ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ព័ត៌មាន​ថា លោក​ត្រាំចង់​ដកហូត​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាសែត​វ៉ា​ស៊ី​ន​តោនប៉ុស្តិ៍​អះអាង​នា​ថ្ងៃ​ទី​១៥ មីនា ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ គ្រោង​សម្រេច​ដកហូត​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក…

សហរដ្ឋអាមេរិក ៖ កាសែត​វ៉ា​ស៊ី​ន​តោនប៉ុស្តិ៍​អះអាង​នា​ថ្ងៃ​ទី​១៥ មីនា ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ គ្រោង​សម្រេច​ដកហូត​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក MCMASTER ទៀត​ហើយ ។

កាសែត​នោះ​បន្ត​ថា ប្រធានាធិបតី​គ្រោង​ផាត់​ចោល​បណ្តា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ឯទៀត​ៗ ក្រោយ​ការ​ដក​តំណែង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពី​ប្រមុខ​ការទូត​របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ មីនា ។

មាន​ពាក្យ​ចចាមអារ៉ាម​នានា​ពី​លទ្ធភាព​នៃ​ការ​ដក​តំណែង​ឧត្តមសេនីយ៍ MCMASTER ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​ក្នុង​បណ្តាសារ​ព័ត៌មាន​អា​េ​ម​រិ​ក ។ ក៏​ប៉ុន្តែ​លើក​នេះ​លោក​ត្រាំ ពិតជា​សម្រេច​ដក​ឧត្តមសេនីយ៍​រូប​នេះ​ចេញ ហើយ​កំពុង​ពិភាក្សា​យ៉ាង​សកម្ម​ពី​ការ​រក​មនុស្ស​មក​ជំនួស ។ កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​អះអាង​ពី​រឿង​នេះ​ដោយ​ផ្អែក​លើ​ប្រភព​ច្បាស់​ការណ៍​៥ ។ កាសែត​នេះ​សរសេរ​ទៀត​ថា លោក​ត្រាំ ចង់​ដក​តំណែង​លោក MCMASTER តែ​លោក​ត្រូវការ​ពេលវេលា​មុន​ធ្វើ ព្រោះ​ពុំ​ចង់ឱ្យ​មានការ​អាម៉ាស់​​សម្រាប់​​ឧត្តមសេនីយ៍​ផ្កាយ​៣​រូប​នេះ ព្រមទាំង​ទុក​ពេល​រក​អ្នក​បន្តវេន​រឹង​មាំ​ម្នាក់ ។

ពេល​សួរ​ពី​ព័ត៌មាន​នេះ​របស់​កាសែត​វ៉ា​ស៊ី​នតោន​ប៉ុស្តិ៍ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី SARAH SANDERS ថ្លែង​ថា ពុំ​មានការ​ផ្លាស់​ប្តូរ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ NSC ឡើយ ក៏​ប៉ុន្តែ​លោកស្រី​លើក​ពី​លទ្ធភាព​ដែល​អាច​មាន​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ