ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខនារីឆ្នើមCambodia Idolធ្លាក់​​ នាងថា៖ រំភើបបាន​អ្នកស្រី​ឌី សា​វ៉េ​ត អនុញ្ញាតិឱ្យ​​ខ្ចី​​ឡើង​ឆាក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាការ​​សោកស្តាយ​ជាទី​បំផុត​ សម្រាប់​​បេ​ក្ខ​នារី​ឆ្នើម​ រមែងតែ​​ឈ្នះ​ការ​បោះ​ឆ្នោត​​រាល់​អាទិត្យ​ កញ្ញាគង់ កែវ​មរកត​ តែ​បែរជា​ជួប​​ភាព​ស្មាន​មិន​ដល់​ ដោយ​ត្រូវ​ចាក​ចេញពី​កម្មវិធី​ Cambodia…

រាជធានីភ្នំពេញ ៖ ជាការ​​សោកស្តាយ​ជាទី​បំផុត​ សម្រាប់​​បេ​ក្ខ​នារី​ឆ្នើម​ រមែងតែ​​ឈ្នះ​ការ​បោះ​ឆ្នោត​​រាល់​អាទិត្យ​ កញ្ញាគង់ កែវ​មរកត​ តែ​បែរជា​ជួប​​ភាព​ស្មាន​មិន​ដល់​ ដោយ​ត្រូវ​ចាក​ចេញពី​កម្មវិធី​ Cambodia Idol ​ត្រឹម​វគ្គ​ផ្សាយ​ផ្ទាល់​អាទិត្យ​ទី​៦​ កាលពីយប់ថ្ងៃទី​១៦ មីនា ។​ ការ​បរាជ័យ​នេះ​ បាន​បង្កឱ្យ​មិត្ត​អ្នក​ស្រឡាញ់​​ទឹកដម​សំឡេង​ គង់ កែវ​មរកត​ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​បាន​ជូន​ជា​កម្លាំងចិត្ត ​ឱ្យ​​នាង​ចេះ​តស៊ូ​បន្ត​ទៀត​ ដើម្បី​មាគ៌ាសិល្បៈ​ ។ បទ​ចម្រៀង​ «​សំឡេង​ឃ្មោះការ»​ ដែល​ជា​មរតក​ដើម ​ច្រៀង​​ដោយ​លោកស្រី ប៉ែន រ៉ន ​ជា​បទ​តឹង​​ ហើយ​ត្រូវ​ប្រើ​បច្ចេកទេស​ខ្លាំង​ណាស់ ​ក្នុង​ការ​លើកដាក់​សំឡេង​បូក​ ទាំង​ការ​ដាក់​មនោសញ្ចេតនា​ តាម​បទ​ចម្រៀង​ ។

​បេ​ក្ខ​នារី​គង់ កែវ​មរកត​ ត្រូវ​បាន​រៀបចំ​ដាក់​ចម្រៀង​មួយ​បទ​នេះ​ ដើម្បី​ប្រជែង​សមត្ថភាព​ ។ ​នាង​បាន​ប្រឹង​ប្រែង​យក​អស់ពី​កម្លាំងចិត្ត​ បើ​ទោះជា​មានការ​លំបាក​ ។ ​​ចុងបញ្ចប់​ការ​សម្តែង​នាង​ នៅ​តែ​បានការ​លើក​សរសើរ​ពី​គណៈ​ក​ម្មា​ការ​ទាំង​៤​រូប ​ធ្វើ​បាន​ល្អ​ ។ ក្នុង​ស​ប្តា​ហ៍​ទី​៦​នេះ ​បេក្ខជន​ទាំង​៧​រូប ​ដែល​នៅ​សល់​ត្រូវ​លើកយក​បទ​មរតក​ដើម​មកច្រៀង ​ដែល​បទ​សម័យ​មុន​នេះ ​មិនមែន​ចេះ​តែ​ច្រៀង​នោះ​ទេ ស្របរ​ពេល​ដែល​យុវវ័យ​សម័យនេះ​ និយម​បទ​បែក​ស្លុយ​ច្រើន​ផង​នោះ​ ។

កញ្ញា គង់ កែវ​មរកត ដែល​ថ្លែង​ទាំង​ទឹកភ្នែក​ ក្រោយ​ពី​ត្រូវ​ប្រកាស​ថា​ធ្លាក់​ កញ្ញា​សប្បាយចិត្ត​យ៉ាង​ណាស់​ដែល​កញ្ញា​បាន​ឈាន​ដល់​មក​វគ្គ Live Show ក្នុង​ស​ប្ដា​ហ៍​ទី​៦ ដែល​ការ​បង្ហាញខ្លួន​នោះ​ គឺ​កញ្ញា​មិន​ធ្លាប់​រំពឹង​ពី​មុន​ទាល់តែ​សោះ ដោយសារ​តែ​កញ្ញា​គ្រាន់តែ​ជា​អ្នក​រត់​តុ​មួយ​រួប​មុន​ពេល​ចូល​ប្រលង​ ។ កញ្ញា​និយាយ​ថា ​អ្វី​ដែល​នាង​រំភើបចិត្ត​បំផុត​ គឺ​​​បាន​អ្នកស្រី​ឌី សា​វ៉េ​ត អនុញ្ញាតិឱ្យ​​ខ្ចី​សំលៀក​បំពាក់​ឡើង​ឆាក ដោយ​​នាង​បញ្ជាក់​ថា ​វិញ្ញ​សារ​តម្រូវ​អោយ​នាង និង​បេក្ខជន​ទាំងអស់​តុបតែង​ខ្លួន​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម បើ​គ្មាន​អ្នកគ្រូ ឌី សា​វ៉េ​ត ផ្ដល់​សំលៀក​បំពាក់​អោយ​ខ្ចី​ទេ គឺ​ប្រាកដជា​ មិន​អាច​អោយ​នាង​មាន​សំលៀក​បំពាក់​ឡើង​ឆាក​នោះ​ទេ ដោយសារ​តែ​នាង​មិនមែន​ ជា​បេ​ក្ខ​នារី​មាន​លុយ​សម្រាប់​ទិញ​ដូរ​សំលៀក​បំពាក់ ​ដើម្បី​តម្រូវ​អោយ​ត្រូវ​នឹង​កម្មវិធី​។

កញ្ញា​បាន​បង្ហូរទឹកភ្នែក​អរគុណ ​ដល់​តារា​ជើង​ចាស់​រូប​នេះ បើ​ទោះជា​នាង​បាន​គ្រង​ឈុត​សំលៀក​បំពាក់​របស់​អ្នកស្រី​ឌី សា​វ៉េ​ត ហើយ​ក៏​ត្រូវ​បាន​ធ្លាក់​ពី​កម្មវិធី​ទាំំ​ង​សោកស្ដាយ ​។​

https://www.youtube.com/watch?v=xbhSHlgcLCc

អត្ថបទសរសេរ ដោយ