ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់បានស្លា.ប់ហើយ ទោះទៅដល់ពេទ្យក៏ដោ​យ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ ព្រោះស្ថានភាពធ្ងន់ធ្ងរពេក​ក្រោយ​​​ពី​គាត់​​ជួប​ឧប្បតិ​ហេ​តុ​​គ្រោះថ្នាក់​ចរាចរ​ណ៍​​ដ៏​រន្ធត់​មួយ​ រវាង​ម៉ូតូនិង​ត្រាក់ទ័រ កាលពី​វេលា​ម៉ោង​០៥​ភ្លឺថ្ងៃ​ទី​១៧ មីនា ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥៧B ​​ក្នុងភូមិ​អ​ន្ង់​ក្រូច…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ ព្រោះស្ថានភាពធ្ងន់ធ្ងរពេក​ក្រោយ​​​ពី​គាត់​​ជួប​ឧប្បតិ​ហេ​តុ​​គ្រោះថ្នាក់​ចរាចរ​ណ៍​​ដ៏​រន្ធត់​មួយ​ រវាង​ម៉ូតូនិង​ត្រាក់ទ័រ កាលពី​វេលា​ម៉ោង​០៥​ភ្លឺថ្ងៃ​ទី​១៧ មីនា ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៥៧B ​​ក្នុងភូមិ​អ​ន្ង់​ក្រូច ឃុំ​បួរ ស្រុក​ភ្នំព្រឹក ​។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹងទៀត​​ថា ជន​រង​គ្រោះ​ឈ្មោះ​ទឹម ទឺ​ ​អាយុ​៥២​ឆ្នាំ​ មានទីលំនៅ​​​​ក្នុង​ភូម​ស្ពាន​ទំនាប ​ឃុំ​
បួរ​។ ជន​រង​គ្រោះ​ ​ជិះ​ម៉ូតូ​បុក​ត្រាក់ទ័រ​ពីក្រោយ ខណ​:​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ។ ប្រភព​​​បាន​បន្តថា ត្រាក់​ទ័រ ​ម៉ាក​ហ្វ័​ត ​ពណ៌​ខៀវ​ បើកបរ​ដោយ​ឈ្មោះ​ឡាយ វា​ន្នី​ ភេទ​ប្រុស ​អាយុ​៦៣ឆ្នាំ ​រស់នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​ ។

បើតាម​អ្នក​ឃើញ​ហេតុ​ការ​ណ៍​​​និយាយ​ថា ត្រាក់ទ័រ​និង​ម៉ូតូ​ បើក​ស្រប​ទិស​គ្នា​ហើយ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​ហើយ​​ភ្លើង​ម៉ូតូ​មិនសូវ​ភ្លឺ​ ក៏​​ជ្រុល​ទៅ​បុក​ត្រាក់ទ័រ​ពីក្រោយ​ ។ ពេល​នោះ​ ជន​រង​គ្រោះ​របួសធ្ងន់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសា​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្រុក​សំពៅ​លូន លុះ​បន្តិច​ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​តែ​ម្ដង​ទៅ​ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​នាំ​យក​ត្រាក់ទ័រ​ និង​ម៉ូតូ​ ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ​នគរបាល​ឃុំ​បួរ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ហើយ​ ៕

អត្ថបទសរសេរ ដោយ