ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​ទាន់​ជាន់កែង​…

6 ឆ្នាំ មុន
  • ភ្នំពេញ

ជីវិត​នយោបាយ​របស់​លោក​សមរ​ង្ស៊ី​…​ តាំង​តែ​ពី​ឈាន​ជើង​ចូល​ស្រុកក្រោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​…​ឬ​តាំង​តែ​ពី​នៅ​ធ្វើ​ជា​សមាជិក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គ្រា​ដំបូង​…​ បាន​ធ្លាក់ដុនដាប​ជា​បន្តបន្ទាប់​…​ ធ្លាក់​ម្តង​ៗ​រត់ចោលស្រុក​ស្ទើរ​មិន​ទាន់ ។ ធ្លាក់​ដុនដាប​មុន​ៗ​មិនបាច់​និយាយទេ​…​ ប្រជាជន​កម្ពុជា​ដឹង​ឮ​អស់ហើយ​…​។ ពេល​រត់ចោលស្រុក​ម្តង​ៗ…​រត់​ទៅ​ពឹង​បរទេស​…​រត់​ទៅ​រក​អា​មេ​រិ​ក​ឱ្យ​ជួយ​…​ប៉ុន្តែ​មិន​ដែល​បានឃើញ​អា​មេ​រិ​ក​ជួយ​បាន​ជោគជ័យ​ទេ​…ឃើញ​​តែ​ហ៊ុន សែន ជួយ​…​ឃើញ​តែ​ហ៊ុន…

ជីវិត​នយោបាយ​របស់​លោក​សមរ​ង្ស៊ី​…​ តាំង​តែ​ពី​ឈាន​ជើង​ចូល​ស្រុកក្រោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​…​ឬ​តាំង​តែ​ពី​នៅ​ធ្វើ​ជា​សមាជិក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​គ្រា​ដំបូង​…​ បាន​ធ្លាក់ដុនដាប​ជា​បន្តបន្ទាប់​…​ ធ្លាក់​ម្តង​ៗ​រត់ចោលស្រុក​ស្ទើរ​មិន​ទាន់ ។

ធ្លាក់​ដុនដាប​មុន​ៗ​មិនបាច់​និយាយទេ​…​ ប្រជាជន​កម្ពុជា​ដឹង​ឮ​អស់ហើយ​…​។ ពេល​រត់ចោលស្រុក​ម្តង​ៗ…​រត់​ទៅ​ពឹង​បរទេស​…​រត់​ទៅ​រក​អា​មេ​រិ​ក​ឱ្យ​ជួយ​…​ប៉ុន្តែ​មិន​ដែល​បានឃើញ​អា​មេ​រិ​ក​ជួយ​បាន​ជោគជ័យ​ទេ​…ឃើញ​​តែ​ហ៊ុន សែន ជួយ​…​ឃើញ​តែ​ហ៊ុន សែន សុំ​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​…​។

សង្ស័យ​ញ៉ាម​…​អាង​តេ​ជោ​សែនចិត្ត​មិន​ដាច់​…​នៅ​តែ​ប្រព្រឹត្ត​អំពើ​អន់​…​រត់ចោលស្រុក​ដដែល​…​

រត់ចោលស្រុក​លើក​នេះ​…​ទៅ​ពឹង​បរទេស​…​លុតក្រាប​ស្ទើរ​ហើម​ពង​ទៅ​ហើយ​…​នៅ​តែ​បរាជ័យ​ដដែល​…​។
បរាជ័យ​លើក​នេះ​…​ជា​បរាជ័យ​ចុងក្រោយ​…​ព្រមទាំង​ជាប់ចោទ​ក្បត់ជាតិ​…​កាត់​ខេត្ត​ខ្មែរ​៤​នៅ​ភូមិភាគ​ឦសានប្រទេស​ឱ្យ​ពួក​យួន​សេរី​…​ជា​ទោស​ធ្ងន់ធ្ងរ​ណាស់​…​ជា​ទោស​ដែល​តេ​ជោ​សែន​…​ក៏​លែង​ជួយ​យោង​ដែរ​…​។ កាន់តែ​មាន​ន័យ​ថា​…​លោក​សម រ​ង្ស៊ីពី​ពេល​នេះ​ទៅ «​យីអ៊ុន​កាន់តែ​ដាក់​…​អារក្ខ​កាន់តែ​ជាន់​» មែន​ទែន​ហើយ​…​។ ជាន់​ម្តងនេះ​…​ជាន់​ងើប​លែង​រួច​…​។

លោក​សម រ​ង្ស៊ី​…​មិន​ត្រឹមតែ​ធ្វើ​នយោបាយ​ប្រឆាំង​ក្នុង​កម្ពុជា​ទេ​…​គឺ​បាន​ធ្វើ​នយោបាយ​ប្រឆាំង​ចំពោះ​ប្រជាជាតិ​វៀតណាម​ទៀត​…​តាម​រយៈ​សន្យា​កាត់​ខេត្ត​ខ្មែរ​៤​ឱ្យ​យួន​សេរី​…​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋអាមេរិក​…​។

ក្រុម​អ្នកវិភាគ​យល់​ថា​…​នយោបាយ​លោក​សម រ​ង្ស៊ី ចប់​ហើយ​…​មិន​ចប់​ម្នាក់ឯង​ទេ​…​អូស​ទាញ​ទាំង​លោក​កឹ​ម សុខា រួម​ជាមួយ​សមាជិក​ជាន់ខ្ពស់​រាប់រយ​នាក់​ទៅ​ប្រឡាក់​ជាមួយ​ទៀត​…​។

កាល​មិន​ទាន់​បែកធ្លាយ​ពាង​ប្រហុក​…​ពិនិត្យ​ឃើញ​លោករ​ង្ស៊ី លោក​សុខា​ឡើង​ខ្ពស់ត្រដែត​…​ពេល​នេះ​ធ្លាក់​មក​កប់​ក្នុង​អាច​ម៌​ជន្លេន​ហើយ​…​សន្មត់​ថា​ចប់​ហើយ​…​មិន​ខុស​ពី​ពាក្យចាស់​ថា មនុស្ស​ណា​ដែល «​យីអ៊ុន​ដាក់ អារក្ខ​ជាន់​» ហើយ​…​គឺ «​អារក្ខ​ជាន់​តែ​អ្នក​ណា​ដែល​យីអ៊ុន​ដាក់​» មិន​ខុស​ពី​ដេញ​ទាន់​ជាន់កែង​ឡើយ​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ