ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ផ្សារ​ច្បារ​អំពៅ​សល់​តែ​គំនរ​ផេះ​ផង់​ក្រោយ​អគ្គិភ័យ​លេប​ត្របាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទិដ្ឋភាព​ទាំងស្រុង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៧ នេះ នៃ​គ្រោងឆ្អឹង​មួយ​ចំហៀង​សំណង់​ផ្សារ​ច្បារ​អំពៅ ដែល​ត្រូវ​មហន្តរាយ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បំផ្លាញ​តូប​លក់ដូរ​របស់​បងប្អូន​អាជីវករ​ផ្សារ​អស់​៥៨៦​តូប ហ្មត់​គ្មាន​សល់…

រាជធានី​ភ្នំពេញ ៖ ទិដ្ឋភាព​ទាំងស្រុង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៧ នេះ នៃ​គ្រោងឆ្អឹង​មួយ​ចំហៀង​សំណង់​ផ្សារ​ច្បារ​អំពៅ ដែល​ត្រូវ​មហន្តរាយ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បំផ្លាញ​តូប​លក់ដូរ​របស់​បងប្អូន​អាជីវករ​ផ្សារ​អស់​៥៨៦​តូប ហ្មត់​គ្មាន​សល់ កាលពី​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ។ ទន្ទឹម​នឹង​នោះ នៅ​ព្រឹក​ថ្ងៃខែ​ដដែល គេ​សង្កេត​ឃើញ​មាន​បងប្អូន​អាជីវករ​មួយ​ចំនួន​បាន​មក​បន្ត​ការ​លក់ដូរ​របស់​ខ្លួន នៅ​លើ​ដងផ្លូវ​ចំនួន​២​ខ្សែ​ជុំវិញ​ផ្សារ គឺ​ផ្លូវ​លេខ​៣៦៣ (​ខាងកើត​) និង​ផ្លូវ​លេខ​៦២០ (​ខាងជើង​) ហើយ​ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ធំ​បន្ត​ចូល​ទៅ​ទិញ​ម្ហូបអាហារ​ដូច​សព្វដង​ផង​ដែរ ខណៈ​ដែល​ផ្ទៃ​ខាងក្នុង​នៃ​បរិវេណ​ផ្សារ ពុំ​ត្រូវ​ទាន់​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​តាម​តូប​ដែល​នៅ​សេសសល់​ពី​ការ​ឆាបឆេះ​នៅឡើយ ពោល​ត្រូវ​បិទ​ទាំងស្រុង ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ដដែល​នេះ អាជ្ញាធរ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​១​គ្រឿង ដើម្បី​ចូល​ទៅ​បាញ់​ទឹក​ទប់ស្កាត់​ការ​ឆាបឆេះ​បន្ត ខណៈ​មាន​ផ្សែង និង​អណ្ដាតភ្លើង​តិចតួច​បន្ត​ឆេះ និង​ហុយ ។ យ៉ាងណាមិញ ការ​បន្ត​ឆេះ និង​មាន​ផ្សែងហុយ​នោះ មិន​មាន​សភាព​ខ្លាំង​ខ្លា​ឡើយ ពោល​គឺ​កម្លាំង​អាជ្ញាធរ និង​គណៈកម្មការ​ផ្សារ​អាច​គ្រប់គ្រង​បាន ។

គួរ​រំឭក​ថា តូប​ចំនួន​៥៨៦​តូប លើ​តូប​សរុប​១,៤៤៧​តូប នៃ​ផ្សារ​ច្បារ​អំពៅ ត្រូវ​បាន​មហន្តរាយ​អគ្គិភ័យ​ឆេះ​បំផ្លាញ​អស់​ហ្មត់​គ្នាន​សល់ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ ។ គ្រោះ​អគ្គិភ័យ​ដ៏​កាច​សាហាវ​នេះ គឺ​ឆាបឆេះ​អស់​រយៈពេល​១៦​ម៉ោង ទើប​អណ្ដាតភ្លើង​ត្រូវ​រលត់​សូន្យសុង​ទៅ​វិញ​១០០​ភាគរយ ដោយ​សមត្ថកិច្ច និង​អាជ្ញាធរ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​សរុប​២៧០​គ្រឿង ។ ដោយឡែក ចំពោះ​មូលហេតុ នៃ​ការ​ឆាបឆេះ ក៏​ពុំ​ទាន់​មាន​ប្រភព​ណាមួយ​អះអាង​បញ្ជាក់​បាន​នៅឡើយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ