ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ​បាក់ជើង​៣​កំណាត់ រួច​បុក​រថយន្ត​មួយ​គ្រឿង​ទៀត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ដឹក​កុងតឺន័រ​បុក​ម៉ូតូ​របួសធ្ងន់​ម្នាក់ បាក់ជើង​៣​កំណាត់ ។ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ឧ​បប្ប​តិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្ត​ធុន​ធំ​ដឹក​កុងតឺន័រ បើក​បុក​ម៉ូតូ ។ ហេតុការណ៍​នេះ…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ដឹក​កុងតឺន័រ​បុក​ម៉ូតូ​របួសធ្ងន់​ម្នាក់ បាក់ជើង​៣​កំណាត់ ។ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្នុង​ឧ​បប្ប​តិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្ត​ធុន​ធំ​ដឹក​កុងតឺន័រ បើក​បុក​ម៉ូតូ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​០៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំនុច​លើ​ស្ពាន​តា​ផា​ន់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​រវាង​រថយន្ត​ធំ​កុងតឺន័រ​បុក​ម៉ូតូ ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​តូច​បន្ត​មួយ​គ្រឿង​ទៀត ។ លោក​វរសេនីយ៍ឯក​សន គឹ​ម សួគ៌ នាយការិយាល័យ​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ លាវ ប៊ុ​ន​ឆៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយ​ការិយាល័យ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ រថយន្ត​ធំ​ដឹក​កុងតឺន័រ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-២១៥៧ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ពេល​ដល់​ចំណុច​កើតហេតុ បាន​បុក​អ្នកបើកបរ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​អ្នកបើកបរ​ម៉ូតូ​របួស​បាក់ជើង​ឆ្វេង​៣​កំណាត់ រួច​បាន​បន្ត​ទៅ​បុក​រថយន្ត​លុ​ច​ស៊ី​ស ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២H-១២១៩ ។ អ្នកបើកបរ​រថយន្ត​ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

លោកនាយ​ការិយាល័យ បាន​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ចំណែក​ម៉ូតូ និង​រថយន្ត​ទាំង​២​គ្រឿង បច្ចុប្បន្ន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត ដើម្បី​រក​ម្ចាស់​ក្រុមហ៊ុន​មក​ដោះស្រាយ​តាម​ច្បាប់ ។ ចំពោះ​មូល​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់ គឺ​បណ្តាល​មក​ពី រថយន្ត​ធំ​បើកបរ​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ទាក់ទិន​នឹង​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ភាគច្រើន​បង្ក​ឡើង​តែ​ពី​អ្នកបើកបរ​រថយន្ត​ធុន​ធំ​នោះ ។ មាន​មតិ​មហាជន​បាន​រិះគន់​ចំពោះ​អ្នកបើកបរ​រថយន្ត​ធុន​ធំ គឺ​បើកបរ​ក្នុង​ទីប្រជុំជន គឺ​នៅ​តែ​បើក​ក្នុង​ល្បឿន​លឿន យ៉ាង​វិញទៀត​ពួក​គាត់​សំណូមពរ​ដល់​សមត្ថកិច្ច​នគរបាល​ជំនាញ សុំ​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​លើ​សារធាតុ​ស្រវឹង និង​សារធាតុ​ថ្នាំ​ញៀន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ