ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​បង្ក​ហេតុ?

13 ឆ្នាំ មុន

យើង​នៅ​ចង​ចាំ​បាន​ថា ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មមា​ញឹក​នឹង​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​សភា​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤ នា​ខែ​កក្កដា ឆ្នាំ​២០០៨ ដែល​ជា​ពេល​វេលា​មាស​សំរាប់​គណ​បក្ស​នយោ​បាយ​នីមួយ​ៗ​នៅ​កម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ដណ្តើម​សិទ្ធិ​ដឹក​នាំ​ប្រទេស​នោះ ស្រាប់​តែ​យើង​ឮថា ​ពួក​ចោរ​ឈ្លាន​ពាន​សៀម​បាន​លើក​ទ័ព​មក​ទន្ទ្រាន​កាន់​កា.ប់​ទឹក​ដី​របស់​កម្ពុជា​យើង​មួយ​ចំនួន​នៅ​តាម​បណ្តោយ​ព្រំ​ដែន​នៃ​តំបន់​ប្រាសាទ​ព្រះ​វិហារ​នា​ថ្ងៃ

យើង​នៅ​ចង​ចាំ​បាន​ថា ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មមា​ញឹក​នឹង​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​សភា​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤ នា​ខែ​កក្កដា ឆ្នាំ​២០០៨ ដែល​ជា​ពេល​វេលា​មាស​សំរាប់​គណ​បក្ស​នយោ​បាយ​នីមួយ​ៗ​នៅ​កម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ដណ្តើម​សិទ្ធិ​ដឹក​នាំ​ប្រទេស​នោះ ស្រាប់​តែ​យើង​ឮថា ​ពួក​ចោរ​ឈ្លាន​ពាន​សៀម​បាន​លើក​ទ័ព​មក​ទន្ទ្រាន​កាន់​កាប់​ទឹក​ដី​របស់​កម្ពុជា​យើង​មួយ​ចំនួន​នៅ​តាម​បណ្តោយ​ព្រំ​ដែន​នៃ​តំបន់​ប្រាសាទ​ព្រះ​វិហារ​នា​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ដែល​ជា​ថ្ងៃ​នៃ​ការ​បង្ក​ហេតុ​ដោយ​ពួក​ទ័ព​ចោរ​សៀម​ឈ្លាន​ពាន។

បើ​យើង​គិត​បន្តិច​អំពី​អំពើ​ឈ្លាន​ពាន​របស់​ពួក​ចោរ​សៀម​នេះ យើង​យល់​បាន​ថា គឺ​បណ្តាល​មក​ពី​ភាព​ច្របូក​ច្របល់​នៃ​វិបត្តិ​នយោ​បាយ​ទាល់​ច្រក​របស់​សៀម​នៅ​ទីក្រុង​បាង​កក ក្នុង​ការ​ដណ្តើម​អំណាច​ និង​ការ​កាប់​សម្លាប់​គ្នា​យ៉ាង​ព្រៃ​ផ្សៃ​លើ​ជាតិ​សាសន៍​ខ្លួន ដោយ​គ្មាន​ក្រែង​រអែង​អ្វី​ឡើយ។ ពេល​នោះ​ដើម្បី​បញ្ចៀស​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជា​រាស្ត្រ​របស់​ខ្លួន ក្រុម​អ្នក​នយោ​បាយ​សៀម​បាន​ខិត​ខំ​បង្វែរ​សភាព​ការណ៍​ទាំង​នោះ​មក​លើ​ទឹក​ដី​កម្ពុជា​យើង​ទៅ​វិញ ដើម្បី​ចៀស​​ផុត​ពី​ការ​ថ្កោល​ទោស​នៃ​ប្រជា​រាស្ត្រ​ខ្លួន។

ជា​ពិសេស​នាយក​រដ្ឋ​មន្ត្រី​សៀម អាប់ភីស៊ីត គឺ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​១​នៃ​ប្រទស​សៀម​ដែល​មាន​ចរិត​ច្រឡោង​ខាម មិន​យល់​ពី​នយោ​បាយ​ការ​ទូត និង​ការ​អភិ​វឌ្ឍ​ក្នុង​តំបន់​នៃ​បណ្តា​ប្រទេស​ជិត​ខាង​គ្នា គិត​តែ​បង្ក​ទំនាស់​បង្កើត​​សង្គ្រាម​ដាក់​ប្រទេស​ជិត​ខាង ធ្វើ​ឱ្យ​ខូច​ខាត​ផល​ប្រយោជន៍​យ៉ាង​ខ្លាំង​របស់​ប្រជា​រាស្ត្រ និង​ប្រទេស​ជាតិ​របស់​ខ្លួន ដោយ​សារ​តែ​មហិច្ឆតា​ល្មោភ​អំណាច និង​ចរិត​ជា​មនុស្ស​ពាល​នៃ​សង្គម​សៀម​នាពេល​បច្ចុ​ប្បន្ន​។

យ៉ាង​ណា​មិញ ការ​បង្ក​សង្គ្រាម​៤​ថ្ងៃយ៉ាង​ក្តៅ​គគុក​កន្លង​មកនៃ​ភាគី​សៀម​មក​លើ​កម្ពុជា​ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់ ជា​ពិសេស​គឺ​គ្រាប់​បែក​ចង្កោម (Cluster Bombs) និង​អាវុធ​គីមី​ពុល ដែល​ជា​ប្រភេទ​សញ្វវុធ​ហាម​ឃាត់​ប្រើ​ប្រាស់​ដោយ​អន្តរ​ជាតិ ធ្វើ​ឱ្យ​ប្រជា​រាស្ត្រ​ស្លូត​ត្រង់​គ្មាន​កំហុស​ និង​កង​ទ័ព​ទាំង​សង​ខាង​ស្លាប់ និង​រង​របួស​ជា​ច្រើន ពិសេស​គឺ​ប្រាសាទ​ព្រះ​វិហារ និងវត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ដែល​មាន​តំលៃ​មិន​អាច​កាត់​ថ្លៃ​បាន​នៃ​ប្រទេស​កម្ពុជា និង​ពិភព​លោក ក៏​ត្រូវ​ទទួល​រងការ​ខូច​ខាត​យ៉ាង​ដំណំ​ផង​ដែរដោយ​ស្នា​ដៃ​នាយក​រដ្ឋ​មន្ត្រី​សៀម​ចរិត​ពាល​នេះ។

ហេតុ​ផល​ជា​ច្រើន​​បញ្ជាក់​ថា សៀម​ជា​ប្រទេស​ឈ្លាន​ពាន និង​បង្ក​សង្គ្រាម​មក​លើ​កម្ពុជា ហើយ​ការ​​ផ្ទុះ​អាវុធ​កន្លង​មក គឺ​ជា​ការ​ចាប់​ផ្តើម​ចេញ​ពី​ភាគី​សៀម​ឈ្លាន​ពាន​ដពិត​ប្រាកដ។ សរុប​សេចក្តី​មក ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​នោះ គឺ​ជា​សង្គ្រាម​ឈ្លាន​ពាន​របស់​ទ័ព​សៀម​ពិត​ប្រាកដ ហើយ​ប្រព័ន្ធ​សារ​ព័ត៌​មាន​ជា​ច្រើន​តែង​តែ​លើក​ឡើង​ថា ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ មិន​មែន​ទេ គឺ​ភាគី​ខាង​សៀម​បាន​បាញ់​ផ្លោង​ ឬ​ផ្ទុះ​អាវុធ​​មក​លើ​ភាគី​កម្ពុជា​​ទើប​ត្រឹម​ត្រូវ ហើយ​យើង​ពុំគួរ​ប្រើ​​ពាក្យ​ថា ការ​ប៉ះ​ទង្គិច​រវាង​កម្ពុជា​-សៀម​នោះ​ដែរ ពីព្រោះ​កម្ពុជា​មិន​បាន​បំពាន​ទៅ​លើ​សៀម​ទេ គឺ​សៀម​នោះ​ទេ​ដែល​មក​បំពាន​លើ​កម្ពុជា​តែ​ម្ខាង៕

ទស្សន​មួយ​ជ្រុង