ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​បរិស្ថាន​ចាប់​បាន​ស្វា​ជាង​៣០​ក្បាល

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សត្វ​ស្វា​ស្រូវ​ជាង​៣០​ក្បាល ត្រូវ​បាន​ជំនាញ​បរិស្ថាន សហ​ការណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចាប់​ឃាត់​បាន ខណៈ​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​ចរាចរ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ។ ប្រតិបត្តិ​ការណ៍​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៤​ទាប​ភ្លឺ…

ខេត្តមណ្ឌលគិរី ៖ សត្វ​ស្វា​ស្រូវ​ជាង​៣០​ក្បាល ត្រូវ​បាន​ជំនាញ​បរិស្ថាន សហ​ការណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចាប់​ឃាត់​បាន ខណៈ​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​ចរាចរ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ។ ប្រតិបត្តិ​ការណ៍​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៤​ទាប​ភ្លឺ ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ផ្លូវ​ឆ្ពោះទៅ​ក្រុង​សែន​មនោ​រម្យ ចំណុច​ភ្នំ​កាច់ក ក្នុងភូមិ​ពូ​ញ៉ា​វ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ។

ប្រភព​បាន​ឲ្យ​ដឹង​ថា កម្លាំង​ប៉ុស្តិ៍​មេ​ម៉​ង់ បាន​សហ​ការណ៍​ជាមួយ​ស្នាក់​ការ​បរិស្ថាន​ប្រចាំ​ឃុំ​មេ​ម៉​ង់ និង​កងរាជអាវុធហត្ថ​ស្នាក់​សន្តិសុខ ៧៦៤ បាន​ឃាត់​ម៉ូតូ​សង្ស័យ​ចំនួន​២​គ្រឿង ម៉ូតូ​ទី​១.​ម៉ាក Exciter(​ពណ៌​ក្រហម​) ម៉ូតូ​ទី​២.​កែ​ច្នៃ ។ ដោយ​ម្ចាស់​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ហើយ​នៅ​ពេល​សមត្ថកិច្ច​ឆែកឆេរ​ក៏​រក​ឃើញ​មាន សត្វ​ស្វា​ចំនួន​៣២​ក្បាល ងាប់​៨​ក្បាល ដែល​ជា​ប្រភេទ​ស្វា​ស្រូវ ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​ប្រមាញ់​បាន​បទល្មើស​សត្វព្រៃ​នេះ​រួច មន្ត្រី​ជំនាញ​បាន​យក​សត្វ​ស្វា​ដែល​នៅ​រស់​ទៅ​ប្រលែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ព្រៃ​សុវត្ថិភាព​ក្នុង​ដែន​ជម្រក​ភ្នំ​ព្រេច ។ ចំណែក​សត្វ​ស្វា​ដែល​ងាប់​បាន​យក​ទៅ​ដុត​នឹង​កប់​ចោល ។

ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​និយាយ​ថា បទល្មើស​សត្វព្រៃ​នៅ​ខេត្តមណ្ឌលគិរី គេ​ហាក់​មិនសូវ​ឃើញ​មានការ​ឃាត់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ឡើយ ។ ពោល​គឺ​ចាប់​បាន​តែ​វត្ថុ​តាង ឬ​សាកសព​សត្វ​ដែល​រក​គ្រោះ​ប៉ុណ្ណោះ ។

សូម​រំ​ឮ​កថា កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​ចេញ​នូវ​ប្រភេទ​សត្វ​ស្វា​ក្តាម​ជាង​២ ០០០​ក្បាល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ បើ​តាម​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​នា​ពេល​កន្លង​មក​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​មាន​ក្រុមហ៊ុន​៦ គ្រប់គ្រង​កសិដ្ឋាន​ចំនួន​៧ ដែល​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្វា​ក្តាម ដោយ​មាន​ស្វា​ក្តាម​សរុប​ចំនួន​៣៩,៩២២​ក្បាល (​ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៧) ក្នុង​នោះ​កូន​កើត​ក្នុង​ខែ​សរុប​ចំនួន​៣,៦០៩​ក្បាល ហើយ​សត្វ​ស្វា​ក្តាម​ជំទង់​បាន​នាំ​ចេញ​សរុប​២,៣១២​ក្បាល ។

ទោះជា​យ៉ាងណា​មន្ត្រី​ក្រសួងកសិកម្ម​បាន​សង្កត់ធ្ងន់​ថា ៖ «​ប្រទេស​ដែល​គេ​នាំ​ចូល​ពី​យើង​ទៅ គឺ​គេ​មិន​យក​ទៅ​បរិភោគ​ទេ​» ។ តែ​សម្រាប់​ធ្វើការ​ស្រាវជ្រាវ និង​ពិសោធន៍​ធ្វើ​ថ្នាំ ។ ឧទាហរណ៍​ការ​ពិសោធន៍​ថ្នាំ​ទឹកនោមផ្អែម​ជាដើម មាន​ន័យ​ថា ស្វា​ក្តាម​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើតេស្ត​ថ្នាំ ។ ហើយ​ការ​នាំ​ចេញ​សត្វ​ស្វា​ទាំងនោះ​គឺជា​ស្វា​ដែល​គេ​ចិញ្ចឹម មិនមែន​ចាប់ពី​ព្រៃ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ