ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា សន្យា​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​បន្ត​ទៀត​លើ​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​​៖ ប្រទេស​កា​ណា​ដា​សន្យា​ថា​ នឹង​បន្ត​បញ្ជា​ទិញ​ទំនិញ​ផ្នែក​វាយនភ័ណ្ឌ​សម្លៀក​បំពាក់​ពី​កម្ពុជា​បន្ថែម​ទៀត ខណៈ​ប្រទេស​នេះ​បាន​ដក​ការ​បញ្ជា​ទិញ​ពី​បណ្តា​ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោយ​ពី​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ស្រី…

​រាជធានី​ភ្នំពេញ​​៖ ប្រទេស​កា​ណា​ដា​សន្យា​ថា​ នឹង​បន្ត​បញ្ជា​ទិញ​ទំនិញ​ផ្នែក​វាយនភ័ណ្ឌ​សម្លៀក​បំពាក់​ពី​កម្ពុជា​បន្ថែម​ទៀត ខណៈ​ប្រទេស​នេះ​បាន​ដក​ការ​បញ្ជា​ទិញ​ពី​បណ្តា​ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោយ​ពី​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ស្រី ដូ​ណា​កា ប៉ូ​តទី (DONICA POTTIE) ឯកអគ្គរដ្ឋទូត​កា​ណា​ដា ប្រចាំ​នៅ​កម្ពុ​ជានា​ព្រឹក​​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង ។​

​លោក អ៊ិ​ត សំ​ហេង បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ពេល​នេះ កា​ណា​ដា​បាន​ដក​ការ​បញ្ជា​ទិញ​ពី​ប្រទេស​មួយ​ចំនួន ប៉ុន្តែ​ចំពោះ​ប្រទេស​កម្ពុជា កាណា​ដា​នៅ​តែ​រក្សា​ដដែល​មិន​មាន​អ្វី​ប្រែ​ប្រួល​ឡើយ​។ លោក​រដ្ឋមន្ត្រី​បន្ត​ថា ដោយឡែក​តម្លៃ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កាណា​ដា ក៏​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​ដែល​ភាគី​​កា​ណា​ដា បាន​ផ្តល់​ភាព​អនុគ្រោះ​សម្រាប់​ការ​នាំ​ចូល ដោយ​គិត​មក​ទល់​ពេល​នេះ​មាន​ចំនួន​ជាង ៩០​លាន​ដុល្លារ​អា​មេ​រិក។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​កត្តា​ដែល​ភាគី​កា​ណា​ដា​នៅ​តែ​បន្ត​បញ្ជា​ទិញ ដោយសារ​រដ្ឋាភិបាល​កម្ពុជា​មាន​​គោលនយោបាយ​ល្អ ដូច​ជា​ការ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ ប្រាក់​ឈ្នួល​កើនឡើង និង​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រកួតប្រជែង​មួយ​ចំនួន​ និង​មាន​ភាព​អនុ​គ្រោះ​» ។ លោក​ថា ​ដោយសារ​អ្នក​ប្រើប្រាស់​ទំនិញ​នៅ​ក្នុង​អរិយ​ប្រទេស​មួយ​ចំនួន​ក៏​ពេញចិត្ត​នឹង​អ្វី​ដែល​ជា​លក្ខខណ្ឌ​ដែល​បាន​ផ្តល់​ជូន​ទៅ​ដល់​កម្មករនិយោជិត ជា​ពិសេស​ចុង​ក្រោយ​នេះ គោលនយោបាយ​គាំពារ​សង្គម​របស់​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​ផ្តល់​គ្រប់​បែប​យ៉ាង​ដល់​កម្មករ និយោជិត ពិសេស​ស្ត្រី​ដែល​ជំរុញ​ឲ្យ​មានការ​ទាក់ទាញ​កាន់តែ​ខ្លាំង​ទាំង​អ្នក​ប្រើប្រាស់​និង​អ្នកបញ្ជា​​ទិញ​។ កត្តា​​ទាំងនេះ ​ធ្វើ​ឲ្យ​អ្នកបញ្ជា​ទិញ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ឡើង​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ