ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​ជិះ​កន្ត្រក​ហោះ​ត្រូវ​កម្មករ​កន្ត្រក​ហោះ​ល្បួង​រំលោ.ភ​បាន​៣​ដង​សន្លប់​ស្ដូក

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ យុវជន​ល្មោភកាម​ម្នាក់​ត្រូវ​បាន​ឪពុក​ម្តាយ​យុវតី​រង​គ្រោះ​ប្តឹង​នគរបាល​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃាត់ខ្លួន​នាំ​មក​កាន់​ស្នងការ​ខេត្តកំពត កាលពី​ចន្លោះ​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ខណៈ​យុវជន​ជា​ជនសង្ស័យ​រូប​នេះ…

ខេត្តកំពត ៖ យុវជន​ល្មោភកាម​ម្នាក់​ត្រូវ​បាន​ឪពុក​ម្តាយ​យុវតី​រង​គ្រោះ​ប្តឹង​នគរបាល​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃាត់ខ្លួន​នាំ​មក​កាន់​ស្នងការ​ខេត្តកំពត កាលពី​ចន្លោះ​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ខណៈ​យុវជន​ជា​ជនសង្ស័យ​រូប​នេះ ទំនាក់ទំនង​គ្នា​ជាមួយ​យុវតី​រង​គ្រោះ​ស្គាល់គ្នា​តាម​រយៈ​លេង​ហ្វេ​ស​ប៊ុ​ក ។ នៅ​ពេល​យុវជន​ជា​ក្រុម​កន្ត្រក​ហោះ​មក​លេង​បុណ្យបញ្ចុះសីមា​នៅ​វត្ត​ព្រៃ​ទប់ ស្ថិត​ក្នុងភូមិ​មាត់ពាម ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ។

លោក​វរសេនីយឯក សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​កើតហេតុ​ខាងលើ ដំបូង​ឡើយ​ជនសង្ស័យ​ឈ្មោះ ឌឿ​ង ឡា ​ អាយុ​១៧​ឆ្នាំ ​ជា​កម្មករ​កន្ត្រក​ហោះ ដោយ​ក្រុម​របស់​គេ​មក​លេង​ក្នុង​កម្មវិធី​បុណ្យ​បញ្ចុះ​នៅ​ក្នុង​វត្ត​ខាងលើ ​មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​ស៊ី​ហ​នុ ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ដំបូង​ជនសង្ស័យ​បាន​ទំនាក់ទំនង​យុវតី​រង​គ្រោះ​​អាយុ​១៥​ឆ្នាំ ​តាម​រយះ​លេង​ហ្វេ​ស​ប៊ុ​ក ។ ក្រោយមក​ នៅ​ពេល​បានឃើញ​មុខ​គ្នា​ជនសង្ស័យ ក៏​បាន​និយាយ​ទំនាក់ទំនង​ផ្ទាល់​មាត់​ ដោយ​ល្បួងលួងលោម​ក្នុង​គោលបំណង​រួមរ័ក ពេល​នោះ​យុវតី​រង​គ្រោះ​ក៏​ត្រូវ​បាន​ជនសង្ស័យ​រូប​នេះ​រំលោភ​បាន​សម្រេច​ដល់​ទៅ​៣​ដង រហូត​ដល់​សន្លប់​នៅ​ក្នុង​អង្រឹង​ក្រោម​កន្ត្រក​ហោះ ។

លោក​បាន​បន្ត​ទៀត​ថា ដោយ​បាត់​កូន​យប់​ជ្រៅ​ទៅ​ហើយ មិនឃើញ​កូន​មក​ផ្ទះ ឪពុក​ម្តាយ​បងប្អូន​យុវតី​រង​គ្រោះ​ក៏​បាន​ដើរ​រក​នៅ​ក្នុង​វត្ត ហើយ​ស្រាប់តែ​ប្រទះ​ឃើញ​យុវតី​រង​គ្រោះ​នៅ​ចន្លោះ​ម៉ោង​១០​ទៅ​១១​យប់​ដេក​សន្លប់​ក្នុង​អង្រឹង​ក្រោម​កន្ត្រក​ហោះ រួច​ក៏​ប្រញាប់ប្រញាល់​បញ្ជូន​ជន​រង​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។ បន្ទាប់​ពី​មាន​ហេតុការណ៍​ដូចនេះ ក្រុម​គ្រួសារ​យុវតី​រង​គ្រោះ​ក៏​បាន​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​កាន់​ស្នងការដ្ឋាន​ទាំង​យប់​នោះ​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នា​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ