បន្ទាប់​ពី​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ចំនួន​៧​នាក់ ឆ្ពោះទៅ​ចំណុច UTM លេខ​០៦៩១៤៦៨.១៣៥៧៩១៨ ក្នុងភូមិ​ពូ​គង់ (​ក្នុង​ក្រុមហ៊ុនចម្ការកៅស៊ូ​ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក​)​និង​បាន​ប្រទះ​ឃើញ​រថយន្ត​កែ​ច្នៃ​ប្រភេទ​ប៉ា​កុង​១​គ្រឿង កំពុង​តែ​ដឹកឈើ​អារ​ប្រភេទ​ឈើទាល ។ លោក​ប្រធាន​ស្នាក់​ការ​សន្តិសុខ​បន្ត​ថា ក្រុម​ឈ្មួញ​បាន​ធ្វើ​សកម្មភាព​ដឹក​ចេញពី​ព្រៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បម្រុង​ឆ្ពោះទៅ​លក់​បន្ត​ក្នុង​ទឹកដី​នៃ​ខេត្តក្រចេះ ។

ទោះជា​យ៉ាងណា ម្ចាស់​ឈើ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទេ ដោយ​ពួក​គេ​បាន​រត់​ចូល​ព្រៃ​បាត់​ស្រមោល ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ នេះ រថយន្ត​ដឹកឈើ ត្រូវ​បាន​អាវុធហត្ថ​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ចាត់ការ​បន្ត ។ ចំណែក​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា បាន​ឲ្យ​ដឹង​ថា ឈើ​ដែល​រឹបអូស​ជា​ឈើ​ប្រភេទ​ឈើទាល អារជ្រៀក​រួច​ចំនួន​២៤០​សន្លឹក នៅ​មិន​ទាន់​បាន​វាស់វែង​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ