ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ចែករំលែក​ស្នាមញញឹម​ជាមួយ​កុមារ​កម្ពុជា​តាម​រយៈ​រាត្រីសមោសរ​ក្រមាឆ្នាំ​២០១៨ (Krama Night Gala Dinner 2018)

6 ឆ្នាំ មុន
  • ភ្នំពេញ

​គម្រោង​ចែករំលែក​ស្នាមញញឹម​នេះ​គឺជា​គម្រោង​មួយ​បង្កើត​ដោយ​លោក ឈាង សុ​ភ័​ក្រ ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ក្នុង​ឆ្នាំ ២០១១ ដែល​មាន​សកម្មភាព​ផ្តោត​លើ​ការ​ជួយ​កុមារ​កំព្រា កុមារ​ក្រីក្រ ឬ​ពិការ ដើម្បី​ឲ្យ​ពួក​គេ​មានឱកាស​ក្នុង​ការ​ទទួល​នូវ​ការ​ថែទាំ​សុខភាព…

​គម្រោង​ចែករំលែក​ស្នាមញញឹម​នេះ​គឺជា​គម្រោង​មួយ​បង្កើត​ដោយ​លោក ឈាង សុ​ភ័​ក្រ ប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ក្នុង​ឆ្នាំ ២០១១ ដែល​មាន​សកម្មភាព​ផ្តោត​លើ​ការ​ជួយ​កុមារ​កំព្រា កុមារ​ក្រីក្រ ឬ​ពិការ ដើម្បី​ឲ្យ​ពួក​គេ​មានឱកាស​ក្នុង​ការ​ទទួល​នូវ​ការ​ថែទាំ​សុខភាព និង​បន្ត​ការ​សិក្សា​រៀនសូត្រ ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ជីវិត​ពួក​គេ​ ។  

ផ្សា​ភ្ជាប់​នឹង ទស្សនៈវិស័យ និង​បេសកកម្ម​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​កុមារ​កម្ពុជា​មានឱកាស​ទទួល​បាន​នូវ​ការ​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់ និង​សេចក្តី​មេ​តា្ត​ករុណា ទោះជា​ពួក​គេ​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ និង​សណ្ឋាគារ សុខា ភ្នំពេញ​បាន​ព្រមព្រៀង​សហការ​គ្នា រៀបចំ​កម្មវិធី​មួយ ហៅ​ថា «​រាត្រីសមោសរ​ក្រមា ឆ្នាំ​២០១៨ (Krama Night Gala Dinner 2018)» ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​គម្រោង​ចែករំលែក​ស្នាមញញឹម​កុមារ​កម្ពុជា និង​រៃ​អង្គាស​ថវិកា ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែល​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​ខ្វះខាត​ថវិកា​ដើម្បី​ផ្គត់ផ្គង់​ដល់​ដំណើរការ​ផ្តល់​សេវា​ពិនិត្យ​ព្យ​បាល ថែទាំ​សុខភាព​កុមារ​កម្ពុជា រាប់​សែន​នាក់ និង​សកម្មភាព​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ​ដល់​មន្ត្រី​សុខាភិបាល​រាប់រយ​នាក់ រួម​ទាំង​សកម្មភាព​ការពារ​សុខភាព​បឋម​ដល់​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​តាម​សហគមន៍​ខេត្តសៀមរាប​ក្នុង​មួយ​ឆ្នាំ​ៗ ។

​កម្មវិធី​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ ២០១៨ ចាប់ពី​ម៉ោង ៦ ល្ងាច​ដល់ ម៉ោង ១០ យប់ នៅ​សណ្ឋាគារ សុខា ភ្នំពេញ រាជធានី​ភ្នំពេញ ដោយ​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម ប្រមាណ​ជិត ៣០០​នាក់ មក​ពី​ស្ថាប័ន​ក្រសួង​មួយ​ចំនួន​នៃ​រាជរដ្ឋាភិបាល សមាគម​មួយ​ចំនួន​ដូច​ជា សមាគម​សហគ្រិន​វ័យក្មេង សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា តំណាង​ក្រុមហ៊ុន​នានា អ្នក​ឧបត្ថម្ភ​កម្មវិធី សប្បុរសជន​នានា​ក្នុង​ទីក្រុង​ភ្នំពេញ រួម​ទាំង​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នាក់​ទៀត​។

កម្មវិធី​នេះ នឹង​ចាប់ផ្តើម​ដោយ​មានការ​តាំងពិព័រណ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ឧបត្ថម្ភ​ធំ​ៗ និង​បន្តបន្ទាប់​ដោយ​កិច្ច​ទទួល​ស្វាគមន៍​ជា​ភេសជ្ជៈ​របស់​សណ្ឋាគារ សុខា ភ្នំពេញ បទ​បង្ហាញ​អំពី​សកម្មភាព​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ និង សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា អម​ជាមួយនឹង​ការ​សំណេះសំណាល​របស់​អ្នក​រៀបចំ​កម្មវិធី អ្នក​ឧបត្ថម្ភ​ធំ​ៗ ព្រមទាំង ការ​ទទួលទាន​ភោជនីយ​ហារ ការ​រាំ​លេង​កំសាន្ដ ការ​ដេញថ្លៃ​នូវ​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ដូច​ជា​ផ្ទាំង​រូបថត​ប្រាង្គ​ប្រាសាទ​អង្គរ ជា​ស្នាដៃ​ដ៏​ល្អ​ប្រណិត​របស់​ស្ថាបនិក នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​រូបគំនូរ​ដែល​ជា​ស្នាដៃ​របស់​សិល្បករ​ល្បី​ៗ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​។

​ក្នុង​នោះ​ដែរ​អ្នក​រៀបចំ​កម្មវិធី​ក៏​ដូច​ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​សូម​អំពាវនាវ​ដល់​សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោក​ជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា និង​សប្បុរសជន​ទូ​ទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា​ទាំងអស់ មេត្តា​ចូលរួម និង​ឧបត្ថម្ភ​ជា​ថវិកា ដើម្បី​ឲ្យ​សកម្មភាព​សង្គម​មួយ​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ។
ទំនាក់ទំនង​៖
1-​ ​លោក កេង ទិ​ត្យ​ភិ​រម្យ អនុប្រធាន​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​សាខា​ភ្នំពេញ
ទូរស័ព្ទ​៖ ០៩៥ ៥៥៥ ៩២៧ អ៊ី​ម៉េ​ល​៖ phillip@toysnme.net
2-​ ​លោកស្រី ស៊ិ​ន​កេ​ត អរុណ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​កម្ពុជា
លេខ​ទូរស័ព្ទ​៖ ០១២ ៧២៥ ៧៤៥ អ៊ី​ម៉េ​ល​៖ arun@angkorhospital.org

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ