ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​នឹង​ផ្តល់​កូតា​ពលករ​ខ្មែរ​​ប្រមាណ​ជាង​៤​ពាន់​កូតា​សម្រាប់​ឆ្នាំនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្នុង​ឆ្នាំ​២០១៨​នេះ​ សាធារណរដ្ឋ​កូរ៉េ គ្រោង​ផ្តល់​កូតា​ទទួលយក​ពល​ករ​​ខ្មែរ​ទៅ​បំរើ​ការងារ​នៅ​ប្រទេស​កូរ៉េ ​ប្រមាណ​ជាង​៤​ពាន់​នាក់​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ ក្រោយ​ពី​ជំនួប​ពិភាក្សា​ជាមួយ​លោក អូ…

​រាជធានី​ភ្នំពេញ ​៖ ក្នុង​ឆ្នាំ​២០១៨​នេះ​ សាធារណរដ្ឋ​កូរ៉េ គ្រោង​ផ្តល់​កូតា​ទទួលយក​ពល​ករ​​ខ្មែរ​ទៅ​បំរើ​ការងារ​នៅ​ប្រទេស​កូរ៉េ ​ប្រមាណ​ជាង​៤​ពាន់​នាក់​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ ក្រោយ​ពី​ជំនួប​ពិភាក្សា​ជាមួយ​លោក អូ ណាត់​យ៉ុ​ង អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​កូរ៉េ​ថ្មី​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី ១៦ ខែមីនា នៅ​ទីស្ដីការក្រសួង​ការងារ​។​

​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ​លោក​ក៏​បាន​ស្នើ​ដល់​កូ​រ៉េ​បន្ថែម​ជំនាញ​សេវាកម្ម​សម្រាប់​ពលករ​កម្ពុជា ដើម្បី​បញ្ជូន​ពលករ​ដែល​មាន​ជំនាញ​សេវាកម្ម​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បន្ថែម​ទៀត​។

លោក​បាន​បន្ត​ថា កូរ៉េ​មាន​សហ​ប្រ​តិ្ត​ប​ត្តិ​ការ​អំពី​ប្រព័ន្ធ​អនាម័យ​សុវត្ថិភាព​ការងារ ដែល​ភាគី​​កូរ៉េ​កន្លង​មកនេះ តែង​ផ្តល់​ការ​គាំទ្រ​ខាង​ផ្នែក​បច្ចេកទេស​មក​ដល់​ពេទ្យ​ការងារ និង​ការ​​អប់រំ​ផ្សព្វផ្សាយ​អំពី​ប្រព័ន្ធ​អនាម័យ សុវត្ថិភាព​ការងារ ការ​បណ្តុះ​ប​ណ្តា​លសមត្ថភាព បច្ចេកទេស និង​ការ​ផ្តល់​ឧបករណ៍​បច្ចេកទេស សម្រាប់​ការ​ពិនិត្យ​ស្ថានភាព​សុវត្ថិភាព​ការងារ​នៅ​តាម​សហគ្រាស​ជាដើម ។ ហើយ​ម្យ៉ាងវិញទៀត ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ថែម​ទៀត ក្នុង​នោះ​មាន​ផ្នែក​របប​សន្តិសុខ​សង្គម គ្រា​ដែល កន្លង​មក​ កូរ៉េ​ក៏​ធ្លាប់​បាន​ផ្តល់​ជំនួយ​នេះ​ដែរ បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរ​ការ​លើ​ផ្នែក​ហានិ​ភ័យ​​ការងារ​។​

​ជាមួយ​គ្នា​នោះ​ដែរ​ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏​បាន​លើក​ឡើង​ថា ​កន្លង​មក ភាគី​កូរ៉េ ក៏​បាន​ផ្តល់​ជា​វគ្គ​​បណ្តុះបណ្តាល​មន្ត្រី ប​.​ស​.​ស នៅ​កូរ៉េ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អំពី​ដំណាក់កាល របប​សន្តិសុខ​សង្គម ដោយ​និ​រ​ន្ត៍​ភាព សុវត្ថិភាព ដោយ​ប្រសិទ្ធ​ភាព ហើយ​ផ្នែក​នេះ​ក៏​នឹង​បន្ត​ពង្រី​ កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត​ផង​ដែរ​។​

​ក្នុង​ជំនួប​នេះ ប្រទេស​ទាំង​ពីរ​មាន​ពិភាក្សា​ទៅ​លើ​គម្រោង​នៃ​ការ​បណ្តុះបណ្តាល​បច្ចេក​ទេស​ និង​វិជ្ជាជីវៈ ដែល​កម្ពុជា​បាន​ស្នើ​គម្រោង​នេះ​ទៅ​ដល់​កូតា​កូរ៉េ នៅ​កម្ពុជា ដើម្បី​ជួយ​កូតា​បន្ថែម​ទៀត ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ​បណ្តុះបណ្តាល​ប​ច្ចេក​ទេស ​និង​វិជ្ជា​ជីវៈ​ជា​មួយ​​ក្រសួង​ការងារ​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​នៅ​ឆ្នាំ​នេះ កូ​រ៉េនឹង​ផ្តល់​កូតា​ចំនួន​ប្រមាណ​ជាង​៤​ពាន់​កូតា សម្រាប់​​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ទីនោះ ប៉ុន្តែ​រឿង​សំខាន់​យើង​ត្រូវ​ប្រើប្រាស់​ឲ្យ​អស់​នូវ​កូតា​​ដែល​មាន​ជា​រៀង​រាល់​ឆ្នាំ​។​ យើង​បាន​ស្នើដល់​កូរ៉េ​លើ​ជំនាញ​សេវាកម្ម ខណៈ​បច្ចុ​ប្បន្ន​កូរ៉េ​មាន​តែ​ជំនាញ​ឧស្សាហកម្ម និង​កសិកម្ម​»​។

​ជា​ការ​ឆ្លើយ​តប ការ​ស្នើ​បន្ថែម​ជំនាញ​សេវាកម្ម​នេះ លោក អូ ណាត់​យ៉ុ​ង អគ្គរដ្ឋទូត​សាធា​រណ​រដ្ឋ​កូរ៉េ​ថ្មី​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​បញ្ហា​នេះ ​កូរ៉េ​កំពុង​ពិចារណា​ទៅ​លើ​ការ​ស្នើ​​សុំ​លើ​សេវាកម្ម​កូរ៉េ​ទៅ​រដ្ឋាភិបាល​សារ​ធា​ណ​រដ្ឋ​កូរ៉េ ។ បច្ចុប្បន្ន​នេះ​ មាន​ពលករ​ខ្មែរ កំពុង​បម្រើ​ការងារ​នៅ​កូរ៉េ​ខាងត្បូង​មាន​ប្រមាណ​ជាង​៥​ពាន់​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ