ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​មាន​ធានា​រ៉ាប់រង បុក​គេ​ស្លា.ប់​ហើយ​សើច​ថែម​ទៀត (មាន​វីដេអូ)

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​ស៊េរី​ទំនើប Mercedes ដែល​ជា​ប្រធាន​ក្រុមហ៊ុន​វិនិយោគទុន​មួយ បាន​ក្លាយទៅជា​មនុស្ស​ដែល​គ្រប់​គ្នា​នៅ​ក្នុង​បណ្តាញ​សង្គម​ចិន​ស្អប់​ជាទី​បំផុត បន្ទាប់​ពី​បុក​ស្ត្រី​ជា​អ្នក​ថ្មើរជើង​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​ស៊េរី​ទំនើប Mercedes ដែល​ជា​ប្រធាន​ក្រុមហ៊ុន​វិនិយោគទុន​មួយ បាន​ក្លាយទៅជា​មនុស្ស​ដែល​គ្រប់​គ្នា​នៅ​ក្នុង​បណ្តាញ​សង្គម​ចិន​ស្អប់​ជាទី​បំផុត បន្ទាប់​ពី​បុក​ស្ត្រី​ជា​អ្នក​ថ្មើរជើង​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​។

ប្រសិនបើ​គ្រាន់តែ​បុក​ស្លាប់​តែ​មួយ​គត់ គឺ​គេ​មិន​ស្អប់​ដល់​ថ្នាក់​នេះ​ទេ​។ តែ​នេះ បុរស​មាន​តែ​ទ្រព្យ តែ​គ្មាន​បេះដូង​ជា​មនុស្ស​ម្នាក់​នេះ សប្បាយ​អរ​សើច​នឹង​គំនរ​ទុក្ខ​របស់​គ្រួសារ​អ្នក​ស្លាប់ ដោយ​អួត​ថា ខ្លួន​មាន​ធានា​រ៉ាប់រង​។

តាម​វី​ដេ​អូ​ដែល​គេ​ថត​តាម​រយៈ​ទូរស័ព្ទ​ដៃ គេ​ឃើញ​បុរស​បង្កហេតុ សើច​នៅ​ពេល​គេ​សួរ​ពី​មូលហេតុ​នៃ​ការ​បុក​។ អ្នក​នៅ​ទី​បោះ សួរ​បុរស​ចិត្តខ្មៅ​នោះ​ថា ហេតុ​អ្វី​បានជា​បើក​ឡាន​​មិន​មានការ​ប្រុង​ប្រយ័ត្ន​បែប​នេះ? គាត់​បាន​តប​ទាំង​ស្នាមញញឹម​ថា​៖ «​ខ្ញុំ​មាន​ធានា​រ៉ាប់រង​ពេញលេញ​»​។

បុរស​ម្នាក់​នោះ​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​ទុក​សម្រាប់​ដោះស្រាយ​តាម​ក្រោយ​។ មហាជន​ក្នុង​បណ្តាញ​សង្គម Weibo បាន​សរសេរ​បញ្ចេញមតិ​ថា​៖ «​ទោះបីជា​ឯង​មាន​ធានា​រ៉ាប់រង​ល្អ​ប៉ុនណា​ក៏​ដោយ ក៏​គេ​មិន​ជួយ​ឯង​ឲ្យ​មិន​ជាប់គុក​បាន​ដែរ​»​។ ម្នាក់​ទៀត​សរសេរ​ថា​៖ «​អា​ប៉ិ​ហ្នឹង​មាន​លុយ​ច្រើន​មែន តែ​វា​គ្មាន​ចិត្តជា​មនុស្ស​ទេ​»៕

ប្រភព​វីដេអូពី YouTube老司机

https://www.youtube.com/watch?v=JT2YY0NQdwE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ