ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ទឹម វ​ត្តី ​មិន​ដែល​ពាក់អាវ​វៀលទេ ព្រោះអ្វី?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូត និង​សម្តែង​នាង ទឹម វ​ត្តី បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង​ពី​មហាជន បន្ទាប់​ពី​នាង​បាន​បង្ហាញ​ស្នាម​ស្នៅ​យ៉ាង​ធំ​នៅ​ពីក្រោយ​របស់​ខ្នង ដែល​កន្លង​មក​រឿង​នេះ​មាន​មនុស្ស​តិច​ណាស់​ដែល​បានដឹង​។ ស្នាម​ស្នៅ​ពី​កំណើត​ដ៏​ធំ​ត្រូវ​បាន​តារា​រូប​នេះ​…

រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូត និង​សម្តែង​នាង ទឹម វ​ត្តី បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង​ពី​មហាជន បន្ទាប់​ពី​នាង​បាន​បង្ហាញ​ស្នាម​ស្នៅ​យ៉ាង​ធំ​នៅ​ពីក្រោយ​របស់​ខ្នង ដែល​កន្លង​មក​រឿង​នេះ​មាន​មនុស្ស​តិច​ណាស់​ដែល​បានដឹង​។

ស្នាម​ស្នៅ​ពី​កំណើត​ដ៏​ធំ​ត្រូវ​បាន​តារា​រូប​នេះ​ ថត​បង្ហាញ​ជា​សា​ធារ​ណៈ​តាម​បណ្តាញ​សង្គម​​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ការ​បង្ហាញ​នូវ​សារ​សោកសៅ​មួយ ខ​ណៈ​ពេល​ដែល​រឿង​មួយ​នេះ​បាន​នាំ​ឲ្យ​នាង​គ្មាន​ឱកាស​នឹង​ពាក់អាវ​វៀល​បង្ហាញ​សាច់ ដូច​ជា​បងស្រី​របស់​នាង ទឹម រ​ដ្ឋា នោះ​ឡើយ​។

ជាមួយនឹង​រូបភាព​​មួយ​នេះ ទឹម វ​ត្តី ​បញ្ជាក់​ថា ​មនុស្ស​មិន​តិច​ទេ​ ​តែងតែ​លើកទឹកចិត្ត​ខ្ញុំ​ចំពោះ​រឿង​ស្នាម​ដៅ​មួយ​នេះ​។ គេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ពិតជា​មានសំណាង​ណាស់ ខ្ញុំ​ឡូយ​ណាស់ ខ្ញុំ​ប្លែក​ណាស់​មាន​ស្នាម​មួយ​នេះ​ដែល​អ្នក​ទាំងអស់​គ្នា​មិន​អាច​ដូច​ខ្ញុំ ព្រោះ​ខ្លះ​គ្នា​សំណាងអាក្រក់​ណាស់ ព្រោះតែ​ដៅ​នេះ​​កើត​ចំ​លើ​មុខ​មួយ​ចំហៀង ឯ​អ្នកខ្លះ​ទៀត​ក៏​ពេញ​​ផ្ទៃ​មុខតែ​ម្ដង​ក៏​មាន​។ តែ​ខ្ញុំ​ក៏​បាន​និយាយ​តប​ទៅ​ពួក​គេ​វិញ​ថា បើសិនជា​អាច​ខ្ញុំ​សុំ​មិន​​មាន​វា​ចុះ តែ​ខ្ញុំ​ដឹង​ថា​ វា​មិន​អាច ហើយ​ពេល​ខ្លះ​ខ្ញុំ​សឹងតែ​ភ្លេច​ទៅ​ហើយ​ថា ​នៅ​លើ​ខ្នង​​របស់ខ្ញុំ​មាន​វា ព្រោះតែ​ពាក់អាវ​ជិត​ៗ​រហូត​ ប៉ុន្តែ​ទោះបី​មានការ​លើកទឹកចិត្ត​ពី​ពួក​គាត់​មក​លើ​រូប​ខ្ញុំ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​មាន​ភាព​ក្លា​ហាន​​​បញ្ចេញ​វា​នៅ​ខាង​ក្រៅ​ជា​សា​ធារ​ណៈដែរ សរុប​ទៅ​គឺ​ខ្ញុំ​នៅ​តែ​មិន​អាច​យកឈ្នះ​វា​បាន ព្រោះតែ​ស្នាម​ដៅ​មួយ​នេះ​ជា​ចំណុចខ្សោយ​ដ៏​ធំ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ​ តែ​នេះ​ក៏​ជា​លើក​ទី​១ហើយ​ដែល​ខ្ញុំ​អាច​បញ្ចេញ​វា​នៅ​លើ​​ហ្វ៊​ស​ប៊ុ​ក​បែប​នេះ ហើយ​ក៏​ជា​ជំហាន​ការ​យកឈ្នះ​វា​លើក​ទី​១​របស់ខ្ញុំ​ដែរ​។ ​តើ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ថា ​ខ្ញុំ​គិត​យូរ​ប៉ុណ្ណា​ទើប​ហ៊ាន​សំរេចចិត្ត​ថា​នឹង​ផុស​រូប​មួយ​នេះ គឺ​ជិត​មួយ​ឆ្នាំ​ឯណោះ ផុស​ហើយ​លុប ផុស​ហើយ​លុប​រហូត តើ​អ្នក​ទាំង​អស់​គ្នា​មាន​យោបល​យ៉ាងម៉េច​ដែរ?

យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី ទឹម វ​ត្តី បាន​បង្ហោះ​រូបភាព​មួយ​នេះ​មក ក៏​មាន​អ្នក​សិ​ល្បៈ និង​មិត្តភក្តិ​របស់​នាង​មួយ​ចំនួន​បាន​នាំ​គ្នា​លើកទឹកចិត្ត​ដល់​រូប​នាង​កុំ​ឲ្យ​មានការ​ពិបាកចិត្ត​ ព្រោះ​វា​ជា​ធម្មជាតិ ហើយ​វា​ក៏​ជា​ការ​នាំ​សំណាង​ដល់​រូប​នាង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ