ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុម… ធ្លាក់​ផ្ទាំង​ដែក​ពុម្ព​ចាក់​ស​សរ​ពីលើ​ជាន់​ទី​៥

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សំណង់​អគារ​ថ្មីរបស់​សណ្ឋា​​គារ​ «​អង្គរ​ខម​ហ្វ​ត» ​ដែល​ក្រុម​ជាង​កំពុង​​សាងសង់ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​​ព្រឹក ដោយសារ​ក្រុម​ជាង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ធ្វើឱ្យ​​ធ្លាក់​ផ្ទាំង​ដែក​ពុម្ព​ចាក់​ស​សរ​ពី​លើ​ជាន់​ទី​​៥​នៃ​អគារ ខណ​:​ដែល​អ្នកដំណើរ​កំពុង​មមារញឹក​តាម​ដង​ផ្លូវ និង​មាន​បុគ្គលិក​អាស៊ី​វេរ​​លុយ…

ខេត្តបាត់ដំបង ៖ សំណង់​អគារ​ថ្មីរបស់​សណ្ឋា​​គារ​ «​អង្គរ​ខម​ហ្វ​ត» ​ដែល​ក្រុម​ជាង​កំពុង​​សាងសង់ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​​ព្រឹក ដោយសារ​ក្រុម​ជាង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ធ្វើឱ្យ​​ធ្លាក់​ផ្ទាំង​ដែក​ពុម្ព​ចាក់​ស​សរ​ពី​លើ​ជាន់​ទី​​៥​នៃ​អគារ ខណ​:​ដែល​អ្នកដំណើរ​កំពុង​មមារញឹក​តាម​ដង​ផ្លូវ និង​មាន​បុគ្គលិក​អាស៊ី​វេរ​​លុយ កំពុង​ធ្វើការ​ងារ​នៅ​ខាងក្រោមនោះ តែ​សំណាងល្អ​ មិន​បង្កឱ្យ​​គ្រោះថ្នាក់​ទៅ​ដល់​​មនុស្ស​ ។ ហេតុការណ៍​​​​នេះ ​​កើត​ឡើង​នៅ​ម៉ោង០៨ និង១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ស្ថិត​នៅ​ទីតាំង​អគារ​ថ្មី​របស់​ស​ណ្ឋា​​គារ «​អង្គរ​ខម​ហ្វ​ត» ​​ក្បែរ​សួនច្បារ​នាគ​បាញ់​ទឹក ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។

បើ​តាម​ការ​អះអាង​ពី​សាក្សី​នៅ​ក្បែរ​នោះធ្លាប់​ដឹង​រឿង​នេះបាន​​បាន​និយាយ​ថា នេះ​មិនមែន​លើក​ទី​១នោះ​ទេ ដែល​សំណង់​ថ្មី​នេះ​ បង្កឱ្យ​មាន​ហានិភ័យ​​បែប​នេះ ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រុម​ជាងទាំងនោះ ​។សាក្សី​​បន្ត​ទៀត​ថា បន្ទះ​ដែក​ដែល​ធ្លាក់​លើក​​នេះ ជា​ដែក​សម្រាប់​ធ្វើ​ពុម្ព​ចាក់​សសរ​​បេតុង ដែល​មាន​ប្រវែង​ជាង​​១​ម៉ែត្រ ហើយ​បាន​ធ្លាក់​ពីលើ​ជាន់​ទី​៥ ខណ​:​ដែល​ក្រុម​ជាង​កំពុងធ្វើការ​ងារ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​នោះ​ គេ​ឃើញ​បុគ្គលិក​អាស៊ី​វេរ​លុយ​ប៉ុន្មាន​នាក់​កំពុង​អង្គុយ​ធ្វើការ​នៅ​ខាងក្រោម ចម្ងាយ​ពី​កន្លែង​ធ្លាក់​ដែក​ប្រហែល​៥​ម៉ែត្រ និង​ប្រមាណ​២​ម៉ែត្រ​ ពី​ម៉ូតូ​របស់​ពួក​គេ តែ​សំណាងល្អ​ដែល​មិន​គ្រោះថ្នាក់ រីឯ​អ្នក​ដំណើរ​ក៏​បាន​ជិះ​ម៉ូតូ​ហូ​ស​ផុត​បន្តិច​។

សូម​បញ្ជាក់​ថា សំណង់​ដែល​កំពុង​សាងសង់​ថ្មីរបស់​ស​ណ្ឋា​​គារ​ «អង្គរ​ខម​ហ្វ​ត​» ​នេះ ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ធ្លាប់​​មាន​ចម្រូងចម្រាស់​ជាមួយនឹង​ផ្លូវច្បាប់​ផង​ ។ ​មន្ត្រី​មួយ​រូប​បាន​បង្ហើប​ឱ្យ​​ដឹង​ថា សំណង់​នេះ​ ទំនង​សាង​សង់​រំលោភ​បំពាន​ច្បាប់ ដោយសារ​តែ​ថៅកែ​នេះ​ បញ្ជា​ឲ្យ​ក្រុម​ជាង​បណ្ដុះ​ដែក​ចាក់​សសរ​​បេតុង​ឡើង​លើស​កម្ពស់​​ដែល​ច្បាប់​បាន​អនុញ្ញាត ។

បើ​តាម​ប្រភព​ដដែល​​​បង្ហើប​ទៀត​ថា អាជ្ញាធរ និងមន្ត្រី​ជំនាញ​ ធ្លាប់​បាន​ផ្អាក​ការ​សាងសង់​របស់​ម្ចាស់​
សណ្ឋា​គារ​នេះ​​ម្ដង​ហើយ អំពី​ការ​សាងសង់​រំលោភច្បាប់​នេះ ។ ប៉ុន្តែ​​ក្រោយមក​ស្រាប់តែ​គេ​ឃើញ​ដំណើរ​ការ​សាងសង់​វិញ ដែល​គេ​សង្ស័យ​ថា ទំនង​មន្ត្រី​ជំនាញ​បាន​សើម​​មាត់​សើម.ក​ខ្លះ​ដែរ ទើប​សំណង់​នេះ​ អាច​ដំណើរការ​ទៅ​យ៉ាង​រលូន​បែប​នេះ ​បើ​ទោះជា​កម្មករ​សំណង់​នេះ ​មានការ​ធ្វេសប្រហែស​ ធ្វើ​ឱ្យ​​ធ្លាក់​ដែក​ ឬ​ធ្លាក់​សម្ភារ​​សំណង់​មក​លើ​ដងផ្លូវ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ ក៏​គេ​មិន​ដែល​ឃើញ​អាជ្ញាធរ ​ឬ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ ឬ​សួរនាំ​ដែរ​ ។

នេះ​ ដោយសារ​តែ​មិន​ទាន់​បង្ក​ឲ្យ​មានការ​ស្លាប់​មនុស្ស​ ទើប​គ្មាន​មន្ត្រី​ណា​អើពើ​បែប​នេះ​ ។

អត្ថបទសរសេរ ដោយ