ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ស្ពាន​អាកាស​សម្រាប់​អ្នក​ដើរ​ឆ្លងកាត់​មហាវិថី​ស្លា.ប់​ជាច្រើន​នាក់

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធ​សមាជិក​រដ្ឋ​ផ្ល​រី​ដា លោក BILL NELSON ថ្លែង​តាម​ទូរទស្សន៍ CBS ថា ស្ពាន​អាកាស​សម្រាប់​អ្នក​ដើរ​កំពុង​កសាង​កាត់​ពីលើ​មហាវិថី​មាន​ចរាចរណ៍​តាន់តាប់​មួយ​នៅ…

សហរដ្ឋអាមេរិក ៖ ព្រឹទ្ធ​សមាជិក​រដ្ឋ​ផ្ល​រី​ដា លោក BILL NELSON ថ្លែង​តាម​ទូរទស្សន៍ CBS ថា ស្ពាន​អាកាស​សម្រាប់​អ្នក​ដើរ​កំពុង​កសាង​កាត់​ពីលើ​មហាវិថី​មាន​ចរាចរណ៍​តាន់តាប់​មួយ​នៅ MIAMI-DATE រដ្ឋ​ផ្ល​រី​ដា បាន​បាក់​កាលពី​ថ្ងៃ​ទី​១៥ មីនា សម្លាប់​មនុស្ស​រវាង​ពី​៦​ទៅ​១០​នាក់ ហើយ​បំផ្លាញ​រថយន្ត​ជា​ច្រើន​គ្រឿង​នៅ​ខាងក្រោម ។

រថយន្ត​៨​គ្រឿង​ស្ថិត​ក្រោម​គំនរ​បាក់បែក​នៃ​ស្ពាន​នេះ​ដែល​មាន​ប្រវែង​៥៣​ម៉ែត្រ ហើយ​មាន​ទម្ងន់​៩៥០​តោន ។ មនុស្ស​៨​នាក់​រង​របួស​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ ។ ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​អ្នក​ជួយ​សង្គ្រោះ​មានការ​ស្មុគស្មាញ ព្រោះតែ​ភាព​មិន​ច្បាស់លាស់​ទាក់ទិន​ដល់​ភាពរឹងមាំ ឬ​អត់ ចំណែក​ស្ពាន​កំពុង​សាងសង់​ដែលនៅ​សល់​ក្រោយ​ការ​បាក់ ។ ស្ពាន​អាកាស​សម្រាប់អ្នក​ថ្មើរជើង​ដើរ​ឆ្លង​នេះ កសាង​កាត់​ពីលើ​មហាវិ​ថី​លេខ​៨ ជា​មហាវិថី​សំខាន់​មួយ​ក្នុង​ចំណោម​មហាវិថី​សំខាន់​ៗ​នៅ​ភាគ​ខាងត្បូង​រដ្ឋ​ផ្ល​រី​ដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ