ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ក្រុម​កា​ងារ​ចុះ​ពិនិត្យ​ផ្លូវលំ​មួយ​ខ្សែ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឆ្លើយ​តប​តាម​តម្រូវការ​ប្រជាពលរដ្ឋ ស្រប​តាម​ការ​អភិវឌ្ឍន៍​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ នេះ លោក យន្ត…

ខេត្ត​ព្រះ​សីហ​នុ ៖ ឆ្លើយ​តប​តាម​តម្រូវការ​ប្រជាពលរដ្ឋ ស្រប​តាម​ការ​អភិវឌ្ឍន៍​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​ក្រុម​កា​ងារ មន្ទី​ពាក់ព័ន្ធ និង​មូលដ្ឋាន ចុះ​ពិនិត្យ​ផ្លូវលំ និង​ប្រព័ន្ធ​បង្ហូរទឹក​សំខាន់​ៗ ដែល​ជា​តម្រូវការ​ចាំបាច់​ក្នុង​ការ​ផ្តល់​ផលប្រយោជន៍​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ជា​លទ្ធិ​ផល យោង​តាម​ភាព​ចាំបាច់​តម្រូវការ ការ​ស្នើ​សុំ និង​ពិនិត្យ​ជាក់ស្តែង លោក​អភិបាលខេត្ត បាន​យល់ព្រម​ឯកភាព​ដូច​ខាងក្រោម ៖ ជូន​តាម​សំណើរ​ផ្លូវ​បេតុង​ប្រវែង​១,៥៣០​ម៉ែត្រ ឆ្លងកាត់​ភូមិ​បឹង​វែង ភ្ជាប់​ពី​ដើមផ្លូវ​ជាតិ​លេខ​៣ ចុង​ផ្លូវជាតិ​លេខ​៤ ដែល​ជា​ផ្លូវ​ចំ​កណ្ដាល​បេះដូង​អ្នក​ភូមិ​បឹង​វែង​រាប់រយ​គ្រួសារ រៀបចំ​ស្តា​ប្រព័ន្ធ​លូ​បង្ហូរទឹក ធ្វើ​ហ្វី​ហ្គែ​រ តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣ និង​ជុល​ជុល​ក្រាល​គ្រោះ​ក្រហម ត​ភ្ជាប់​ពី​ភូមិ​វាល​ធំ​ទៅ​ភូមិ​ជើងគោ មាន​ប្រវែង​ជាង​៣០០​ម៉ែត្រ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ