ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​ក្រោល​កំពុង​រង​គ្រោះ​ដោយ​ការ​ចាក់សំរាម

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់​ភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ​ជា​ច្រើន​គ្រួសារ​កំពុង​ជួប​ទុក្ខ​កង្វល់​ព្រោះ​ចាប់តាំងពី​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​យក​សំរាម​ទៅ​ចាក់ចោល​ក្នុងភូមិ​ដែល​ពួក​គាត់​កំពុង​រស់នៅ​គ្មាន​អនាម័យ គ្មាន​កប់​ក្នុង​រណ្តៅ​ចោល​ពាស​វាល​ពាស​កាល​ក្នុង​ព្រៃ​ធ្វើ ឱ្យ​ជះក្លិន​ស្អុយ​ដូច​គំរង់​ចូល​ផ្ទះសម្បែង ។ លើស​ពី​នេះ​សត្វ​រុយ​បាន​កើត​ពេញបន្ទុក ក្នុងភូមិ​ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ​ត្រូវ​បង្ខំចិត្ត​ចង​មុង​ដើម្បី​ពិសា​បាយ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់​ភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ​ជា​ច្រើន​គ្រួសារ​កំពុង​ជួប​ទុក្ខ​កង្វល់​ព្រោះ​ចាប់តាំងពី​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​យក​សំរាម​ទៅ​ចាក់ចោល​ក្នុងភូមិ​ដែល​ពួក​គាត់​កំពុង​រស់នៅ​គ្មាន​អនាម័យ គ្មាន​កប់​ក្នុង​រណ្តៅ​ចោល​ពាស​វាល​ពាស​កាល​ក្នុង​ព្រៃ​ធ្វើ ឱ្យ​ជះក្លិន​ស្អុយ​ដូច​គំរង់​ចូល​ផ្ទះសម្បែង ។ លើស​ពី​នេះ​សត្វ​រុយ​បាន​កើត​ពេញបន្ទុក ក្នុងភូមិ​ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ​ត្រូវ​បង្ខំចិត្ត​ចង​មុង​ដើម្បី​ពិសា​បាយ និង​កូនចៅ កើត​ជំងឺរាក​រូស​ទៀត​ផង ដែល​បញ្ហា​នេះ​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត មន្ទីរ​ពាក់ព័ន្ធ សូម​មាន​វិធានការ​បន្ទាន់ ដើម្បី​ជួយ​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​ចាក់សំរាម​បាន​បញ្ជាក់​ថា ចាប់តាំងពី​ក្រុមហ៊ុន ប្រមូល​សំរាម​ក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​យក​សំរាម​មក​ចាក់​នៅ​ក្នុង​ព្រៃ​ជាប់​ភូមិ​នេះ អ្នក​ស្រុក​បាន​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ព្រោះតែ​ក្លិន​យ៉ាង​ស្អុយ​អសោចិ៍​ចេញពី​គំនរ​សំរាម​ធ្វើ​ឱ្យ​ពួក​គាត់​លំបាក​ទ្រាំ​ណាស់ ។ ម្យ៉ាងវិញទៀត ក្នុងភូមិ​បាន​កើត​សត្វ​រុយ​ខ្មៅ​មីរដេរ​ដាស​គ្រប់កន្លែង ធ្វើ​ឱ្យ​ពួក​គាត់​ត្រូវ​ចង​មុង គ្រប​លើ​ម្ហូបអាហារ​ក្នុង​ផ្ទះបាយ និង​សូ​ម្បី​តែ​ហូប​បាយ​ក៏​ត្រូវ​ចង​មុង​ដែរ ។ ម្យ៉ាងវិញទៀត សូ​ម្បី​តែ​ពួក​គាត់​ធ្លាប់​សម្រាន្ត​ពេល​ថ្ងៃ​នៅ​លើ​អង្រឹង​ក្រោម​ដើមឈើ​ក៏​មិន​អាច​ដេក​បាន​ដែរ បើ​ចង់​ដេក​លុះត្រាតែ​ចង​មុង បើ​មិន​ដូច្នោះ​ទេ រុយ​មក​រោម​រំខាន​តែ​ម្តង​។ ហេតុនេះ​ហើយ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ លោក​អភិបាលខេត្ត​សូម​មេត្តា​ជួយ​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​ជូន​ពួក​គាត់​ផង ។

ជាមួយ​គ្នា​នេះ​លោកស្រី ជៀស ហួរ មេ​ភូមិ​ព្រៃ​ក្រោល ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ​ក៏​បានឱ្យ​ដឹង​ដែរ​ថា កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​មាន​ក្រុមហ៊ុន ប្រ​មួល​សំរាម​ដែល​មាន​ថៅកែ ឈ្មោះ សុខ ស​ម្ប​តិ្ត បាន​មក​ស្នើ​សុំ​ដល់​គាត់​ថា គេ (​សុខ សម្បត្តិ ) មាន​ដី​ក្នុងភូមិ​ព្រៃ​ក្រោល​នេះ ហើយ​សុំ​ចាក់សំរាម​លើ​ដី​របស់​ខ្លួន ពេល​នោះ​លោកស្រី​ប្រាប់​ថា រឿង​ចាក់សំរាម​ក្នុង​ដី​របស់​ខ្លួន វា​មិន​ខុស​អី​នោះ​ទេ វា​ជា​សិទ្ធិ​របស់​បុគ្គល ប៉ុន្តែ​បើ​ការ​ចាក់​សំរាម វា​មាន​ក្លិនស្អុយ​កើតជា​រុយ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ អាច​ប្តឹង​ជំទាស់​ហាម​ចាក់សំរាម​បាន ។ ក្រោយមក​បន្ទាប់​ពី​មានការ​ចាក់សំរាម​មិន​ដល់​មួយ​ខែ​ផង បាន​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​១២​គ្រួសារ ដែល​រស់នៅ​ជិត​នោះ​ផ្ទាល់ និង​ជា​ច្រើន​គ្រួសារ​ទៀត ដែល​នៅ​ឆ្ងាយ​ពី​ទីនោះ​ជាង​៦​ទៅ​៧​រយ​ម៉ែត្រ​ឬ​១​គីឡូម៉ែត្រ​ក៏​ប៉ះពាល់​ដែរ ព្រោះតែ​ក្លិនស្អុយ​ដូច​គំរង់​ជះ​ភាយ​ទៅ និង​កើត​សត្វ​រុយ​ហើរ​ប្រសាច​ពេញ​ក្នុង​ភួ​មិ សូ​ម្បី​តែ​ពិសា​បាយ​ក៏​ត្រូវ​ចង​មុង​ដែរ​។

ម្យ៉ាងវិញទៀត​ក៏​មាន​ក្មេង​អាយុ​៦​ឆ្នាំ​បាន​កើត​ជំងឺ​រាករូស​ដែរ​ពេល​ថ្មី​ៗ​នេះ ។ ហេតុនេះ​ហើយ​ក្នុង​នាម​លោកស្រី​ជា​មេ​ភូមិ​ក៏​សូម​សំណូមពរ​ដល់​លោក​អភិបាលខេត្ត សូម​មេត្តា​ជូ​យ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ផង ។

សូម​បញ្ជាក់​ថា ភ្នាក់ងារ​យើង​បាន​ចុះ​ថត​ដល់​កន្លែង​ចាក់សំរាម​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ បានឃើញ​ការ​ចាក់សំរាម​របស់​ក្រុមហ៊ុន ចាក់​ក្រៅ​រណ្តៅ​ដី​ពេញ​ព្រៃ មាន​ក្លិនស្អុយ​ពិបាក​ទ្រាំ​បំផុត និង​កើត​មាន​សត្វ​រុញ​ហើរ​មក​តោង​រោម​ខ្មៅ​ងងឹត ដែល​មិន​អាច​ទ្រាំ​បាន គឺ​ថត​បណ្តើរ​រត់​បង្អើល​បណ្តើរ នេះ​គឺ​គ្រាន់តែ​ទៅ​ថត​យក​រូបភាព​មួយ​ភ្លែត​ផង​ប៉ុណ្ណឹង​ទៅ​ហើយ ចុះបើ​ទម្រាំ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​រាល់ថ្ងៃ​វិញ​នោះ តើ​ពិបាក​យ៉ាងណា​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ