ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​ហើយ​ប្រុង​ធ្វើ​អីហ្នឹង​បានជា​យក​គ្រាប់បែក​ចូល​មន្ទីរពេទ្យ(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ បាន​ចាប់​បញ្ជូន​អតីតមន្ត្រី​យោធា​ម្នាក់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​ដាក់​គ្រាប់បែក​ក្នុង​ឃ្លប់​ម៉ូតូ​ចូល​មន្ទីរ​ជោ​រៃ​ភ្នំពេញ ។ ជនសង្ស័យ​ឈ្មោះ ម៉ុម ធី…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ បាន​ចាប់​បញ្ជូន​អតីតមន្ត្រី​យោធា​ម្នាក់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​ដាក់​គ្រាប់បែក​ក្នុង​ឃ្លប់​ម៉ូតូ​ចូល​មន្ទីរ​ជោ​រៃ​ភ្នំពេញ ។ ជនសង្ស័យ​ឈ្មោះ ម៉ុម ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ អតីត​ជា​យោធា​មាន​ទីលំនៅ​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពុងស្ពឺ សព្វថ្ងៃ​មានមុខរ​បរជា​ឌី​ជេ​លេង​នៅ​ភោ​ជនី​ដ្ឋា​ន​មួយ​កន្លែង ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ចូល​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​ក្នុង​គោលបំណង​ចូល​មើល​ឪពុក​ឈឺ​ធ្ងន់​សម្រាក​នៅ​ទីនោះ ។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បុរស​រូប​នោះ បាន​យក​ម៉ូតូ​ទៅ​ទុក​កន្លែង​ផ្ញើ​រហើយ​មិន​បាន​ដក​យក​កូនសោរ​ម៉ូតូ​ទៅ​តាម​ខ្លួន​ទេ ។ ពេល​នោះ​សន្តិសុខ​យាម​ម៉ូតូ​ឃើញ​សោរ​ជាប់​នៅ​ម៉ូតូ​បាន​យក​សោរ​នោះ​ចាក់​បើក​កែបម៉ូតូ​មើល និង​បាន​រើ​កកាយ​ក្នុង​ឃ្លប់​ម៉ូតូ​ឃើញ​មាន​ស្បោង​១​ដាក់​របស់​ធ្ងន់ សន្តិសុខ​រូប​នោះ​បាន​យក​ស្បោង​ចេញ និង​បាន​ស្រាយ​មើល​ខណៈ​ម្ចាស់​ម៉ូតូ​នៅ​ក្នុង​មន្ទីរពេទ្យ​មើល​ឪពុក​ឈឺ ។

នៅ​ពេល​សន្តិសុខ​ស្រាយ​ស្បោង​ខ្មៅ​នោះ​មើល​ស្រាប់តែ​បានឃើញ​គ្រាប់បែក​១​គ្រាប់​ថ្មី​សន្លាង​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្ញើ​លហើយ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ។ មួយសន្ទុះ​ស្រាប់តែ​ម្ចាស់​ម៉ូតូ​បាន​ដើរ​ចេញពី​ក្នុង​ពេទ្យ​វិញ​ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ។

ពេល​នោះ​ជាប់​សង្ស័យ​បាន​ឆ្លើយ​ថា គ្រាប់បែក​នេះ​បងថ្លៃ​ឈ្មោះ ម៉ុម ធី គាត់​ផ្ញើរ​ដើម្បី​យក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត ។ ក្រោយ​ពី​មាន​ចម្លើយ​គ្រប់គ្រាន់​ហើយ​ជនសង្ស័យ​ម្នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំ​ពេល​នោះ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​គ្រាប់រំសេវ​ដោយ​គ្មាន​ច្បាប់​អនុញាតិ តាម​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ ។

បន្ទាប់​ពី​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​ហើយ​តុលាការ​បាន​ចេញ​ដីកា​ទៅ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ចាប់ខ្លួន​ម្ចាស់​គ្រាប់​ម្នាក់​នេះ​ទៀត ។ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ក្រោយ​ពី​ទទួល​បាន​ដីកា​ឲ្យ​ស្វែងរក​ចាប់ខ្លួន​ម្ចាស់​គ្រាប់បែក​ដែល​មានឈ្មោះ ម៉ុម ធី នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ទៅ​នាំ​ខ្លួន​ឈ្មោះ​នេះ​នៅ​ខេត្តកំពង់ស្ពឺ ។ នៅ​ពេល​ចាប់ខ្លួន​ឈ្មោះ ម៉ុម ធី បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គ្រាប់បែក​នោះ​ពិតជា​របស់​ខ្លួន​មែន គឺ​ខ្លួន​រើស​បាន​តាម​ផ្លូវ ។ ប៉ុន្តែ​ដោយសារ​ជាប់រវល់​កម្មវិធី​លេង​ឌី​ជេ​ក៏​បាន​ផ្ញើរ​គ្រាប់បែក​នោះ​ឲ្យ​ប្អូន​យក​ទៅ​ផ្ទះ​មុន និង​មិន​មាន​បំណង​យក​ទៅ​ប្រព្រឹត្ត​បទល្មើស​អ្វី​ណាមួយ​នោះ​ទេ ។ ទោះជា​យ៉ាងណា​ឈ្មោះ ម៉ុម ធី ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ