ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​សិន​ដោះ​លែង​មែន​…​ឆ្ងល់​មហា​ឆ្ងល់ ! ជួយ​បំភ្លឺ​ផង​…

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​ធ្វើការ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគា​ខេត្តមណ្ឌលគិរី​អស់​រយៈពេល​ជាង​៣​ខែ​ក្នុង​សំនុំរឿង​លេខ​៩/១២-១-២០១៨ នៅ​ពេល​ថ្មី​ៗ​នេះ​ក៏​លេច​ធ្លាយ​ព័ត៌មាន​ថា ជនជាតិ​វៀតណាម​ទាំង​៨​នាក់​ដែល​បាន​ស៊ី​ឈ្នួល​កាប់​ឈើ​ឲ្យ​ក្រុមហ៊ុន ដួង ស្រួច ត្រូវ​បាន​សាលា​ឧ​ទ្ឋ​រ​ណ៏​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ខណៈ​មន្ត្រី​អ្នក​ច្បាប់​ជា​ច្រើន​នៅ​ខេត្តមណ្ឌលគិរី​កំពុង​កើត​មាន​ច​ម្ង​ល់​ពី​ការ​អនុវត្ត​ន៏​ច្បាប់​របស់​មន្ត្រី​សាលា​ឧ​ទ្ឋ​រ​ណ៏​ហាក់​មាន​ភាព​មិន​ប្រក្រតី​មួយ ។…

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​ធ្វើការ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគា​ខេត្តមណ្ឌលគិរី​អស់​រយៈពេល​ជាង​៣​ខែ​ក្នុង​សំនុំរឿង​លេខ​៩/១២-១-២០១៨ នៅ​ពេល​ថ្មី​ៗ​នេះ​ក៏​លេច​ធ្លាយ​ព័ត៌មាន​ថា ជនជាតិ​វៀតណាម​ទាំង​៨​នាក់​ដែល​បាន​ស៊ី​ឈ្នួល​កាប់​ឈើ​ឲ្យ​ក្រុមហ៊ុន ដួង ស្រួច ត្រូវ​បាន​សាលា​ឧ​ទ្ឋ​រ​ណ៏​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ខណៈ​មន្ត្រី​អ្នក​ច្បាប់​ជា​ច្រើន​នៅ​ខេត្តមណ្ឌលគិរី​កំពុង​កើត​មាន​ច​ម្ង​ល់​ពី​ការ​អនុវត្ត​ន៏​ច្បាប់​របស់​មន្ត្រី​សាលា​ឧ​ទ្ឋ​រ​ណ៏​ហាក់​មាន​ភាព​មិន​ប្រក្រតី​មួយ ។

ប្រភព​ពី​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា​«​ក្រុមហ៊ុន​ដួង​ស្រួច​បាន​សុំ​ឲ្យ​ជនជាតិ​វៀត​ណាម​៨​នាក់​នោះ​នៅ​ក្រៅ​ឃុំ​ប៉ុន្តែ​សាលាដំបូង​មណ្ឌលគិរី​មិន​ព្រម​អនុ​ញ្ញា​ទេ​» ។ «​តែ​ពួក​គេ​មាន​សិ​ទ្ឋ​៥​ថ្ងៃ​ដើម្បី​ប្តឹង​ទៅ​សាលា​ឧ​ទ្ឋ​រ​ណ៏ តែ​ចាប់តាំងពី​ថ្ងៃ​ទទួល​ដំណឹង​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​សាលាដំបូង​ខេត្តមណ្ឌលគិរី​(​ថ្ងៃ​ទី​០៦ កុម្ភៈ ២០១៨​រហូត​ដល់​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៨ )​អស់​១៥​ថ្ងៃ​ទៅ​ហើយ ទើប​គេ​ប្តឹង​ទៅ​ឧ​ទ្ឋ​រ​ណ៏ ចឹ​ង​បាន​ន័យ​ថា ខុសច្បាប់​ហើយ​…​ផុត​សិ​ទ្ឋ​…​សិ​ទ្ឋ​ប្តឹង​ឧ​ទ្ឋ​រ​ណ៏​ផុត​…​ដល់​ពេល​ផុត​អ៊ីចឹង  ។ ប្រភព​បាន​បញ្ជាក់​ថា​«​នៅ​ពេល​បញ្ជូន​ទៅ​ដល់​សាលា​ឧ​ទ្ឋ​រ​ណ៏ បែរជា​សាលា​ឧ​ទ្ឋ​រ​ណ៏​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ទៅ​វិញ​» ។

ក្រុម​អ្នក​ច្បាប់​បាន​និយាយ​ថា បើសិនជា​ព័ត៌មាន​ដែល​លេច​ធ្លាយ​ខាងលើ ពិតជា​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ទាំង​៨​នាក់​នៅ​ក្រៅ​ឃុំ​ពិតមែន នោះ​គឺ​ខុសច្បាប់​ទាំងស្រុង​ហើយ​។​ដ្បិត​ការ​ទុក​សិ​ទ្ឋ​ប្តឹង​ឧ​ទ្ឋ​រ​ណ៏​អាច​ធ្វើ​ទៅ​បាន​មាន​សុពលភាព​ត្រឹម​៥​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ទទួល​ដំណឹង​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​សាលាដំបូង​ខេត្ត តែ​ករណី​នេះ​មាន​រយៈពេល​រហូត​ដល់​១៥​ថ្ងៃ​ទៅ​ហើយ​ទើប​គេ​ប្តឹង​ទៅ​ឧ​ទ្ឋ​រ​ណ៏ ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​អនុវត្ត​ន៏​ច្បាប់​របស់​មន្ត្រី​ដែល​កាន់​សំនុំរឿង​នេះ​នៅ​សាលា​ឧ​ទ្ឋ​រ​ណ៏​អាច​មានការ​ភាន់​ច្រ​លំ​ឬ​សង្ស័យ​មាន​ផល​ប្រ​យោ​ជ​ន៏​ក៏​មិនដឹង ។

ទោះជា​យ៉ាងណា នៅ​រសៀល​ថ្ងៃ​ទី​១៦ មិ​នា ២០១៨ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេពី មន្ត្រី​សាលា​ឧ​ទ្ឋ​រ​ណ៏​។​ចំណែក​មន្ត្រី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ប៉ុន្តែ​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​«​បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំងនោះ កំពុង​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ខេត្ត ហើយ​ក៏​កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ​គឺ​មិន​ទាន់​បញ្ចប់​ការ​សួរ​ចម្លើយ​នៅឡើយ​។​ហើយ​ក្រុមហ៊ុន​ដួង ស្រួច​ក៏​បាន​ស្នើរ​សុំ​ឲ្យ​មានការ​ដោះ​លែង​ជនជាតិ​វៀតណាម​ទាំង​៨​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​ប​ណ្ណោះ​អាសន្ន​សិន​។​ប៉ុន្តែ​មិន​ទាន់​មានការ​ឯកភាព​ឲ្យ​ដោះ​លែង​នោះ​ទេ​» ។

ដោយឡែក​ចំពោះ​ការ​លើក​ឡើង​ពី​បញ្ហា​ក្រុមហ៊ុន​ត្រូវ​ប្រឈម​មុខ​ច្បាប់​យ៉ាងណា​នោះ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី ថា​«​បើ​ការ​សួរនាំ​លើ​ជនជាតិ​វៀតណាម​ទាំង​៨​នាក់ ត្រូវ​បាន​បញ្ចា​ប់ ហើយ​ពិតជា​មាន​ជាប់​ពាក់​ព័​ន្ឋ​នឹង​ក្រុមហ៊ុន​នោះ តុលាការ​នឹង​បន្ត​និ​តិ​វី​ធី​ផ្លូវច្បាប់​ជាមួយ​ក្រុមហ៊ុន​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​»​។

សូម​រំ​ឮ​កថា ជនជាតិ​វៀតណាម​ចំនួន​៨​នាក់ ត្រូវ​បាន​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ឃាត់ខ្លួន បញ្ជូន​ទោ​សាកសួរ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ពួក​គេ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​កាប់​នឹង​ឈូស​ឆាយ​ព្រៃឈើ​ខុសច្បាប់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុងភូមិ​សាស្ត្រ​ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ព្រឹក​ថ្ងៃ​ទី​១០ មក​រា ២០១៨​ ។

មហាជន​ដែល​តាមដាន​ករណី​ខាងលើ​នេះ​បាន​លើក​ឡើងជា​សំនួ​រថា ករណី​នាំ​ជនជាតិ​វៀតណាម​ទៅ​ធ្វើ​សកម្មភាព​ខុសច្បាប់​ក្នុង​តំបន់ហាមឃាត់​ហើយ​សមត្ថកិច្ច​មាន​ទាំង​វត្ថុ​តាង​ជាក់ស្តែង​តែ​ម្ចាស់​ក្រុមហ៊ុន ដួង ស្រួច បែរជា​មិន​ទាន់​មានការ​ចោទប្រកាន់​ណាមួយ​ពី​តុលាការ​នៅឡើយ ។ តើ​មាន​មូលហេតុ​អ្វី?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ