ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​ អា​មេ​រិ​ក​ប្រកាស​ទណ្ឌកម្ម​ប្រឆាំង​

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប្រទេស​រុ​ស្ស៊ី ៖ សហរដ្ឋ​អា​​ម​រិ​ក​កាលពី​ថ្ងៃ​ទី​១៥ មីនា ប្រកាស​ពី​ទណ្ឌ​កម្ម​​មួយ​ចំនួន​ប្រឆាំង​រុ​ស្ស៊ី​ជា​ការ​ឆ្លើយ​តប ពិសេស​ដល់​ការ​ជ្រៀតជ្រែក​របស់​ក្រុង​មូ​ស្គូ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​េ​ម​រិ​ក​កាលពី​ឆ្នាំ​២០១៦ ។ ក្នុង​សេចក្តី​ប្រកាស​មួយ រដ្ឋមន្ត្រី​រតនាគារ​អា​េ​ម​រិ​ក លោក…

សហរដ្ឋអាមេរិក​-​ប្រទេស​រុ​ស្ស៊ី ៖ សហរដ្ឋ​អា​​ម​រិ​ក​កាលពី​ថ្ងៃ​ទី​១៥ មីនា ប្រកាស​ពី​ទណ្ឌ​កម្ម​​មួយ​ចំនួន​ប្រឆាំង​រុ​ស្ស៊ី​ជា​ការ​ឆ្លើយ​តប ពិសេស​ដល់​ការ​ជ្រៀតជ្រែក​របស់​ក្រុង​មូ​ស្គូ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​េ​ម​រិ​ក​កាលពី​ឆ្នាំ​២០១៦ ។

ក្នុង​សេចក្តី​ប្រកាស​មួយ រដ្ឋមន្ត្រី​រតនាគារ​អា​េ​ម​រិ​ក លោក STEVEN MNUCHIN គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៥ មីនា ថា សភា​ប្រកាស​រួច​ហើយពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុ​ស្ស៊ី តែ​ពុំ​ទាន់​ប្រកាស​ពី​បណ្តា​វិធានការ​ដាក់​ទណ្ឌកម្ម​ភ្លាម​ៗ ។ ចំពោះ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុ​ស្ស៊ី​ទាក់ទិន​នឹង​មនុស្ស​១៩​នាក់ និង​អង្គការ​៥ ក្នុង​នោះ​មាន​ភ្នាក់ងារ​ស៊ើបការណ៍​ផ្ទៃក្នុង​រុ​ស្ស៊ី FSB និង​ភ្នាក់ងារ​សម្ងាត់​របស់​កងទ័ព​រុ​ស្ស៊ី CRU ។ បុគ្គល​ជា​ច្រើន​រូប​ដែល​រង​ទណ្ឌកម្ម​ជាប់​ការ​ចោទប្រកាន់​រួច​ហើយ​ក្នុង​ការ​ស៊ើបអង្កេត​របស់​រដ្ឋ​អាជ្ញា ពិសេស​លោក ROBERT MUELLER លើ​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​នា​ឱកាស​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ។ ទណ្ឌកម្ម​ផ្តោត​ជា​ពិសេស​តាម​រយៈ​ការ​ផ្អឹប​ទុក​ទ្រព្យ​​សម្បត្តិ​របស់​បណ្តា​មនុស្ស​ដែល​ជាប់​ទាក់ទិន ហើយ​ហាមឃាត់​បណ្តា​ក្រុមហ៊ុន​អា​មេ​រិ​ក​កុំឱ្យ​ទាក់ទង​ជាមួយ​ពួក​គេ ។

ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​ពុំ​មែន​ជា​ហេតុផល​តែ​មួយ​មុខ​លើក​ឡើង​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ទាំងនេះ​ឡើយ ។ ក្រុង​វ៉ា​ស៊ី​ន​តោន​ក៏​គូសបញ្ជាក់​ផង​ដែរ ពី​ការ​ចូលរួម​របស់​ពួក​រុ​ស្ស៊ី​ក្នុង​ការ​វាយប្រហារ​ព័ត៌មានវិទ្យា​ឯទៀត ក្នុង​នោះ​មាន​ក្រុម NOTPETYA ដែល​ធ្វើការ​វាយប្រហារ​កាលពី​ខែមិថុនា ឆ្នាំ​២០១៧ ហើយ​ត្រូវ​ក្រសួង​រតនាគារ​អា​មេ​រិ​ក​ចាត់ទុកជា​ក្រុម​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​ដ៏​ខ្លាំង​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ