ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូង​ប្រកាស​រៀបចំ​កម្ម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

កូរ៉េ​ខាងត្បូង​៖ សង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ​លើក​ទី​ពីរ ក្រោម​ប្រធានបទ «​យើង​ស្រលាញ់​ខ្មែរ​ដូច​គ្នា​» នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ១​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធសករាជ…

កូរ៉េ​ខាងត្បូង​៖ សង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ​លើក​ទី​ពីរ ក្រោម​ប្រធានបទ «​យើង​ស្រលាញ់​ខ្មែរ​ដូច​គ្នា​» នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ១​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃ​វិ​រៈវ័ន​បត ទី​១៥ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។

ក្នុង​ឱកាស​នោះ ក៏​នឹង​មានការ​សម្តែង​ជា​ឈុត​ឆាក​ក្បាច់​គុណ​បុរាណ​ខ្មែរ យុទ្ធ​ក្រម​ខម សម្តែង​របាំ​ត្រុដិ ល្បែង​ប្រជាប្រិយ ការ​បង្កើត​ឲ្យ​មានការ​ប្រគំ​តន្ត្រីបុរាណ សម័យ តាំង​ម្ហូបអាហារ​របស់​ខ្មែរ​យើង​ដែល​នាំ​ពី​ប្រ​ទស​កម្ពុជា​ដោយ​ផ្ទាល់​តែ​ម្តង ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ឲ្យ​បងប្អូន​ចូលរួម​ការងារ​ដោយ​ស្ម័គ្រចិត្ត និង​កុំ​ឲ្យ​ខកខាន នៃ​ព្រឹត្តិការណ៍​មហាសង្ក្រាន្ដ​នេះ ។

សេចក្តី​ប្រកាស​ជូនដំណឹង​មាន​ខ្លឹមសារ​ថា គណៈកម្មាធិការ​រៀបចំ​នៃ​ព្រឹត្តិការណ៍ «​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ​» មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​សិក្សា ធ្វើការ និង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ ជ្រាប​ថា ក្នុង​គោលបំណង​ប្រារព្ធ​ព្រឹត្តិការណ៍​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ ជា​លើក​ទី​ពីរ ក្រោម​ប្រធានបទ «​យើង​ស្រលាញ់​ខ្មែរ​ដូច​គ្នា​» នៅ​ថ្ងៃអាទិត្យ ១​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃ​វិ​រៈវ័ន​បត ទី​១៥ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឲ្យ​បាន​កាន់តែ​អធិកអធម និង​សប្បាយ​រីករាយ ក៏​ដូច​ជា​ការ​បង្ហាញ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ជូន ដល់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ គណៈកម្មាធិការ​ត្រូវការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចូលរួម​សម្ដែង និង​រៀបចំ​តាម​ផ្នែក នៃ​កម្មវិធី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ