ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​នាងខ្មៅ​កំពុង​ស្ថិត​ក្នុងសភា​ពចាស់ទ្រុឌ​​ទ្រោម​​​

11 ឆ្នាំ មុន

ខេត្តតាកែវ ៖ ប្រាសាទ​​នាង​ខ្មៅ​​ត្រូវបាន​កសាង​ឡើង​នៅ​សត​វត្ស​​ទី៩ ដោយ​ថ្ម​បាយ​​ក្រៀម​​ និងថ្ម​​ភក់​ ។ ​បច្ចុ​ប្បន្ន​​ប្រាសាទ​​នាង​ខ្មៅ ស្ថិត​ក្នុង​សភា​ព​ចាស់​ទ្រុឌ​ទ្រោម​ និង​បែក​បាក់​​ទៅហើយ ។ ​យោង​តាម​ការ​រៀប​រាប់​របស់​លោក​សុខ និន អាយុ៧៥​ឆ្នាំ ​​ជាអ្នក​​មើល​ថែរក្សា​​ប្រាសាទ​នេះ​អស់​ជិត​១០​ឆ្នាំ​ បាន​ឱ្យ​ដឹង​​ថា ​ប្រាសាទ​​នាង​ខ្មៅ​ ​ស្ថិត​នៅ​ក្នុងភូមិចា ឃុំ​​រវាង ​ស្រុក​សំរោង (នៅ​ក្នុងវត្ត​ប្រាសាទ​​នាង​ខ្មៅ)

ខេត្តតាកែវ ៖ ប្រាសាទ​​នាង​ខ្មៅ​​ត្រូវបាន​កសាង​ឡើង​នៅ​សត​វត្ស​​ទី៩ ដោយ​ថ្ម​បាយ​​ក្រៀម​​ និងថ្ម​​ភក់​ ។ ​បច្ចុ​ប្បន្ន​​ប្រាសាទ​​នាង​ខ្មៅ ស្ថិត​ក្នុង​សភា​ព​ចាស់​ទ្រុឌ​ទ្រោម​  និង​បែក​បាក់​​ទៅហើយ ។ ​យោង​តាម​ការ​រៀប​រាប់​របស់​លោក​សុខ និន អាយុ៧៥​ឆ្នាំ ​​ជាអ្នក​​មើល​ថែរក្សា​​ប្រាសាទ​នេះ​អស់​ជិត​១០​ឆ្នាំ​ បាន​ឱ្យ​ដឹង​​ថា ​ប្រាសាទ​​នាង​ខ្មៅ​ ​ស្ថិត​នៅ​ក្នុងភូមិចា ឃុំ​​រវាង ​ស្រុក​សំរោង (នៅ​ក្នុងវត្ត​ប្រាសាទ​​នាង​ខ្មៅ) តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​២ ហួស​ពីភ្នំ​តា​ម៉ៅ​ប្រហែល​ជា​១០​គីឡូ​ម៉ែត្រ ។ ប្រាសាទ​នេះ​ក៏​មាន​ទាក់ទងទៅ​នឹង​រឿង​ព្រេង​ដែល​នាំ​ឱ្យ​​កើត​​ជា​ឈ្មោះ​ខេត្ត​តាកែវ​ផង​ដែរ និង​មា​នចម្ងាយ​សរុប​ពីរាជ​ធានីភ្នំពេញ​​ប៉ុន្មាន​ជា​៥៨​គីឡូ​ម៉ែត្រ ។

ប្រភព​ដដែល​​បន្ត​​ថា ​ក្នុងបរិវេណ​​​វត្ត​ប្រាសាទ​នាង​ខ្មៅ​នេះ​គឺ​មាន​​ស្លាក​ស្នាម​​ប្រាសាទ​មួយ​ចំនួន​ក្រៅពី​ប្រាសាទ​​ទាំង​២​នេះ ប៉ុន្តែ​​ប្រាសាទ​នាង​ខ្មៅ​​មាន​សភាព​ចាស់​ណាស់​ទៅហើយ ​និងមិន​សូវ​មាន​ភ្ញៀវ​ទេស​ចរ​មកទ​ស្សនា​នោះ​​ទេ ម​ិន​ថា ភ្ញៀវ​ជាតិ​ ឬ​ភ្ញៀវ​អន្តរ​ជាតិ​នោះ​ឡើយ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕​